CAMBO REPORT

Popup Advertising5 seconds

ស្មាតហ្វូន 5G អាច​មាន​តម្លៃថ្លៃជាង​មុន​រាប់​រយដុល្លារ​ បើ​តាម​សម្តី​​មេ​ធំ​របស់ OnePlus

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុន OnePlus ពិតជាប្រើប្រាស់យុទ្ធសាស្រ្តបានល្អមែន ទោះបីជាអាយុរបស់ក្រុមហ៊ុននេះជាប្អូនពៅគេពិតមែន តែអ្នកប្រើប្រាស់​ទូទាំងពិភពលោកបានស្គាល់ផលិតផលម៉ាកសញ្ញានេះស្ទើរតែគ្រប់ៗគ្នា ជាពិសេសក្រុមហ៊ុននេះផលិតស្មាតហ្វូនមកកំពូលៗ ជាមួយ​តម្លៃ​សមរម្យបើប្រៀបធៀបជាមួយស្មាតហ្វូនដទៃ ដែលមានកម្លាំងម៉ាស៊ីនប៉ុនគ្នា។

នាពេលថ្មីនេះមានមហាជនចាប់អារម្មណ៍ច្រើនពីព័ត៌មានទាក់ទងនិងប្រព័ន្ធទូរសព្ទ 5G ហើយក៏មានប្រទេសជាច្រើនចាប់​ផ្តើមសម្ភោធ​ដាក់​ឲ្យប្រជាជនគេប្រើប្រាស់ផងដែរ ដូច្នេះទើបលោក Pete Lau ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន OnePlus បានថា ស្មាតហ្វូនដែល​បំពាក់​មកជាមួយបច្ចេកវិទ្យាអាច Support ប្រព័ន្ធ 5G បាននោះ នឹងមានតម្លៃថ្លៃជាងមុនចន្លោះពី 200 ទៅ 300 ដុល្លារ ហើយគាត់​ថា​វា​ក៏មិនទាន់ចាំបាច់ដែរនៅពេលនេះ ព្រោះនៅប្រទេសជាច្រើន ក៏មិនទាន់មានក្រុមហ៊ុនផ្តល់សេវា 5G នេះដែរ ហើយទាល់តែ 2 ទៅ 3 ឆ្នាំទៅមុខទៀត ទើបប្រព័ន្ធ 5G នេះ ប្រើប្រាស់បានសម្បូរបែប។

 

ស្មាតហ្វូនដែលអាច Support ប្រព័ន្ធ 5G នេះ បានទាល់តែប្រើប្រាស់ Modem 5G, ឈីប Snapdragon 855 និងមានអង់តែន​បន្ថែម ទើបដំណើរការរបស់វារលូន ដូចយើងបានឃើញ ស្មាតហ្វូនគំរូរបស់ Samsung ដែលមានឆកបន្តិចនៅចំហៀងវិញ ដែល​គេ​សង្ស័យ​ថាជាអង់តែនបន្ថែមរបស់វា រីឯក្រុមហ៊ុន Motorola ក៏បានដាក់បង្ហាញស្រោមពាក់បន្ថែមជាមួយស្មាតហ្វូនរបស់ពួកគេ ដើម្បី​អាច​ប្រើប្រាស់ប្រព័ន្ធ 5G បាន ដោយពុំចាំបាច់ដូរស្មាតហ្វូនថ្មី។


ប្រសិនបើយើងពិចារណាម្តងទៀត នឹងដឹងបានថាប្រព័ន្ធ 5G នៅពេលនេះ មិនទាន់ទូលំទូលាយទេ ហើយវាក៏មិនទាន់ចាំបាច់ដែរ នៅ​ពេលនេះ ណាមួយទៀត ស្មាតហ្វូនដែលអាចប្រើប្រាស់ប្រព័ន្ធ 5G បាន នឹងមានតម្លៃថ្លៃជាងមុនផងដែរ ហើយនៅពេលបញ្ចប់ ក្រុមហ៊ុន​ផលិតស្មាតហ្វូនទាំងអស់នៅតែបញ្ចេញស្មាតហ្វូនអាចប្រើ 5G បាន ដោយគ្រាន់តែខ្លះចេញមុន និងខ្លះចេញ​ក្រោយ​ប៉ុណ្ណោះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: The Verge Tag: ទូរស័ព្ទ