CAMBO REPORT

Popup Advertising5 seconds

តាមដាន​តម្លៃ​ទូរសព្ទ​​ថ្មីៗ​និង​ពេញ​និយម ប្រចាំ​សប្តាហ៍​នេះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

និយាយចំៗតែម្តង នៅក្នុងសប្តាហ៍នេះមានស្មាតហ្វូនប៉ុន្មានគ្រឿងដែរ ទើបតែដាក់បង្ហាញវត្តមានជាផ្លូវការ រួមមានស្មាតហ្វូន Zenfone Max (M2), Zenfone Max Pro (M2), Meizu C9 និង Nokia 8.1 ដោយស្មាតហ្វូនទាំងនេះ ខ្លះមិនទាន់ដាក់លក់ និងខ្លះមិនទាន់​មក​ដល់​ទីផ្សារទេ តែដាក់លក់នៅស្រុកគេហើយ ដោយឡែកស្មាតហ្វូនដែលជិតមកដល់ទីផ្សារស្រុកយើងមានដូចជា Nokia 5.1 និង Nokia 3.1 ។

នៅមានស្មាតហ្វូនមួយចំនួនទៀត ដែលកំពុងស្ថិតក្នុងដំណឹងបែកធ្លាយនៅឡើយ ដូច្នេះយើងមិនចង់លើកយកមកនិយាយនោះទេ។ ចំពោះស្មាតហ្វូនដែលទើបបង្ហាញវត្តមាននៅក្នុងស្រុកយើងមាន Honor 8X, Nokia 106, Nova 3 lite និង Mi Mix 3 ។ ដើម្បី​តាម​ដាន​តម្លៃទូរសព្ទកម្រិតកំពូល, កម្រិតមធ្យម និងទូរសព្ទធម្មតាៗ អ្នកអាចអូសចុះក្រោមដើម្បីមើលតម្លៃទូរសព្ទទាំងនោះ​រួមគ្នា​នៅ​ខាង​ក្រោមនេះបាន ដោយតម្លៃរបស់វា ជាតម្លៃប្រហាក់ប្រហែលប៉ុណ្ណោះ ព្រោះម៉ូឌែលខ្លះ វាអាចនឹងខុសគ្នា តិចតួចទៅតាមហាងលក់ ទូរសព្ទនីមួយៗ៖

សម្រាប់មិត្តអ្នកអាន ដែលចង់រកជាវទូរសព្ទថ្មីយកទៅប្រើប្រាស់ និងងាយស្រួលតាមដានតម្លៃជាមួយ ខេមបូរីផត ព្រោះតារាង​តម្លៃ​ខាង​លើ​នេះ នឹងមានការអាប់ដេតជាប្រចាំ តាមទាន់តម្លៃទីផ្សារពិតៗក្នុងស្រុកយើង ឬអ្នកអាចចុចតាម តំណរភ្ជាប់នេះ ដើម្បីទៅកាន់​វេបសាយ​តម្លៃទូរសព្ទរបស់យើងតែម្តង នៅពេលដែលអ្នកចង់តាមដានតម្លៃភ្លាមនៅដែលអ្នកត្រូវការ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: Cambo Report Tag: ទូរស័ព្ទ