CAMBO REPORT

Popup Advertising5 seconds

YouTube Rewind 2018 ទទួល​បាន​មេ​ដៃ​ចុះ​ច្រើន​ជាង​គេ​បង្អស់​ក្នុង​ប្រវត្តិសាស្រ្ត!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

មិនដែលត្រូវចិត្តម៉េចទេ វីដេអូ YouTube ដែលបង្កើតឡើងជាប្រចាំឆ្នាំ ហើយតែងតែមានការរិះគន់ជានិច្ច និងមកដល់ឆ្នាំនេះ ការ​មិន​ចូល​ចិត្តកាន់តែកើនឡើងច្រើនជាងឆ្នាំមុនទៅទៀត ជាមួយវីដេអូ YouTube Rewind ឆ្នាំ 2018 ដែលរំលឹកពីវីដេអូល្បីៗក្នុង YouTube និងតារា YouTuber ល្បីៗក្នុងឆ្នាំ 2018 តែសាច់រឿងក្នុងវីដេអូប្លែក និងមើលទៅមិនទាក់ទាញអ្វីសោះ ទើប​ធ្វើ​ឲ្យ​មាន​ការរិះគន់​ច្រើនបែបនេះ។

ហួសចិត្តបន្តិចដែរ នៅពេលនេះវីដេអូ YouTube Rewind ឆ្នាំ 2018 ទទួលបានការដាក់មេដៃចុះ (Dislike) ច្រើនលើសកប់ពពក ដល់​ចំនួនលើស 10 លាននាក់ឯណោះ ហើយជាចំនួនដែលច្រើនជាងគេបង្អស់ក្នុងប្រវត្តិសាស្រ្ត រីឯវីដេអូដែលគេស្អប់ច្រើន ឬដាក់​មេដៃចុះច្រើនបន្ទាប់ជាវីដេអូបទចម្រៀង Baby របស់ Justine Bieber ដែលចេញតាំងពីឆ្នាំ 2010 មានអ្នកដាក់មេចុះជិត 10 លានប៉ុណ្ណោះ។ YouTube Rewind បង្ហោះលើ YouTube តាំងពីថ្ងៃទី 6 ខែធ្នូ ក្នុងរយៈពេលតែ 1 ថ្ងៃប៉ុណ្ណោះ ក៏ទទួលបានមេដៃចុះ 1 លានទៅហើយ រហូតមកដល់ពេលនេះ ចំនួនមេដៃចុះ បានឈានលើស 10 លានបន្តិច ដូច្នេះមានន័យថា មានអ្នកទស្សនាច្រើន​មែនទែន​ដែលមិនចូលចិត្តវីដេអូមួយនេះ ហើយចំនុចក៏ធ្វើឲ្យវីដេអូនេះមានអ្នកចូលមើលកាន់តែច្រើនផងដែរ។

 

មិត្តអ្នកអាន​ដែល​មិនទាន់បានទស្សនាវីដេអូនេះ សូមទស្សនាឥឡូវនេះបានដើម្បីដឹងច្បាស់ថាវាទាក់ទាញ ឬមិនទាក់ទាញ៖

 

 

តាមមតិខ្លះបានបង្ហាញថា អ្នកខ្លះមិនបានឃើញ YouTuber របស់ពួកគេគាំទ្រនៅក្នុងវីដេអូនោះ ទើបបានជាមិនពេញចិត្ត តែ​បើ​តាម​មើលឃើញជាក់ស្តែង វីដេអូមួយនេះពិតជាមិនទាក់ទាញពិតមែន ទើបឈានដល់ការដាក់មេដៃចុះច្រើនបែបនេះ ហើយយើង​សង្ឃឹម​ថា អ្នកមើល YouTube ក្នុងស្រុកយើង មិនបានដាក់មេដៃចុះទៅចុះ ព្រោះអាណិត YouTube ផង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: The Verge Tag: Lifestyle