CAMBO REPORT

Popup Advertising5 seconds

ក្រុមហ៊ុន​សាម​សុង បើក​វគ្គ​បណ្តុះ​បណ្តាល​ជំនាញ​ជួស​ជុល​និង​តំឡើង​ម៉ាស៊ីន​ត្រជាក់ ដល់​សិក្ខា​កាម​ជំនាញ​ចំនួន ៣៥០ នាក់​មក​ពី ៦ ខេត្ត​ក្រុងដើម្បីផ្តល់​នូវ​ភាព​ជឿ​ជាក់ និង​ទំនុក​ចិត្ត​ខ្ពស់​សម្រាប់​អតិថិជន!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុនសាមសុងបានបើកវគ្គ បណ្តុះបណ្តាលជំនាញជួសជុល និងតំឡើងម៉ាស៊ីនត្រជាក់ ដែលមានរយៈពេលចាប់ពីថ្ងៃទី ១១ ខែធ្នូ រហូតដល់ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១៨ នេះដល់សិក្ខាកាមជំនាញចំនួន ៣៥០ នាក់ ដែលមានសិក្ខាកាម ជំនាញដែលចូលរួមមកពី ៦ ខេត្តក្រុងផ្សេងៗគ្នាគឺខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ក្រុងព្រះសីហនុ ខេត្តសៀមរាប និងរាជធានីភ្នំពេញ។

 

 

កម្មវិធីបណ្តុះបណ្តាលជំនាញ ជួសជុលនិងតំឡើងម៉ាស៊ីនត្រជាក់ ដែលមានរយៈពេលដល់ទៅ ១៧ ថ្ងៃនេះមានការរៀនទាំងទ្រស្តី និងការអនុវត្តជាក់ស្តែង ជាមួយនឹងសម្ភារៈ គ្រឿងអេឡិចត្រូនិចរបស់សាមសុង ដែលបង្ហាត់បង្ហាញដោយ គ្រូជំនាញរបស់ ក្រុមហ៊ុនសាមសុងផ្ទាល់តែម្តង។ វគ្គបណ្តុះបណ្តាលជំនាញនេះ មានគោលដៅធំៗ សំខាន់ចំនួន ៣ គឺ៖


១. ការបណ្តុះបណ្តាលអំពី ជំនាញទៅលើការ តម្លើងម៉ាស៊ីនត្រជាក់ និងប្រព័ន្ធម៉ាស៊ីនត្រជាក់ ជាមួយនឹងទំនុកចិត្ត ខ្ពស់បំផុតសម្រាប់អតិថិជន


២. ការកសាងនូវទំនុកចិត្ត និងភាពជឿជាក់ ក្នុងការប្រើប្រាស់គ្រឿង អេឡិចត្រូនិចរបស់ក្រុមហ៊ុនសាមសុងដែលផ្តល់ នូវភាពងាយស្រួលក្នុងការតម្លើង និងជួសជុល


៣. ការពង្រឹងបន្ថែមទៅលើ ចំណេះដឹងថ្មីៗកាន់តែទូលំទូលាយ និងជំនាញកម្រិតខ្ពស់សម្រាប់ការតម្លើង ទៅលើម៉ាស៊ីនត្រជាក់សាមសុង
ដូចនេះ ក្រោយបញ្ចប់នូវ វគ្គបណ្តុះបណ្តាលទៅលើ ជំនាញគ្រឿងអេឡិចត្រូនិចនេះ សិក្ខាកាមដែលចូលរួមនឹងទទួលបាន នូវចំណេះដឹងយ៉ាងច្រើន ដែលជួយពួកគេ កាន់តែមានភាពងាយស្រួលនៅក្នុងការផ្តល់នូវសេវាកម្ម គុណភាពរហ័សល្អបំផុត និងភាពជឿជាក់ខ្ពស់ បំផុតសម្រាប់អតិថិជន របស់សាមសុង។

 

 

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនសាមសុង គឺជាក្រុមហ៊ុនដែលឈានមុខគេមួយ នៅលើពិភពលោកផ្នែក បច្ចេកវិទ្យាដោយផ្តល់ នូវរបកគំហើញថ្មីៗសម្រាប់ជួយ អោយការរស់នៅ របស់មនុស្សកាន់តែស៊ីវិល័យ និងប្រកបដោយភាពងាយស្រួល។

 

តាមរយៈរបកគំហើញថ្មីៗ របស់ក្រុមហ៊ុនសាមសុង យើងឃើញមានការវិវត្តន៍ កាន់តែប្រសើរឡើង ទៅលើផលិតផលគ្រឿង អេឡិចត្រូនិចទំនើបៗជាច្រើន ដូចជាទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ប្រើប្រាស់នៅផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE និងដំណោះស្រាយជាច្រើនទៀត នៅក្នុងវិស័យឧស្សាហកម្ម ព័ត៌មានបច្ចេកវិទ្យា៕

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Rith ថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: Samsung Cambodia Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ