CAMBO REPORT

Popup Advertising5 seconds

មុខងារ ECG លើ Apple Watch បាន​ជួយ​ជីវិត​មនុស្ស​ម្នាក់​ហើយ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីសប្តាហ៍មុន នាឡិកាឆ្លាត Apple Watch Series 4 ទើបតែអាប់ដេតឡើងដល់ជំនាន់ WatchOS 5.1.2 នឹងបានអនុញ្ញាតឲ្យអ្នក ប្រើប្រាស់មុខងារ the electrocardiogram (ECG) អមជាមួយ សេនស័រជំនួយ អាចតាមដានដឹង ពីចង្វាក់បេះដូង មិនធម្មតារបស់អ្នកប្រើប្រាស់ និងផ្តល់ដំណឹងដល់អ្នក ប្រើប្រាស់ភ្លាមៗ ដើម្បីជៀសវាង បញ្ហាធ្ងន់ធ្ងរកើតឡើង។ ដូចយើងបានដឹងថា មុខងារតាមដាន ឬវាស់ចង្វាក់បេះដូង អាចដឹងពីចង្វាក់បេះដូង លោតលឿន និងលោតយឺត ហើយក៏ផ្តល់ដំណឹង នៅពេលដែលចង្វាក់បេះដូង លោតមិនស្រួលផងដែរ និងធ្លាប់បានជួយជីវិតអ្នក ប្រើប្រាស់មួយចំនួនដែរ។ 

មកដល់លើកនេះ មុខងារ ECG កាន់តែខ្លាំងជាងមុខងារ វាស់ចង្វាក់បេះដូងទៅទៀត ដោយអ្នកអាចដឹង បានកាន់តែលម្អិត ពីចង្វាក់បេះដូងរបស់អ្នក ប្រើប្រាស់។ ទើបតែដាក់ឲ្យប្រើប្រាស់ បានមួយសប្តាហ៍ មុខងារ ECG បានជួយដល់ជីវិតរបស់មនុស្ស ម្នាក់ហើយ ព្រោះតែមនុស្សម្នាក់នោះ ពាក់នាឡិកាឆ្លាត Apple Watch Series 4 ដែលមានមុខងារនេះ ទើបមុខងារនេះ លោតដំណឹងប្រាប់ថា បេះដូងគាត់ដើរមិនស្រួល ហើយក៏បានសាកល្បងតេស្ត ចង្វាក់បេះដូងម្តងទៀត ពិតជាបង្ហាញថា គាត់មានបញ្ហាជម្ងឺបេះដូងម៉្យាងហៅថា Atrial Fibrillation (afib)។ 

ជម្ងឺនេះអាចធ្វើឲ្យគាត់ដាច់សរសៃឈាមបានគ្រប់ពេល ហើយគាត់មិនទាន់ ទុកចិត្តនាឡិកានេះទេ ព្រោះគាត់បានតេស្ត វាជាច្រើនដង និងចេញលទ្ធផលមក ដូចៗគ្នា ដល់ទីបំផុតគាត់ក៏បាន ទៅកាន់មន្ទីរពេទ្យ ហើយប្រាប់ដល់វេជ្ជបណ្ឌិត ក៏ធ្វើឲ្យគាត់សើច រហូតដល់ពេលគាត់ ពិនិត្យឲ្យបានដិតដល់ ក៏បានដឹងថាអ្នកប្រើប្រាស់ Apple Watch Series 4 នោះ ពិតជាកើតជម្ងឺនេះ ពិតមែន។ ដូច្នេះបង្ហាញឲ្យយើង បានដឹងថា មុខងារ ECG នេះ ពិតជាមានប្រយោជន៍ ដល់អ្នកពាក់ប្រើប្រាស់ វាណាស់ ព្រោះរាល់ពេលមានបញ្ហាភ្លាម បេះដូងលោត មិនប្រក្រតី និងលោតដំណឹងដល់អ្នក ប្រើប្រាស់ឲ្យប្រយ័ត្នភ្លាម។ 

 

នេះជាមុខងារល្អមួយ ដែលធ្វើឲ្យអ្នកប្រើប្រាស់ នៅប្រទេសផ្សេងៗ កាន់តែទុកចិត្ត និងចង់ប្រើប្រាស់ មុខងារនេះណាស់ ដូច្នេះចង់ប្រើមុខងារនេះ គឺត្រូវតែប្រើ Apple Watch Series 4 ព្រោះ Apple Watch ស៊េរីក្រោមនេះ មិនមានមុខងារនេះ មកជាមួយនោះទេ ជាពិសេសអ្នកប្រើ Apple Watch Series 4 ត្រូវតែអាប់ដេតជាប្រចាំ ដើម្បីទទួលបានមុខងារសំខាន់ៗ និងការជួសជុល រាល់បញ្ហាតិចតួច ដែលមកជាមួយមុខងារ ទាំងនោះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: Phone Arena Tag: នាឡិកាវៃឆ្លាត