CAMBO REPORT

Popup Advertising5 seconds

vivo បន្ត​ក្នុង​ការ​ស្រាវ​ជ្រាវ​ទៅ​លើ​បច្ចេកវិទ្យា 5G ហើយ​នឹង​បង្កើន​ការ​វិនិយោគ​របស់​ខ្លួន​កាន់​តែ​ខ្លាំង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នៅពេលនេះ ក្រុមហ៊ុន vivo បាននឹងកំពុងតែបោះជំហាន ក្នុងការប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន ដូចជា Xiaomi, Samsung, Motorola Oppo, OnePlus និង Apple នៅក្នុងប្រទេសឥណ្ឌា។ ក្រុមហ៊ុន vivo បានបន្តធ្វើការវិនិយោគទៅលើបច្ចេកវិទ្យា 5G ដែលមិនត្រឹមតែសម្រាប់ ការប្រើប្រាស់នៅលើ ស្មាតហ្វូនជាច្រើននោះទេ ប៉ុន្តែក្រុមហ៊ុនមានគោលដៅ សម្រាប់បំពាក់នៅលើ ឧបករណ៍បច្ចេកវិទ្យាជាច្រើនទៀតដូចជានាឡិកាដៃ និងតន្រ្តីផងដែរ ដែលអាចប្រើប្រាស់នូវ បច្ចេកវិទ្យានេះបានថែមទៀតផង។

 

 

ក្រុមហ៊ុននេះ បានធ្វើការជាមួយនឹង ដៃគូសហការជាច្រើន នៅលើពិភពលោកដូចជាក្រុមហ៊ុន Qualcomm, Haier, TCL និង Midea ជាដើម ដែលវិសាលភាព នៃការងារនេះ គឺជាសហអភិវឌ្ឍសម្រាប់ផលិតផល និងសេវាកម្មជាច្រើនថែមទៀត។  លោក Nipun Marya ដែលជាប្រធានផ្នែកយុទ្ធសាស្ត្រ ម៉ាកយីហោរបស់ក្រុមហ៊ុន vivo នៅក្នុងប្រទេសឥណ្ឌាប្រាប់ទៅកាន់ BusinessLine ថា “vivo កំពុងតែធ្វើការ យ៉ាងជិតស្និទ្ធិជាមួយនឹងក្រុមហ៊ុនដឹកនាំធំៗ នៅលើឧស្សាហកម្មនេះ នៅលើពិភពលោក សម្រាប់សេវាកម្ម 5G និងផលិតផលជាច្រើនទៀត។ យើងនឹងវាយតម្លៃ ទៅលើភាពជាដៃគូ នៅក្នុងទីផ្សារនៃ ប្រទេសឥណ្ឌានៅក្នុង ជំហានបន្តមួយទៀត បើទោះបីជាប្រតិបត្តិការ នៅក្នុងប្រទេសឥណ្ឌា កំពុងតែបន្តមានការខាតបង់ក៏ដោយ។

 

លោក Marya បាននិយាយបន្តថា “យើងស្ថិតនៅក្នុងដំណាក់កាល នៃការវិនិយោគនៅក្នុងប្រទេសឥណ្ឌា ដោយនឹងត្រូវការ ពេលវេលាផងដែរ។” vivo កំពុងតែស្វែងរកនូវភាពជាដៃគូជាមួយនឹងក្រុមហ៊ុនជាច្រើន នៅក្នុងប្រទេសឥណ្ឌាសម្រាប់​ សមាសភាគជាច្រើន។ បច្ចុប្បន្ននេះ vivo កំពុងតែធ្វើការនាំចូល នូវសមាសភាគជាច្រើន ចេញពីប្រទេសចិន ស្របពេលដែល Xiaomi ត្រូវបានគេមើលឃើញថា បានពិភាក្សាជាមួយនឹងដៃគូ សមាសភាគជាច្រើនរបស់ខ្លួន នៅក្នុងប្រទេសឥណ្ឌាផងដែរ។

 

 

លោក Marya បានបញ្ជាក់បន្ថែមថា “យើងនៅមិនទាន់អាច ធ្វើការរកប្រភពផ្គត់ផ្គង់នៃសមាសភាគជាច្រើន នៅក្នុងតំបន់បាន នៅឡើយទេ ប៉ុន្តែយើងជិតគ្រប់គ្រងvivo នឹងធ្វើការវិនិយោគ បន្ថែមទៀតនៅក្នុង ការផលិតនៅក្នុងប្រទេសឥណ្ឌា ដោយធ្វើឡើងនៅក្នុងរោងចក្រ Greater Noida របស់ខ្លួន។ រោងចក្រ Greater Noida នេះ អាចធ្វើការផលិត ស្មាតហ្វូនបានប្រហែលជា 25 លានគ្រឿងក្នុងមួយឆ្នាំ។

 

សម្រាប់ស្មាតហ្វូនទាំងអស់​ របស់ក្រុមហ៊ុន Vivo នៅក្នុងប្រទេសឥណ្ឌា គឺផលិតនៅក្នុងរោងចក្រនេះ។ គាត់និយាយបន្ថែមថា “យើងនៅមិនទាន់ ធ្វើការសម្រេចចិត្តនោះទេថាតើ ការវិនិយោគបន្ថែមទៅលើ Greater Noida នេះ ឬទៅកាន់ទីកន្លែង ផ្សេងទៀតនោះ។” សម្រាប់ការបង្កើន ទៅលើការវិនិយោគនេះ នឹងធ្វើឱ្យមាន ការកំណើនរបស់ក្រុមហ៊ុន vivo កាន់តែខ្លាំង នៅក្នុងប្រទេសឥណ្ឌា។

 

ចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅក្នុងឆ្នាំ 2014 ក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនធំបំផុតទី 2 ដែលលក់បានស្មាតហ្វូន ច្រើនជាងគេបន្ទាប់ពីក្រុមហ៊ុន Samsung ។ ក្រុមហ៊ុន Vivo នៅក្នុងប្រទេសឥណ្ឌានេះ គឺរកប្រាក់ចំណូលកើនឡើងជិត 2 ដង នៅត្រឹមថ្ងៃទី 31 ខែមីនា ឆ្នាំ 2018 នេះ បើធៀបទៅនឹងឆ្នាំមុន៕

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Rith ថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: vivo Cambodia Tag: ទូរស័ព្ទ