CAMBO REPORT

Popup Advertising5 seconds

ទីបំផុត Apple ដាច់ចិត្តចេញលក់​ស្រោម​ការពារ សថ្លា សម្រាប់ iPhone XR ហើយ ក្នុង​តម្លៃ​ដែល​អ្នកនឹកស្មានមិនដល់

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Case ការពារពណ៌សថ្លា បើនិយាយទៅ វាចេញជាច្រើនឆ្នាំណាស់មកហើយ ដែលមានប្រើប្រាស់នៅលើស្មាតហ្វូនជាច្រើនម៉ូឌែល ដល់ថ្នាក់ក្រុមហ៊ុនមកពីចិនភាគច្រើន មានភ្ជាប់ស្រោបការពារ សថ្លា នេះមកជាមួយក្នុងប្រអប់ស្រាប់ទៀតផង។ យ៉ាងណាមិញ បើ​យើងមើលទៅលើក្រុមហ៊ុន Apple ឯណោះវិញ គឺមិនដែលឃើញមានលក់ស្រោមការពារពណ៌ សថ្លា បែបនេះនោះទេ តែដល់ចុងឆ្នាំ 2018 នេះ ទីបំផុតក្រុមហ៊ុនផ្លែប៉ោម ដែលមានតម្លៃខ្លួនថ្លៃជាងគេ នៅពេលនេះ បានដាច់ចិត្តចេញលក់ Case ការពារពណ៌សថ្លា ជាផ្លូវការហើយ។

មូលហេតុគោល ដែលធ្វើឲ្យ Apple សម្រេចចិត្តលក់ Case ពណ៌សថ្លា ដែលជាទូទៅមានតម្លៃធូរថ្លៃនេះ ក៏ដោយសារតែ iPhone XR ពណ៌ចម្រុះ និងស៊ីវីល័យ នោះឯង ព្រោះបើដាក់ Case ការពារធម្មតាទៅ គឺលុបបំបាត់ពណ៌ឆើតឆាយទាំងនោះហើយ ដូច្នេះ ដើម្បី​រក្សា​នូវទម្រង់ដើម Apple ក៏បានចេញលក់ Case នេះនៅក្នុងគេហទំព័រ Apple Store ជាមួយនឹងតម្លៃលោតដល់ USD 39 ជា​តម្លៃ​មួយ​ថ្លៃហួសពីការស្មាន ខណៈ Case សថ្លា ដែលមានគុណភាព ប្រើយូរមិនឡើងពណ៌លឿន ឬប្រែពណ៌របស់ចិន លក់មិនដល់ 8$ ផង។ យើងអាចនិយាយបានថា Case ចេញលក់ដោយ Apple នោះប្រាកដជាមានគុណភាពផលិតខ្ពស់ ទន់ មិនមានខ្លិនជ័រ ហើយ​ក៏​មិនប្រែពណ៌ដែរ តែសម្រាប់តម្លៃ USD 39 នៅពេលនេះ វាពិតជាថ្លៃសម្រាប់ទីផ្សារប្រទេសមួយចំនួន។ សម្រាប់ពេលនេះ Case សថ្លា សម្រាប់ iPhone XR នឹងមានវត្តមានចេញលក់នៅតាម Apple Store ក្នុងទីផ្សារអាមេរិក និងកាណាដាមុនគេ ហើយអាចនឹងចេញ​លក់​នៅតាមហាង Apple Store ផ្សេងៗទៀតឆាប់ខាងមុខនេះ!

 

អ្នកអាចស្វែងយល់អំពី Case នេះតាមរយៈគេហទំព័រផ្លូវការរបស់ Apple ផ្ទាល់តាមតំណរភ្ជាប់ខាងក្រោម៖

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: ទូរស័ព្ទ