CAMBO REPORT

Popup Advertising5 seconds

គិតម៉េចដែរ បើសិន Xperia XZ4 Compact មានរចនាបថ​ដូច​រូបរាង​គម្រូ​នេះ?

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីជាងមួយសប្តាហ៍មុន យើងបានធ្វើការបង្ហាញរូបរាងគម្រូ នៃស្មាតហ្វូនជំនាន់ថ្មីមួយម៉ូឌែល របស់ក្រុមហ៊ុន Sony ដែលត្រូវ​បាន​គេ​ឌីហ្សាញ​ចេញ​មក នោះគឺ Xperia XZ4 ដែលនឹងចូលខ្លួនមកស្នងតំណែងបន្តពី Xperia XZ3។ តាមរយៈរូបគម្រូនោះ យើង​សង្គេត​ឃើញ​ថា វាមានចំនុចចំនួន អាចទាក់ចិត្តអ្នកប្រើប្រាស់ស្មាតហ្វូនបាន ដូចជាកំណែអាប់ដេតកាមេរ៉ាខាងក្រោយឡើងកាណុងចំនួន 3 គ្រាប់ និងមានរចនាបថរូបរាង កាន់តែប្រសើរ ជាមួយការបំពាក់អេក្រង់លាតទ្រវែង កោងគែមសងខាង។

ប្រហែល​នៅ​មិន​ទាន់បញ្ចប់នៅឡើយទេ ព្រោះថានៅពេលនេះ ស្មាតហ្វូនជាខ្សែស្រឡាយមួយម៉ូឌែលផ្សេងទៀត ក៏ត្រូវបានគេ​ឌីហ្សាញ Concept រូបរាង ជារូបភាព និងជាវីដេអូ ដូចគ្នាដែរ នោះគឺម៉ូឌែល Xperia XZ4 Compact។ 

 

ពិតមែន​ហើយ បើយោងតាមប្រភពពី OnLeaks និង CampareRaja គឺបានធ្វើការបង្ហាញរូបរាងគម្រូ Xperia XZ4 Compact ជាមួយ​អេក្រង់លាត បន្សល់គែមលើក្រោម នៅតែក្រាស់ដូច XZ2 Compact ដដែល ចំណែកឯកាណុងកាមេរ៉ាខាងក្រោយ នៅតែ​មួយ​គ្រាប់មិនប្រែ គ្រាន់តែអ្វីដែលប្លែកជាងមុនបន្តិចនោះ គឺការផ្លាស់ប្តូរទីតាំងកាមេរ៉ាមកនៅចំហៀងវិញ មិននៅចំកណ្តាលទៀត​ឡើយ។ ប្រភពក៏បន្ថែមលើលក្ខណៈសម្បត្តិមួយចំនួន អោយដឹងថា ទូរសព្ទនេះ អាចនឹងមានអេក្រង់ទំហំ 5 អ៊ីញ ឬអាច 5.2 អ៊ីញ ហើយ​ចំពោះផ្នែកាមរ៉ាទាំងមុខ និងក្រោយ ក៏មានអមមកជាមួយ Flash មួយគ្រាប់ ទុកសម្រាប់ជំនួយ ពេលថតនៅកន្លែងដែរ មាន​ពន្លឺទាប ផងដែរ។ សម្រាប់កម្លាំងម៉ាស៊ីនវិញ វាអាចនឹងប្រើប្រាស់បន្ទះឈីប Snapdragon ជំនាន់ថ្មីរបស់ Qualcomm, មានរ៉េមទំហំ 4GB និងអង្គផ្ទុកទិន្នន័យទំហំ 64GB។

ចំនុចចុងក្រោយ Xperia XZ4 Compact អាចនឹងវិមាត្រ 139.9 x 66.5 x 9.3 mm និងមានបន្តការបំពាក់រន្ធដោតកាស 3.5mm នៅ​ផ្នែកខាងលើ មិនលុបបំបាត់ឡើយ។ កាន់តែពិសេស គេបានរំពឹងថា ទូរសព្ទនេះ អាចនឹងប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការណ៍ Android 9 Pie ចេញពីប្រអប់ស្រាប់ ថែមទៀតផង នៅពេលប្រកាសចេញ។ ចុះមិត្តអ្នកអាន យល់យ៉ាងណាដែរ ចំពោះរូបរាងគម្រូ និងលក្ខណៈសម្បត្តិមួយចំនួន របស់ស្មាតហ្វូន Xperia XZ4 Compact នេះ?

 

នេះជាវីដេអូបង្ហាញរូបរាងគម្រូ Xperia XZ4 Compact បន្ថែម៖

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: GSM Arena Tag: ទូរស័ព្ទ