CAMBO REPORT

Popup Advertising5 seconds

អ្នកខ្លះមិនទាន់​បាន​ប្រើ​ផង Google Allo ត្រូវ​បាន​គេ​លុប​ចោល​បាត់!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Google ទើបប្រកាសជាផ្លូវការទាក់ទងនឹងការបិទ ឬលុបចោលរាល់ការងារទាក់ទងកម្មវិធី Allo ដែលមានវត្តមានជាច្រើនឆ្នាំមកនេះ ព្រោះកម្មវិធីមិនទទួលបានការគាំទ្រទេ។ ជាពិសេស មិត្តអ្នកអានក្នុងស្រុកយើង ប្រហែលភាគច្រើនមិនទាន់បានស្គាល់​កម្មវិធីនេះ​ផង​មើល​ទៅ តែយើងក៏ចូលរួមសោកស្តាយដល់ក្រុមការងារដែលព្យាយាមផលិតកម្មវិធីនេះឡើងផងដែរ ដែលត្រូវបញ្ឈប់ការអភិវឌ្ឍន៍ និង​រកតួនាទីផ្សេងធ្វើសិន។

Google បានបញ្ជាក់ថា កម្មវិធីនេះនឹងត្រលប់មកវិញ នៅខែមីនាឆ្នាំក្រោយនេះ ហើយរាល់ History របស់សារអ្នកប្រើប្រាស់​ក៏​អាច​យក​មក​វិញបានដែរ។ រំលឹកបន្តិចពី Allo ជាកម្មវិធីមួយរបស់ Google ដែលចេញកាលពី 2 ឆ្នាំមុន អាចប្រើប្រាស់បាន ដើម្បីផ្ញើសារ ឬឯកសារទូទៅជា លក្ខណៈ Private និង Group ស្រដៀងទៅនឹង Line, Telegram, WhatsApp, Messenger ដែរ ដោយ​តម្រូវ​ឱ្យ​ប្រើប្រាស់ លេខទូសព្ទដើម្បីចាប់ផ្តើម ការសន្ទនា។ វាជាកម្មវិធីល្អមួយ សម្រាប់អ្នកដែល ធ្វើការងារ ការិយាល័យ ហើយត្រូវការកម្មវិធី ដើម្បីទំនាក់ទំនងគ្នា ក្នុងការបម្រើការងារ របស់ក្រុមហ៊ុន។ ការអាប់ដេត Version ជំនាន់ចុងក្រោយ កម្មវិធីនេះមានលក្ខណៈប្រសើរ ជាងមុន ដោយអាចឱ្យអ្នកប្រើប្រាស់ ផ្លាស់ប្តូរទៅជា បទពិសោធន៍ ប្រើប្រាស់ នៅលើ កុំព្យូទ័រវិញម្តង ប្រសិនបើអ្នកប្រើប្រាស់ មិនចង់​កាន់​ទូរសព្ទច្រើន ក្នុងពេល កំពុងធ្វើការ។

លើសពីនេះ កម្មវិធី Google Allo ក៏អនុញ្ញាតឲ្យអ្នកប្រើប្រាស់ផ្ញើឯកសារ ដោយភ្ជាប់ ទៅកាន់ Google Drive, បង្កើត Sticker ប្លែកៗ ដោយខ្លួនឯង, ផ្ញើទីតាំង កន្លែងណាមួយ, និងផ្ញើ Link ជាលក្ខណៈ Google Search បាន ទៀតផង ប៉ុន្តែទីបំផុត គ្មានការ​គាំទ្រ​ពី​អ្នក​ប្រើប្រាស់ និងអ្នកប្រើប្រាស់ភាគច្រើននិយមប្រើតាមគ្នា ហើយមិនមានអ្នកចាប់អារម្មណ៍កម្មវិធីនេះ ក៏ត្រូវបានបិទចោលតែម្តងទៅ តែ​វា​​នឹង​ត្រលប់​មកវិញនៅខែមីនា ឆ្នាំ 2019 ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: The Verge Tag: កម្មវិធី-ហ្គេម