CAMBO REPORT

Popup Advertising5 seconds

ទាំងនេះជា​កម្មវិធី​និង​ហ្គេម ដែល​ស្ថិត​ក្នុង​តារាង​ទាញ​យក​ពេញ​និយមជា​ង​គេ​លើ iPhone ប្រចាំឆ្នាំ 2018

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នៅសល់តែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ សម្រាប់ឆ្នាំចាស់ 2018 នឹងត្រូវបានបញ្ចប់ ហើយឆ្នាំថ្មី 2019 នឹងឈានចូលមកដល់ ហើយ​វា​ក៏​ជាឆ្នាំមួយ ដែលនឹងមានរឿងរ៉ាវល្អៗ និងថ្មីៗ ជាច្រើន សម្រាប់ទាក់ចិត្ត ឆក់អារម្មណ៍ ចំពោះអ្នកតាមដានព័ត៌មាន ពាក់ព័ន្ធនិង​បច្ចកវិទ្យា​អេឡិចត្រូនិច។ ក្នុងនោះ អ្វីដែលប្រិយមិត្តត្រូវតែត្រៀមការពារជាមុននោះ គឺលុយ!!! ហ្នឹងហើយគឺ លុយ ឬហៅថាថវិកា ក៏​បានដែរ។

ងាកត្រឡប់មកឆ្នាំ ដែលយើងកំពុងដើរទាំងអស់គ្នា នៅពេលនេះវិញ គឺថាថ្មីៗនេះ ខាងក្រុមហ៊ុន Apple បានធ្វើការចេញ​ផ្សាយ​ដំណឹង​មួយ ស្តីពីការបង្ហាញលទ្ធបូកសរុបប្រចាំឆ្នាំ 2018 ទាក់ទងនឹងកម្មវិធីចំនួន 20 + ហ្គេមចំនួន 20 ដែលស្ថិតនៅក្នុងតារាងកំពូល មាន​ការ​ទាញយកទៅប្រើប្រាស់ច្រើន លើទូរសព្ទ iPhone ចេញពីក្នុង App Store។

ចង់ដឹងទេថា កម្មវិធី និងហ្គេមណាខ្លះ ដែលទទួលបានការពេញនិយម និងទាញយកនោះ យើងនឹងបង្ហាញដូចខាងក្រោម៖

 

•    បញ្ជីឈ្មោះកម្មវិធី

 

1.    YouTube

2.    Instagram

3.    Snapchat

4.    Facebook Messenger

5.    Facebook

6.    Bitmoji

7.    Netflix

8.    Google Maps

9.    Gmail

10.    Spotify

11.    Amazon

12.    Uber

13.    WhatsApp

14.    Pandora

15.    Wish

16.    TikTok

17.    Cash App

18.    Google Photos

19.    Google Chrome

20.    Twitter

 

•    បញ្ជីឈ្មោះហ្គេម

 

1.    Fortnite

2.    Helix Jump

3.    Rise Up

4.    PUBG Mobile

5.    Hole.io

6.    Love Balls

7.    Snake Vs. Block

8.    Rules of Survival

9.    Roblox

10.    Dune!

11.    Subway Surfers

12.    Episode — Choose Your Story

13.    Word Link

14.    Toon Blast

15.    Color Road

16.    HQ Trivia

17.    Twisty Road

18.    8 Ball Pool

19.    Kick the Buddy

20.    Sniper 3D Assassin: Gun Games

 

អញ្ចឹង ចំពោះកម្មវិធី និងហ្គេម បូកសរុបចូលគ្នាទាំង 40 នេះ គឺសុទ្ធតែបានជាប់ក្នុងតារាង ដែលមានអ្នកទាញយកទៅប្រើច្រើន តាម​រយៈ​​ Apple Store ចូលទៅក្នុងទូរសព្ទ iPhone ប្រចាំឆ្នាំ 2018 នេះ។ ចុះក្នុងចំណោមកម្មវិធី និងហ្គេម ទាំងប៉ុន្មានខាងលើ តើមាន​កម្មវិធី និងហ្គេមណាខ្លះ ដែលកំពុងតែប្រើប្រាស់ លើស្មាតហ្វូនរបស់អ្នក?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: Business Insider Tag: កម្មវិធី-ហ្គេម