CAMBO REPORT

Popup Advertising5 seconds

ត្រឹមតែ 3 ខែសោះ Pocophone F1 លក់​ដាច់បាន​ចំនួនដល់ទៅ 700000 គ្រឿង!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ឥណ្ឌា គឺជាប្រទេសស្ថិតក្នុងលេខរៀងទី 3 ដែលមានទីផ្សារស្មាតហ្វូនធំជាងគេ នៅជុំវិញពិភពលោក ហើយក៏មានក្រុមហ៊ុនជាច្រើន បាន​បណ្តាក់​ទុន និង​បង្ហាញ​ផលិតផល​ទូរសព្ទ​របស់ពួកគេ ជាមួយម៉ូឌែលថ្មីៗ មួយចំនួន នៅក្នុងប្រទេសនេះ មុនគេផងដែរ។ ក្នុង​នោះ​ក្រុម​ហ៊ុន POCO ដែលជាប្រ៊េនថ្មី របស់ក្រុមហ៊ុន Xiaomi ក៏មានវត្តមានរោងចក្រ នៅទីនោះដែរ និងផលិតបានទូរសព្ទមួយម៉ូឌែល​ដំបូងគេ ដែលមានកម្លាំងម៉ាស៊ីនខ្លាំង និងតម្លៃទាប ថែមទៀតផង ដោយវាមានឈ្មោះថា Pocophone F1។

ទូរសព្ទនេះ ធ្លាប់ទទួលបានការបញ្ជាទិញក្នុងចំនួនមួយយ៉ាងច្រើន អំឡុងពេលដាក់អោយ Pre-order ពីក្រុមហ៊ុន POCO មុននឹង​ចេញ​លក់ជាផ្លូវការ ក្នុងប្រទេសឥណ្ឌា។ ជាការពិតណាស់ ត្រឹមរយៈពេលតែជិត 5 នាទីសោះ Pocophone F1 គឺមានការបញ្ជា​កុម្ម៉ង់​ទិញ​ពី​សំណាក់អតិថិជន ជាមួយចំនួនរហូតដល់ទៅ 68,965 គ្រឿងឯណោះ ដែលនេះជាក្តីរំភើបបំផុត សម្រាប់​ស្មាតហ្វូន​ម៉ូឌែល​នេះ។

 

រហូតមកត្រឹមថ្ងៃនេះ យើងក៏ទទួលបានព័ត៌មានក្តៅៗ មកមួយទៀត ទាក់ទងនឹងចំនួនលក់ចេញទូរសព្ទ Pocophone F1 របស់​ក្រុមហ៊ុន POCO ដដែល ប្រចាំនៅក្នុងប្រទេសឥណ្ឌា ជាថ្មីម្តងទៀត។ យោងតាមរបាយការណ៍បូកសរុបលទ្ធផលចំនួន 3 ខែ ប្រចាំ​ត្រី​មាស​ទី 3 ការប្រកាសបង្ហាញបានដឹងថា ទូរសព្ទ Pocophone F1 ត្រូវបានលក់ចេញ ជាមួយចំនួនដល់ទៅ 700000 គ្រឿង​ឯណោះ​។  អញ្ចឹងនេះគឺជាភាពជោគជ័យថ្មីមួយទៀត សម្រាប់ក្រុមហ៊ុន POCO ដែលទទួលបានការពេញនិយមច្រើន ទៅលើការទិញយក​ទៅ​ប្រើប្រាស់ ជាមួយម៉ូឌែលទី 1 របស់ពួកគេ ហើយសង្ឃឹមថាម៉ូឌែលក្រោយៗនេះ នឹងកាន់តែប្រជាប្រិយភាពខ្លាំងជាងនេះ។

គួររំលឹកបន្តិចថា៖ Pocophone F1 មានអេក្រង់លាតម៉ូតឆកទ្រវែងទំហំ 6.18 អ៊ីង ប្រភេទ IPS-LCD អាចបង្ហាញរូបភាព Full HD+ ឬ 2246 x 1080 ភិចសែល។ វាប្រើប្រាស់បន្ទះឈីប Snapdragon 845, មាន CPU ចំនួន 8 គ្រាប់ ដោយ 4 គ្រាប់ រត់ក្នងល្បឿន 2.8GHz និង 4 គ្រាប់ទៀត អាចរត់ក្នងល្បឿន 1.8GHz, GPU ប្រភេទ Adreno 630, មានរ៉េមទំហំ 6GB / 8GB អមដោយអង្គ​ផ្ទុក​ទិន្នន័យ​ទំហំ 64GB / 128GB / 256GB និងអាចបន្ថែមមេម៉ូរីក្រៅបានដល់ 256GB ទៀត។ ទូរសព្ទនេះ មានកាមេរ៉ាមុខ 2០ មេហ្គា​ភិចសែល មានកម្រិត Aperture f/2.0 ឯកាមេរ៉ាភ្លោះក្រោយ មានទំហំ 12 មេហ្គាភិចសែល កម្រិត Aperture f/1.9 + 5 មេហ្គា​ភិចសែល (ជាស៊េនស័រសម្រាប់ថតព្រាល) ចំណែកការថតវីដេអូ គឺអាចថតបាន 4K ក្នុងល្បឿន 30fps។ វាដំណើការដោយប្រព័ន្ធ​ប្រតិបត្តិការ Android 8.1 Oreo និងមានថាពលថ្ម 4000mAh។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: GSM Arena Tag: ទូរស័ព្ទ