CAMBO REPORT

Popup Advertising5 seconds

ស្វែងយល់លក្ខណៈ​សម្បត្តិផ្លូវ​ការ​របស់ Zenfone Max (M2) និង Zenfone Max Pro (M2) ទីនេះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីប៉ុន្មានថ្ងៃមុន យើងទើបចុះផ្សាយព័ត៌មានលេចធ្លាយថ្មីមួយ ពាក់ព័ន្ធនឹងវត្តមានស្មាតហ្វូនជំនាន់ថ្មី នៃខ្សែស្រឡាយត្រកូល Zenfone Max អក្សរ M ចំនួន 2 ម៉ូឌែល ដែលនឹងចូលមកស្នងតំណែងបន្ទាប់ពី Zenfone Max (M1) និង Max Pro (M1) សោះ ស្រាប់​តែនៅក្នុងថ្ងៃនេះ គ្រប់យ៉ាងក៏ត្រូវបានបញ្ចប់ ព្រោះថាក្រុមហ៊ុន Asus បានធ្វើការប្រកាសចេញ ស្មាតហ្វូនទាំងនេះ ជាផ្លូវការ​ហើយ។

មុននឹងចូលដល់លក្ខណៈសម្បត្តិ យើងសូមបង្ហាញពីរចនាបថរូបរាង របស់ទូរសព្ទទាំងនេះបន្តិចសិន ដោយ Zenfone Max (M2) បានប្រែកាយច្រើនពី Max (M1) ដោយលើកនេះ វាមានអេក្រង់លាតធំ បូករួមជាមួយម៉ូតឆកលើក្បាល ដូចម៉ូឌែល Zenfone 5 & 5S ដែរ ប៉ុន្តែមិនទ្រវែងពេកនោះទេ។ នៅផ្នែកខាងក្រោយ គឺមានម៉ូតកាមេរ៉ាភ្លោះបញ្ឈរចុះក្រោម និងមានស្រោបតួខ្លួន ដូចជំនាន់ Max (M1) ដែរ ខុសតែខ្សែឆ្នូតអង់តែន ប៉ុណ្ណោះ។ ចំណែក Zenfone Max Pro (M2) មានអេក្រង់លាតធំ អមដោយម៉ូតឆកលើ​ក្បាល និងមានកាមេរ៉ាភ្លោះ រាងបញ្ឈរចុះក្រោមដូចគ្នា គ្រាន់តែវាមានម៉ូត ដែលច្នៃមក មានភាពកាលីបជាង ឯរចនាបថស្រោបតួខ្លួន គឺ​មានភាពទាន់សម័យជាង។ ខាងក្រោមនេះ ជាលក្ខណៈសម្បត្តិ៖

 

•    Zenfone Max (M2)

 

ទូរសព្ទនេះ មានអេក្រង់លាតទ្រវែងទំហំ 6.3 អ៊ីញ ជាប្រភេទ IPS-LCD អាចបង្ហាញរូបភាពក្នុងកម្រិត HD+ ឬ 1520 x 720 ភិច​សែល និងមាន Aspect Ratio 19:9។ វាបំពាក់មកជាមួយបន្ទះឈីប Snapdragon 632 អាចរត់ក្នុងល្បឿន 1.8GHz, មានរ៉េមទំហំ 3GB និង មានអង្គផ្ទុកទិន្នន័យទំហំ 32GB ហើយវាក៏អនុញ្ញាតអោយអ្នកអាចបន្ថែម microSD បានផងដែរ។ ស្មាតហ្វូននេះ មាន​កាមេរ៉ា​ខាងមុខ សម្រាប់ថត Selfie ទំហំ 8 មេហ្គាភិចសែល ហើយកាមេរ៉ាភ្លោះខាងក្រោយវិញ មានមួយគ្រាប់ទំហំ 13 មេហ្គាភិច​សែល និងមួយគ្រាប់ទៀតទំហំ 2 មេហ្គាភិចសែលដូចគ្នា មានអមជាមួយភ្លើង Flash LED មួយគ្រាប់ ទុកសម្រាប់ថតរូប និងវីដេអូ នៅ​ទីកន្លែងដែលមានពន្លឺទាប ឬនៅពេលយប់ជាដើម។ Zenfone Max (M2)  មានថាមពលថ្មទំហំ 4000mAh និងដំណើការ​ដោយ​ប្រព័ន្ធប្រតិបត្តិការណ៍ Android 8.1 Oreo ចេញពីប្រអប់។

 

•    Zenfone Max Pro (M2)

 

ចូលមកដល់ម៉ូឌែលនេះវិញ វាមានអេក្រង់លាតទ្រវែងទំហំ 6.3 អ៊ីញ ជាប្រភេទ IPS-LCD អាចបង្ហាញរូបភាពក្នុងកម្រិត Full HD+ ឬ 2280 x 1080 ភិចសែល និងមាន Aspect Ratio 19:9។ Zenfone Max Pro (M2) បានបំពាក់មកជាមួយបន្ទះឈីប Snapdragon 660, មានរ៉េមទំហំ 4GB និង មានអង្គផ្ទុកទិន្នន័យទំហំ 64GB ហើយអាចនឹងមានជម្រើសប្រសើរជាងមួយទៀត រ៉េមទំហំ 6GB + អង្គផ្ទុកទិន្នន័យទំហំ 64GB។ ស្មាតហ្វូននេះ មានកាមេរ៉ាខាងមុខ សម្រាប់ថត Selfie ទំហំ 8 មេហ្គាភិចសែល ហើយ​កាមេរ៉ាភ្លោះខាងក្រោយវិញ មានមួយគ្រាប់ទំហំ 13 មេហ្គាភិចសែល និងមួយគ្រាប់ទៀតទំហំ 5 មេហ្គាភិចសែលដូចគ្នា មាន​អមជាមួយ​ភ្លើង Flash LED មួយគ្រាប់ ទុកសម្រាប់ថតរូប និងវីដេអូ នៅទីកន្លែងដែលមានពន្លឺទាប ឬនៅពេលយប់ជាដើម។ វាមាន​ថាមពលថ្មធំ ជាមួយទំហំដល់ទៅ 5000mAh និងដំណើការដោយប្រព័ន្ធប្រតិបត្តការណ៍ Android 8.1 Oreo ដូច Max (M2) ដែរ។

យ៉ាងណា សម្រាប់តម្លៃដាក់លក់ ជាផ្លូវការរបស់ទូរសព្ទ Zenfone Max (M2) និង Zenfone Max Pro (M2) គឺយើងនៅ​មិន​ទាន់​បាន​ដឹង នៅឡើយទេ គ្រាន់តែមានប្រភពមួយ បានបង្ហើបអោយដឹងថា ចំពោះម៉ូឌែល Zenfone Max (M2) អាចមានតម្លៃចន្លោះពី 180 ដុល្លារ ទៅ 215 ដុល្លារ រីឯម៉ូឌែល Zenfone Max Pro (M2) វិញ អាចមានតម្លៃចន្លោះពី 315 ដុល្លារ ទៅ 340 ដុល្លារ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: GSM Arena Tag: ទូរស័ព្ទ