CAMBO REPORT

Popup Advertising5 seconds

លេចធ្លាយរូបភាពស្គ្រីន​ការពារ​អេក្រង់ Galaxy S10+ អាច​មាន​ម៉ូតកាមេរ៉ា​មុខ​ភ្លោះ បែបហ្នឹងមែន!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ម្សិលមិញនេះ យើងបានធ្វើការចុះផ្សាយព័ត៌មានមួយ ដែលពាក់ព័ន្ធជាមួយការបង្ហាញរូបរាងគម្រូ របស់ទូរសព្ទ Galaxy S10+ ពី​ប្រភព OnLeaks និង 91Mobiles សម្រាប់ប្រិយមិត្តជាអ្នកគាំទ្រ ទុកជាការកត់ចំណាំ។ យោងតាមការឌីហ្សាញ បានបង្ហាញ​អោយ​ឃើញ​ថា ទូរសព្ទនេះ មានកាណុងកាមេរ៉ាខាងក្រោយកើនដល់ទៅ 3 គ្រាប់ ជាម៉ូតកាមេរ៉ាផ្តេក នៅចំកណ្តាលដូច Note 9 ដែរ មិន​បញ្ឈរ​ចុះក្រោមដូច Galaxy S9+ ទៀតឡើយ។ អ្វីដែលកាន់តែគួរអោយចាប់អារម្មណ៍មួយទៀត គឺថាកន្លែងបំពាក់សេនស័រ សម្រាប់​ស្កេន​ម្រាម​ដៃនោះ នៅជិតកាមេរ៉ាខាងក្រោយនោះ ក៏មិនត្រូវបានឃើញនៅលើ រូបគម្រូទូរសព្ទនេះដែរ។

ចូលមកដល់ផ្នែកខាងមុខវិញម្តង Galaxy S10+ គម្រូនេះ មានរចនាបថអេក្រង់លាតទ្រវែង គែមសល់កាន់តែតិចជាងជំនាន់មុន, ប្រើប្រាស់​ម៉ូតអេក្រង់ Infinity-O ជាកន្លែងបំពាក់កាមេរ៉ាមុខ តែមិនមែនកាមេរ៉ាមួយគ្រាប់ឡើយ គឺជាកាមេរ៉ាភ្លោះ ឯទីតាំងកាមេរ៉ា​ទៀត​សោត ក៏មិនស្ថិតនៅចំហៀងផ្នែកខាងឆ្វេងដែរ ប៉ុន្តែវាត្រូវបានឌីហ្សាញ មកដាក់ខាងស្តាំវិញ។ លើផ្នែកអេក្រង់ខាងមុខ មាន​ម៉ូត​កាមេរ៉ាភ្លោះដូចភ្នែកមនុស្សយន្តនោះ ហាក់មានប្រិយមិត្តជាច្រើន បានសំដែងការមិនពេញចិត្ត ហើយសង្ឃឹមថា វានឹង​មិនមែន​ជា​ការ​ពិត​ទៅ​ចុះ។

យ៉ាងណា នៅក្នុងពេលនេះ ស្រាប់តែមានប្រភពថ្មីមួយទៀត ក៏បានធ្វើការបង្ហាញរូបភាពលេចធ្លាយ នៃស្គ្រីនការពារអេក្រង់ ចំនួន 2 បន្ទះ ដោយគេបានសន្មត់ថា វាជាស្គ្រីនការពារ សម្រាប់ទូរសព្ទ Galaxy S10+ ជំនាន់ថ្មីហ្នឹងតែម្តង។ យោងទៅតាមរូបភាព ដែល​លេច​ធ្លាយ​ពីស្គ្រីនការពារអេក្រង់នោះ គឺបានបង្ហាញថា ស្មាតហ្វូននេះ អាចនឹងមានបំពាក់ម៉ូតកាមេរ៉ាភ្លោះ ជាភ្នែកមនុស្សយន្ត ដូច​រូបគម្រូ ដែលយើងបានឃើញ តាមរយៈការឌីហ្សាញ ពិតមែន។ ខាងក្រោមនេះ ជារូបដែលបានបង្ហាញ៖

សរុបមក តាមការបង្ហាញពីខាងលើមក វាគ្រាន់តែជាការលេចធ្លាយរូបភាព ស្គ្រីនការពាររបស់ស្មាតហ្វូន Galaxy ម៉ូឌែល S10+ តែ​ប៉ុណ្ណោះ ដោយមិត្តអ្នកអាន អាចជឿខ្លះ អត់ខ្លះទៅ ព្រោះវានៅរយៈពេលយូរគួរសមដែរ ទម្រាំចេញជាផ្លូវការ។ ខ្ញុំសុំមិន​បញ្ចេញ​យោបល់​លើម៉ូតកាមេរ៉ាភ្នែកមនុស្សយន្តនេះទេ ដោយទុកអោយប្រិយមិត្តទាំងអស់គ្នា ជាអ្នកផ្តល់ជាយោបល់ទៅចុះ ហើយយើង​រីករាយ នឹងទទួលរាល់ការ Comment ពីអ្នករាល់គ្នា។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: GSM Arena Tag: ទូរស័ព្ទ