CAMBO REPORT

Popup Advertising5 seconds

សន្ទុះនៃចំនួនអ្នកតម្លើងមកកាន់ iOS 12 មានការកើនឡើងខ្ពស់ហួសការរំពឹងទុក!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីដើមខែតុលា ឆ្នាំ 2018 កន្លងទៅ យើងធ្លាប់បានចុះផ្សាយម្តង រួចមកហើយ ពាក់ព័ន្ធ​នឹង​ភាគរយ នៃចំនួនអ្នកប្រើប្រាស់​ប្រព័ន្ធ ប្រតិបត្តិការណ៍ iOS ទាំងអស់ ដោយបានបញ្ជាក់អោយឃើញថា អ្នកប្រើប្រាស់ប្រព័ន្ធ iOS 12 បានកើនឡើងដល់ 47.54 ភាគរយ បន្ទាប់​ពីបានដាក់អោយប្រើអស់ 2 សប្តាហ៍រួចមក ក្រោយពេល Apple ប្រកាសចេញជាផ្លូវការ។ ចំណែកអ្នកប្រើប្រាស់ iOS 11 សល់​ចំនួន 45.60 ភាគរយ ហើយក្រៅពីនោះ គឺជាអ្នកដែលកំពុងប្រើ ប្រតិបត្តិការណ៍ក្រោម iOS 11។

ជាក់ស្តែង នៅក្នុងពេលថ្មីៗនេះ ការប្រមូលទិន្នន័យ ក៏ត្រូវបានចាប់ផ្តើម ជាថ្មីទៀត ដើម្បីបូកសរុបលទ្ធផល ចំនួនអ្នកប្រើប្រាស់ ប្រព័ន្ធ​ប្រតិបត្តិការណ៍ iOS នីមួយៗ មុនដំណាច់ឆ្នាំ 2018។ យោងទៅតាមរបាយការណ៍ បង្ហាញអោយឃើញថា ចំនួនជាភាគរយ នៃអ្នក​ប្រើប្រាស់ ហាក់មានការ ប្រែប្រួលខ្ពស់ជាងមុន ដោយភាគរយនៃចំនួនអ្នកប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 12 បានការ​កើន​ឡើង បន្ថែមទៀត រហូតមកដល់ 70 ភាគរយហើយ។ ចំពោះអ្នកប្រើប្រាស់ប្រព័ន្ធ ប្រតិបត្តិការណ៍ iOS 11 វិញ ក៏បានធ្លាក់ចុះច្រើន​ជាង​មុន ផងដែរ ដោយនៅសល់ត្រឹមតែ 21 ភាគរយ ចំណែកអ្នកប្រើ Version ក្រោមប្រព័ន្ធប្រតិបត្តិការណ៍ iOS 11 គឺនៅត្រឹមតែ 9 ភាគរយប៉ុណ្ណោះ ដែលមិនយូរទេ ចំនួននេះនឹងត្រូវបាត់ចេញពីតារាងហើយ។ ការកើនឡើងច្រើនបែបនេះ ក៏ព្រោះតែ iOS 12 ជា​ប្រព័ន្ធប្រតិបត្តិការណ៍​ជំនាន់ថ្មីមួយ ដែលជួយពោរពេញទៅដោយមុខងារសំបូរបែប និងជាពិសេស វាជួយសម្រួលច្រើន សម្រាប់​ម៉ាស៊ីន iPhone ម៉ូឌែលទាបៗ ដែលអាចមានសិទ្ធតម្លើងមក iOS 12 នោះ ផងដែរ។

ដូច្នេះ យើងអាចសន្និដ្ឋានបានថា ចំនួនអ្នកប្រើប្រាស់ iDevice របស់ Apple ដែលបានតម្លើងទៅកាន់ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 12 គឺមានភាគរយខ្ពស់ជាងមុន ហួសពីការរំពឹងទុក ខណៈចំនួនអ្នក ដែលកំពុងប្រើ iOS 11 ត្រូវបានថយចុះ គួរអោយកត់សម្គាល់។ ចុះ​សម្រាប់មិត្តអ្នកអាន ដែលជាអតិថិជន របស់ Apple នៅក្នុងស្រុកយើងវិញ តើអ្នកកំពុងបានប្រើប្រាស់ iOS ក្នុងជំនាន់មួយណាដែរ?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: Phone​​ Arena Tag: ទូរស័ព្ទ