CAMBO REPORT

Popup Advertising5 seconds

Google Photos នឹង​ឈប់​រក្សា​ទុក​វីដេអូ​ខ្លះៗ​ជាលក្ខណៈ Unlimited ទៀតហើយ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

Google Photos គឺជាគេហទំព័រ ឬក៏ជាកម្មវីធីមួយ នៅក្នុងការគ្រប់គ្រងរបស់ Google ហើយវាក៏ជាផ្នែកមួយ ដូចទៅនឹង Google Translate, Play Store, Drive, និង Gmail ដទៃទៀតដែរ ដោយអ្នកអាចប្រើបានដោយគ្រាន់តែមានគណនី Gmail ប៉ុណ្ណោះ។ Google Photos ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ 2015 ក្នុងគោលបំណងសម្រាប់ រក្សាទុកនូវរូបថតអានុស្សាវរីយ៍ របស់អ្នកទាំងអស់គ្នា ដោយឥតកំណត់ ហើយក៏មិន បាត់បង់គុណភាពច្រើនឡើយ ព្រោះវាអាចរក្សានូវ រូបភាពដល់ទំហំ 16 មេហ្គាភិចស៊ែល និងវីឌីអូកម្រិត Full HD។ 

 

ដំណឹងថ្មី ចុងក្រោយ និងអាចទុកចិត្តបាន ទើបចេញផ្សាយថា ឆាប់ៗខាងមុខនេះ Google Photos ឈប់អនុញ្ញាតឲ្យអ្នក ប្រើប្រាស់រក្សាទុក file វីដេអូ មួយចំនួនជា Unlimited ទៀតហើយ ដោយ file ទាំងនោះ មានដូចជា VOB, file ប្រភេទប្រើជា DVD និងវីដេអូ RAW ផងដែរ សូម្បីតែ file H4V របស់កាមេរ៉ា RED Hydrogen One ក៏មិនអាចរក្សាទុកដោយ Unlimited បានដែរ។ សម្រាប់មិត្តអ្នកអាន ដែលប្រើប្រាស់ Google Photos នេះ នៅតែអាចរក្សាទុក file វីដេអូដូចជា  .mpg, .mod, .mmv, .tod, .wmv, .asf, .avi, .divx, .mov, .m4v, .3gp, .3g2, .mp4, .m2t, .m2ts, .mts, and .mkv. ជា Unlimited បានដដែល។ 

 

កម្មវិធីនេះពិតជាមានប្រយោជន៍ខ្លាំងដល់ការប្រើប្រាស់ របស់មនុស្សគ្រប់ៗគ្នា ព្រោះកម្មវិធីអាច រក្សាទុករូបភាពរបស់យើង ដោយស្វ័យប្រវត្តិបាន ហើយយើងអាច ជ្រើសរើសយក Free Unlimited ដោយរូបភាព អាចកាត់គុណភាពបន្តិច តែនៅកម្រិតមួយ ច្បាស់ល្អ និងការរក្សាទុកដោយ មិនកំណត់ តែបើអ្នករើសរើស Original នោះ រាល់រូបភាពដែលរក្សាទុក យកគុណភាពដើម និងទំហំដើម ដូច្នេះ Storage ដែល Google បានចែកអោយ ប្រើប្រហែលខ្ទង់ 15GB នោះអាចនឹងឆាប់ពេញ ដូច្នេះយើងណែនាំ ឲ្យរើសយក Free Unlimited វិញ។ 

 

ការរក្សារូបភាពរបស់វាជាលក្ខណៈស្វ័យប្រវត្តិ ដូច្នេះរាល់ការបាត់ស្មាតហ្វូន ឬថេប្លេត មិនបាច់ព្រួយថា ស្តាយរូបថតទៀតទេ ដោយគ្រាន់តែទាញយក កម្មវិធីនេះទៅប្រើប្រាស់ដើម្បីឲ្យវារក្សា រូបភាពជំនួសអ្នក នៅលើពពក ហើយអ្នកក៏ងាយស្រួល បើកមើលរូបទាំងនោះ នៅលើកុំព្យូទ័រក៏បាន នៅទីណាក៏បាន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: Phone Arena Tag: កម្មវិធី-ហ្គេម