CAMBO REPORT

Popup Advertising5 seconds

Google+ នឹង​បិទ​ដំណើរ​ការ​មុន​កាល​កំណត់ ដោយសារ​ជួប​បញ្ហា​ធំ​ជា​លើក​ទី​ពីរ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បន្ទាប់ពីបានមានព័ត៌មានមកថា កម្មវីធី Google+ ត្រូវបានមានអ្នកវាយលុក ចូលយកទិន្នន័យ ពីអ្នកប្រើប្រាស់បាន ហើយតម្រូវអោយក្រុមហ៊ុន Google សំរេចចិត្តបិទដំណើរការ កម្មវិធីរបស់ខ្លួននោះ ដោយមិនយូរប៉ុន្មាន ក៏មានការលេចធ្លាយ ទិន្នន័យជាលើកទីពីរ ផងដែរ។ ដូច្នេះហើយក្រុមហ៊ុន Google ក៏បានប្រកាសថាខ្លួន បិទកម្មវិធីបណ្ដាញសង្គម របស់ខ្លួន (Google+) ហើយនិង API access ក្នុងរយៈពេល 90 ថ្ងែខាងមុខនេះ។

ទិន្នន័យរបស់អ្នកប្រើប្រាស់ដែល Google ពិនិត្យឃើញថា ត្រូវបានគេអាចលួចចូលយក លើកទីពីរនេះ បានចំនួនទៅដល់ 52.5 លានគណនី ដោយមានន័យថា ធ្ងន់ធ្ងរជាលើកដំបូងទៅទៀត។ ទិន្នន័យរបស់អ្នកប្រើប្រាស់ ដែលអាចត្រូវបាន អោយគេយកបាននោះ មានដូចជា ឈ្មោះអ្នកប្រើប្រាស់, ឈ្មោះ Email, អាយុ, មុខរបររបស់គណនីទាំងនោះ ទោះជាគណនីដាក់ ជាលក្ខណៈ Private (ឯកជន) ក៏នៅត្រូវបានគេយកបាន ហើយកម្មវិធីមួយចំនួនដែលបាន ភ្ជាប់ជាមួយ Google+ ថែមទៀតផង។ ក្រុមហ៊ុន Google ក៏បានបន្ដប្រាប់ថា បញ្ហាស្រដៀងគ្នានឹងនេះ ត្រូវបានរកឃើញ តាំងពីឆ្នាំ 2015 មកដោយវាកាន់តែ ធ្ងន់ធ្ងរឡើងៗ ដូច្នេះលើកនេះ ក៏មានតែសំរេចចិត្តបិទ តែម្តង។ ឥឡូវនេះកម្មវីធី Google+ បានដាក់កំណត់ អោយបិទនៅខែមេសាឆ្នាំ 2019 ខាងមុខនេះហើយ។

សរុបមក កម្មវីធីបណ្ដាញសង្គម Google+ នឹងត្រូវបានដាក់អោយ បិទដំណើរការ នាពេលខាងមុខនេះ ដោយទាក់ទង ទៅនឹងបញ្ហា ការលេចធ្លាយទិន្នន័យ របស់អ្នកប្រើប្រាស់។ សម្រាប់អ្នកមួយ ចំនួនទៀត ក៏មានមតិថា ដោយសារតែ Google+ គឺជាកម្មវីធីមួយ ដែលមិនសូវមានការ ពេញនិយម ដូចកាលពេលដាក់អោយ ប្រើប្រាស់ដំបូង ដូច្នេះបានជា Google សំរេចចិត្តបិទផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: The Next Web Tag: កម្មវិធី-ហ្គេម