ស្មាតហ្វូនអេក្រង់ភ្លោះរបស់ vivo ម៉ូឌែល NEX 2 ត្រូវបានគេថតដោយផ្ទាល់ ខណៈដែលក្រុមហ៊ុនមិនទាន់ប្រកាសចេញផង!
ក្រុមហ៊ុនចិន vivo បានកំពុងត្រៀមខ្លួន រួចស្រេចហើយ ដើម្បីនាំយកទូរសព្ទម៉ូឌែល NEX ជំនាន់ទី 2 មកបង្ហាញអោយពិភពលោកបានឃើញ និងបានទិញយកទៅប្រើប្រាស់ ដែលវាអាចមានឈ្មោះហៅជាផ្លូវការថា vivo NEX 2។ ចំពោះស្មាតហ្វូននេះដែរ គឺមានលក្ខណៈពិសេសច្រើន ជាមួយកំណែអាប់ដេតកាន់តែធំជាងមុន ដោយខាងក្រុមហ៊ុនបានសម្រេចបំពាក់ អេក្រង់ភ្លោះ (មុខផងក្រោយផង) ជាលើកដំបូង និងមានម៉ូតកាមេរ៉ាភ្លោះ នៅខាងក្រោយ ប្លែកភ្នែក ខុសពីម៉ូឌែលទូរសព្ទផ្សេងៗ របស់ vivo ថែមទៀត។
ប៉ុន្តែក្នុងពេលថ្មីៗនេះ ស្របពេលដែលស្មាតហ្វូននេះ មិនទាន់បង្ហាញវត្តមានជាផ្លូវការ ស្រាប់តែមានប្រភពលេចធ្លាយថ្មីមួយទៀត បានធ្វើការបង្ហោះរូបភាពទូរសព្ទម៉ូឌែលថ្មី របស់ក្រុមហ៊ុន vivo ដែលត្រូវបានថតដោយផ្ទាល់ ហើយវាក៏ត្រូវបានគេចែកចាយតៗគ្នា ពេញបណ្ដាញសង្គមអ៊ីនធើណេត ផងដែរ។ ចំពោះរូបភាពទូរសព្ទនៅលើតុ ទាំងប៉ុន្មានសន្លឹកនោះ ត្រូវបានគេសន្មត់ថា វាគឺជាម៉ូឌែល NEX 2 ហ្នឹងតែម្តង ជាមួយជម្រើស 2 ពណ៌ ដោយនៅផ្នែកខាងមុខរបស់វា ជាអេក្រង់លាតស្ទើរអស់គែម និងផ្នែកខាងក្រោយ ជាអេក្រង់ទី 2 ស្ថិតនៅក្រោមកាមេរ៉ា ដែលវាដូចគ្នាទៅនឹងវីដេអូ Teaser ដែលខាង vivo បានបង្ហោះ កាលពីម្សិលមិញនេះអញ្ចឹងដែរ។ ដើម្បីអោយកាន់តែច្បាស់ សូមទស្សនារូបភាពទាំងអស់នេះ ដូចខាងក្រោម៖
ជាចុងក្រោយ ចំពោះលក្ខណៈសម្បត្តិខ្លះៗ របស់ទូរសព្ទនេះ ត្រូវបានគេបង្ហើបអោយដឹងថា វាអាចនឹងបំពាក់សេនស័រ សម្រាប់ស្កេនម្រាមដៃ នៅលើអេក្រង់, ប្រើប្រាស់បន្ទះឈីប Snapdragon 845 និងមានអង្គផ្ទុកទិន្នន័យទំហំ 128GB អមដោយរ៉េមទំហំ 10GB ថែមទៀត។ យ៉ាងណា លក្ខណៈសម្បត្តិទាំងនេះ គឺស្ថិតនៅក្នុងប្រភពលេចធ្លាយ នៅឡើយទេ ដើម្បីអោយកាន់ច្បាស់ មានតែរង់ចាំប្រភពផ្លូវការពី vivo តែម្តងទៅ។
***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
