CAMBO REPORT

Popup Advertising5 seconds

BLU Vivo XI4 ស្មាតហ្វូន​លំដាប់​ថវិកាជំនាន់​ថ្មី អេក្រង់​ធំ​ មាន​ឆក​វែង និងថ្មទំហំ 4000mAh

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីចុងខែសីហា ឆ្នាំ 2018 កន្លងទៅ ក្រុមហ៊ុន BLU បានផ្លាស់ប្តូរយុទ្ធសាស្ត្រថ្មី ដើម្បីបំពេញទៅតាមតម្រូវការរបស់អ្នកប្រើប្រាស់ រួមទាំងអតិថិជនរបស់ខ្លួន តាមរយៈការបញ្ចេញស្មាតហ្វូន លំដាប់ថវិកា ជំនាន់ថ្មីមួយម៉ូឌែលទៀត ដោយវាមានឈ្មោះហៅថា Vivo XI+។ ចំពោះរចនាបថរូបរាងទូរសព្ទនេះ បើយើងមើលមួយភ្លែត គឺដូចគ្នាស្ទើរតែទាំងស្រុងជាមួយ iPhone X របស់ Apple ដែរ ដោយ​វា​មាន​អេក្រង់លាត រំលេចថ្ងាសឆកបែបទ្រវែង រួមទាំងម៉ូតកាមេរ៉ាភ្លោះខាងក្រោយ ខុសតែទីតាំង Flash ស្ថិតមកនៅក្រោយ​ភ្នែក​កាមេរ៉ា​វិញប៉ុណ្ណោះ។

ថ្មីៗនេះ ក្រុមហ៊ុន BLU ក៏បានបញ្ចេញទូរសព្ទខ្សែស្រឡាយជំនាន់ថ្មី មួយម៉ូឌែលទៀត មានឈ្មោះជាផ្លូវការថា Vivo XI4 ជាមួយម៉ូត​អេក្រង់​លាត មានឆកទ្រវែង ប៉ុន្តែចំពោះរចនាបថ និងម៉ូតកាមេរ៉ាភ្លោះខាងក្រោយវិញ គឺមិនដូច Vivo XI+ ឡើយ។ លើកនេះ កាមេរ៉ា​ភ្លោះ គឺនៅដាច់ដោយឡែកពីគ្រាប់ Flash និងមានម៉ូតខ្សែអង់តែន លើក្រោមតែម្តង មិនលាតសុទ្ធទៀតនោះទេ ប៉ុន្តែចំនុចមួយដែល​នៅ​តែដដែលនោះ គឺត្រង់កន្លែងបំពាក់សេនស័រ ស្កេនម្រាមដៃ នៅចំកណ្តាល មិនផ្លាស់ប្តូរហ្នឹងហើយ។

 

អញ្ចឹង ដើម្បីអោយប្រិយមិត្ត បានជ្រាបកាន់តែច្បាស់ យើងនឹងធ្វើការបង្ហាញពី លក្ខណៈសម្បត្តិ និងកម្លាំងម៉ាស៊ីន របស់ស្មាតហ្វូន​មួយនេះ នៅខាងក្រោមៈ

 

•    អេក្រង់ទំហំ 6.2 អ៊ីញ

•    កម្រិតបង្ហាញរូបភាព HD+ ឬ 720 x 1520 ភិចសែល

•    កម្រិត Aspect Ratio 19:9

•    ប្រភេទម៉ាស៊ីន ប្រើបន្ទះឈីប MediaTek Helio P22 (ភ្ជាប់មកជាមួយបច្ចេកវិទ្យា AI)

•    មាន CPU ចំនួន 8 គ្រាប់ អាចរត់ក្នុងល្បឿន 2.0GHz

•    រ៉េមទំហំ 3GB

•    អង្គចងចាំទំហំ 32GB និងអាចបន្ថែមមេម៉ូរីក្រៅបាន 128GB

 

 

•    កាមេរ៉ាមុខ 13 មេហ្គាភិចសែល

•    កាមេរ៉ាភ្លោះក្រោយទំហំ 13 មេហ្គាភិចសែល + 2 មេហ្គាភិចសែល (សេនស័រថតព្រាល)

•    ថាមពលថ្ម 4000mAh

•    ដំណើការដោយប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo

•    ជម្រើស 2 ពណ៌ រួមមានពណ៌មាស និងពណ៌ខ្មៅ

 

ទូរសព្ទ BLU Vivo XI4 ត្រូវបានចេញលក់ហើយ នៅក្នុងទីផ្សារអន្តរជាតិមួយចំនួន ក្នុងតម្លៃត្រឹមតែ 150 ដុល្លារប៉ុណ្ណោះ ហើយអ្នកក៏​អាច ស្វែងរកទិញវាបាន ផងដែរ ចាប់ពីថ្ងៃនេះតទៅ នៅក្នុងទីផ្សារ Online Amazon ។ ចំពោះស្មាតហ្វូននេះ ក៏អាចនឹងមាន ឈ្មួញ​យក​មកលក់ នៅស្រុកយើងផងដែរ ហើយសង្ឃឹមថា តម្លៃរបស់វា មិនលើសតម្លៃដើម ច្រើនទៅចុះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: Phone​​ Arena Tag: ទូរស័ព្ទ