CAMBO REPORT

Popup Advertising5 seconds

vivo ប្រកាសថា ទូរស័ព្ទ​ជំនាន់​ក្រោយ​របស់​ខ្លួន​នឹង​អាច​ទ្រទ្រង់​ប្រព័ន្ធ 5G ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នៅឆ្នាំ 2019 ខាងមុខនេះ ការប្រើប្រាស់បច្ចេកវិទ្យា អ៊ីនធើណែតល្បឿន 5G នឹងក្លាយជាប្រធានបទក្ដៅគគុកមួយ សម្រាប់ក្រុមហ៊ុនស្មាតហ្វូននានា ជាច្រើននៅជុំវិញពិភពលោក។ រហូតមកដល់ពេលនេះ យើងសង្កេតឃើញថា មានក្រុមហ៊ុនជាច្រើន វាបាននឹងកំពុងតែធ្វើតេស្ត៍សាកល្បង និងបញ្ចូលបច្ចេកវិទ្យាដ៏ថ្មី ស្រឡាងមួយនេះ ទៅលើប្រភេទ Device របស់ខ្លួនជាបណ្តើរៗហើយ ជាក់ស្ដែងដូចជាក្រុមហ៊ុន vivo ជាដើម។

 

 

ដោយក្រុមហ៊ុននេះ បានបង្ហាញបច្ចេកវិទ្យាជំនាន់ក្រោយ របស់ទូរសព្ទខ្លួន ដែលភ្ជាប់ជាមួយនឹង 5G នៅកម្មវិធី International Sysmposium on ICT កាលពីប៉ុន្មានថ្ងៃមុននេះ។

 

រលឹកដល់ពេលវេលាកាលពី 2 ឆ្នាំមុនកន្លងទៅនេះ ក្រុមហ៊ុន vivo បានរៀបចំសំណុំឯកសារជាង 1500 ឯកសារសំរាប់អង្គការ 3GPP ដែលជាស្ថាប័នមួយ ដែលមានការទទួលស្គាល់ស្ដង់ដារអន្តរជាតិ។ ជាលទ្ធផលក្រុមហ៊ុន vivo គឺបានសម្រេចការងារជាច្រើនហើយ ដោយនៅឆ្នាំក្រោយនឹងមានស្មាតហ្វូន ដ៏អស្ចារ្យមួយដែលភ្ជាប់ ជាមួយនឹងច្ចេកវិទ្យាថ្មីៗ ក៏ដូចជា 5G នេះ ផ្ទាល់តែម្ដង។

 

 

យ៉ាងណាក៏ដោយ អ្វីៗបានត្រៀម ទុករួចជាស្រេច តែអ្វីដែលគួរឲ្យបារម្ភនោះគឺថា បច្ចេកវិទ្យាអ៊ីនធើណែតល្បឿន 5G ដែលក្រុមហ៊ុនចែកចាយ បណ្ដាញអ៊ីនធឺណិត តាមប្រទេសនីមួយៗនោះ អាចនឹង Update ដូចការរំពឹងទុកដែរ ឬក៏អត់តែប៉ុណ្ណោះ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Rith ថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: vivo Cambodia Tag: ទូរស័ព្ទ