CAMBO REPORT

Popup Advertising5 seconds

Apple ចេញលក់​ក្បាល​ឆ្នាំង​សាក​ល្បឿន​លឿន​សម្រាប់​សាក iPhone និង iPad ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

មានការត្អូញត្អែមិនតិចនោះទេពីសំណាក់អតិថិជនរបស់ Apple ពិសេសអ្នកទិញ iPhone ជំនាន់ថ្មីយកទៅប្រើប្រាស់ ជាមួយ​នឹង​សមត្ថភាព​អាចសាកថ្មល្បឿនលឿន តែអ្វីដែលពួកគេទទួលបានក្នុងប្រអប់ គឺជាដុំសាកថ្មធម្មតាប្រើប្រាស់រាប់សិបឆ្នាំមកហើយពី Apple ជាហេតុតម្រូវឲ្យពួកគេចំនាយប្រាក់ក្រៅបន្ថែមទៀត ដើម្បីទិញយកដុំសាកល្បឿនលឿនផ្សេងទៀតរបស់ Apple ឬម៉ាក​ជា​ច្រើន ដែលកំពុងមានវត្តមានក្នុងទីផ្សារ យកមកប្រើប្រាស់ ដើម្បីទទួលបានអត្ថប្រយោជន៍នោះ។ តែអ្វីៗអាចនឹងប្រសើរជាងមុន ដោយ​សារតែ Apple ក៏បានស្វែងយល់ច្បាស់អំពីរឿងនេះដែរ ដោយកាលពីម្សិលមិញនេះ ក្បាលឆ្នាំងសាកល្បឿនលឿនមានកម្លាំង 18W បាន​ប្រកាស​ចេញលក់ជាផ្លូវការ។

តាមការពិតទៅ វាមិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ ព្រោះថា វាមិនមែនជាក្បាលឆ្នាំងសាក (Adapter) ដែលថ្មីស្រឡាងនោះទេ ផ្ទុយ​ទៅ​វិញ វាគឺជាឆ្នាំសាក ដែលមកជាមួយនឹង  iPad Pro 2018 ត្រូវហើយ វាគឺជាដុំសាករបស់ iPad Pro 2018 មានន័យថា អ្នក​អាច​ស្វែងរកទិញវាបានពី Apple ដោយពុំចាំបាច់ទិញ iPad ក៏បាន។ ក្បាលឆ្នាំងសាកថ្មល្បឿនលឿននេះ មានកម្លាំងសរុប 18W អាច​ផ្គត់ផ្គង់​ចរន្តអគ្គិសនីបានគ្រប់គ្រាន់ ដើម្បីដាក់ឲ្យមុខងារសាកថ្មល្បឿនលឿននៅលើ iDevice ដំណើរការ ដោយរួមបញ្ចូលដូចជា៖

 

•    iPhone 8

•    iPhone 8 Plus

•    iPhone X

•    iPhone XS

•    iPhone XS Max

•    iPhone XR

•    និង iPad Pro

 



ដុំសាកថ្មល្បឿនលឿននេះ ប្រើប្រាស់ឌុយ USB ប្រភេទ C បំបែកទៅជាឌុយ Lightning អាចយកទៅសាកស្មាតហ្វូន Android បាន​ផង​ដែរ បើមានដុយ Type C ទៅកាន់ Type C ដូចគ្នា គ្រាន់តែវាមិនអាចសាកថ្មលឿនតាមបច្ចេកវិទ្យាដែលមាននៅលើ Android តែ​វា​ពិបាកបន្តិចសម្រាប់អ្នកប្រើប្រាស់ iPhone ជំនាន់មុន ដែលមានឌុយ Lightning មានក្បាលជា USB A ហើយបំបែកមកឌុយ Lightning វិញ ព្រោះអ្នកមិនអាចប្រើឌុយ  USB ទូទៅរបស់ Apple ប្រើប្រាស់ជាមួយក្បាលឆ្នាំងសាកថ្មីនេះនោះទេ។ ម្យ៉ាងវិញទៀត ក្បាលឆ្នាំងសាកល្បឿនលឿនមួយនេះ ក៏មិនបានបន្ថែមមកជាមួយឌុយ  USB បន្ថែមដែរ ហេតុនេះសម្រាប់តម្លៃ USD 29 អ្នកត្រូវ​ចំនាយ​ប្រាក់​ក្រៅបន្ថែមទៀត ដើម្បីទិញឌុយ USB C ទៅកាន់ Lightning ក្នុងតម្លៃ USD 19


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: Apple Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ