CAMBO REPORT

Popup Advertising5 seconds

iPhone ឥឡូវ​អាច​ប្រើ Google Lens តាម​កម្មវិធី Google បាន​ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

និយាយពីសមត្ថភាពរបស់ Google Lens វាធ្វើការបានល្អ ដោយយើងអាច ប្រើប្រាស់វាដើម្បី មកប្រែភាសា នៅក្នុងនោះ យើងក៏អាច Select ទៅលើអក្សរ ផងដែរ ដើម្បីឲ្យវាបង្ហាញនូវ ព័ត៌មាន លំអិតអំពីអក្សរនោះ។ មិនត្រឹមតែស្គាល់ អក្សរនោះទេ វាក៏អាចស្គាល់នូវក្បាច់ និងវត្ថុនានាផងដែរ ដែលច្បាស់ល្អ មែនទែន។ ជាក់ស្ដែងនៅក្នុង រូបភាពខាងក្រោម វាធ្វើការសម្គាល់នូវ វត្ថុនានា ដូចជាអាវ ខោ និងស្បែកជើង អ្វីដែលពិសេស គឺស្គាល់ទាំងម៉ាក និងក្បាច់រចនា របស់វត្ថុនោះផងដែរ និងនាំអ្នកទៅកាន់ កន្លែង ដែលអ្នកអាច ស្វែងរក ទិញវត្ថុនោះ បានយ៉ាងរហ័ស។

ការអាប់ដេតចុងក្រោយរបស់កម្មវិធី Google ដែលគេប្រើសម្រាប់ស្វែងរក ព័ត៌មានផ្សេងៗ គឺបានអនុញ្ញាតឲ្យអ្នក ប្រើប្រាស់អាចប្រើ មុខងារ Google Lens តាមរយៈកម្មវិធីនេះបាន។ ដោយគ្រាន់តែចុចលើ រូបសញ្ញា Lens ដែលនៅជ្រុងខាងស្តាំក្បែរសញ្ញា ស្រូបសម្លេង ត្រង់របាស្វែងរកនោះ យើងនឹងអាចប្រើ មុខងារស្កេន Google Lens នេះ។ 

 

ចំពោះមុខងារនេះដែរ វាអាចធ្វើការសម្គាល់បានដូចជា សំគាល់រូបគំនូរ, ចំណុចសំខាន់ៗ ដូចជាស្កេន Barcode, ស្គាល់ទីកន្លែងណាមួយ, ស្គាល់សៀវភៅ, គម្រប Album បទចម្រៀង, ខ្សែភាពយន្ដ, និងហ្គេមជាដើម, វាក៏អាចបកប្រែភាសា, ស្កេនលេខទូរសព្ទដាក់ចូល Contacts, ស្វែងយល់ពីវត្ថុ ឬទំនិញអ្វីមួយ ថែមទាំងស្គាល់ប្រភេទសត្វ និងរុក្ខជាតិថែមទៀត។

 

ដូចនេះសម្រាប់មិត្តអ្នកអានដែលកំពុងតែប្រើប្រាស់នូវស្មាតហ្វូន Android និង iOS ទាំងអស់គ្នា អាចដោនឡូដកម្មវិធី Google Lens ឬប្រើមុខងារនេះ នៅលើកម្មវិធី Google បានចាប់ពីពេល នេះតទៅ។ ហើយមុខងារ ដែលពេញនិយម បំផុតនៃ Google Lens នេះគឺការស្កេនវត្ថុអ្វី ដែលយើងមិនស្គាល់ ដើម្បីស្វែងរកព័ត៌មានលំអិត របស់វា និងស្វែងរកទិញវាជាដើម ព្រមទាំងមុខងារ អាចបកប្រែភាសា បានយ៉ាងឡូយ ទៀតផង។ 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: The Verge Tag: កម្មវិធី-ហ្គេម