CAMBO REPORT

Popup Advertising5 seconds

កម្មវិធី Santa Tracker របស់ Google អាច​ប្រើ​សម្រាប់​ការ​កំសាន្ត​និង​ផ្តល់​ចំណេះ​ដឹង!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នេះជាកម្មវិធីមួយ ដែលមិនសូវជាមានអ្នកស្គាល់ ហើយក៏មិនសូវល្បី ណាស់ណាដែរ តែបើអ្នកបាន សាកល្បងប្រើប្រាស់វា នឹងទទួលបានអារម្មណ៍ប្លែក ជាមួយការលេងហ្គេម និងមុខងារ កម្សាន្តមួយចំនួន អាចធ្វើឲ្យអ្នក សប្បាយចិត្តបាន។ ជាពិសេសអ្នកអាចទាញយកកម្មវិធីនេះ សម្រាប់ឲ្យកូនៗលេងបាន ព្រោះកម្មវិធីនេះ មានទាំងការកម្សាន្ត និងចំណេះដឹងល្អៗ ផងដែរ។ 

 

កម្មវិធី Santa Tracker បង្កើតឡើងដោយ Google តែម្តង ហើយបង្កើតឡើង តាំងពីឆ្នាំ 2004 មកម្ល៉េះ ជាមួយការអាប់ដេត ជាបន្តបន្ទាប់រហូតមកដល់ សព្វថ្ងៃនេះ ហើយការអាប់ដេត ចុងក្រោយ បានបន្ថែមហ្គេម និងមុខងារកម្សាន្តថ្មីៗ សម្រាប់ឲ្យអ្នកប្រើប្រាស់បានប្រើ សម្រាប់ជាការកម្សាន្ត ក្នុងរដូវកាល បុណ្យណូអែល។ ក្នុងនោះមានមុខងារថ្មី សម្រាប់ឲ្យអ្នកប្រើ បង្កើតរូបរាងថ្លុក ម្រេញគង្វៀលស្អាតៗ ដែលដើរតាមលោកតាណូអែល ដោយអ្នកអាចប្តូរអាវ, ប្តូរម៉ូតសក់ និងរូបរាងផ្សេងៗ ឲ្យស្រដៀងរូបអ្នកបាន ទុកជា អនុស្សាវរីយន៍ និងបង្ហោះទៅលើបណ្តាញសង្គម ណាមួយក៏បាន ដើម្បីចូលរួមជាការគាំទ្រ ពិធីបុណ្យណូអែល។ ប្រសិនបើមិត្តអ្នកអាន មានចំណាប់អារម្មណ៍នោះ អ្នកអាចដោនឡូដយក ទៅកម្សាន្តបាន ឬទុកឲ្យកូនៗ លេងកម្សាន្តបាន៖ 

 

****ទៅកាន់កន្លែងទាញយក សម្រាប់ Android

 

****ការប្រើប្រាស់លើ វេបសាយ

 

ក្នុងនោះមានហ្គេមច្រើន សម្រាប់លេង ហើយហ្គេមទាំងនោះ មានរបៀបលេងប្លែកៗ អាចកំដរ អារម្មណ៍អ្នកបាន តែគួរឲ្យសាកស្តាយ កម្មវិធីនេះ មិនមែនសម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS នោះទេ ប៉ុន្តែមាននៅលើ វេបសាយវិញ ដូច្នេះមិត្តអ្នកអាន ក៏អាចកម្សាន្តលេង តាមរយៈកុំព្យូទ័របានដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: Google Tag: កម្មវិធី-ហ្គេម