CAMBO REPORT

Popup Advertising5 seconds

Autoplay វីដេអូ​ដូច​នៅ​លើ Facebook មក​ដល់ YouTube ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នេះជាមុខងារមួយ ដែលយើងធ្លាប់បានឃើញដំបូងនៅក្នុងកម្មវិធី Facebook ដែលគេហៅថា Autoplay video ដោយនៅ​ពេល​​យើង​អូស​កាត់វីដេអូណាមួយ វានឹងដើរដោយស្វ័យប្រវត្តិ តែមិនបន្លឺសម្លេងនោះទេ ទាល់តែយើងចុចមើលវា ហើយមុខងារនេះ បានធ្វើឲ្យ​រំខាន់​ដ​ល់​អ្នក​ប្រើប្រាស់មួយចំនួនទើប Facebook មានកន្លែងសម្រាប់ឲ្យអ្នកប្រើដែលមិនពេញចិត្ត​មុខងារនេះអាចបិទដំណើរការ​វា​បាន។

មុខងារនេះបានមកដល់កម្មវិធី YouTube ហើយ សម្រាប់អ្នកប្រើប្រាស់កម្មវិធីនេះនៅលើប្រព័ន្ធប្រតិបត្តិការ iOS និង Android ចាប់​ផ្តើមទទួលបានការប្រើប្រាស់បណ្តើរៗហើយ។ វីដេអូដែលដំណើរការដោយស្វ័យប្រវត្តិនោះ គឺនៅតែ Home Tab ប៉ុណ្ណោះ ហើយអ្នក​ដែល​មិនពេញចិត្តក៏អាចបិទវាបានដែរ ដោយគ្រាន់តែចូលទៅកាន់ Settings > Autoplay > Autoplay on Home ជាការស្រេច តែ​បើ​សិន​ជាអ្នកគិតថាចូលចិត្តវា មិនបិទវាក៏បានដែរ។ អ្នកប្រើក៏អាចកំណត់ឲ្យវា Autoplay នៅពេលប្រើ Wi-Fi ក៏បាន ព្រោះបើវា Autoplay នៅពេលយើងប្រើអ៊ីនធើណេតស៊ីមនោះ ប្រាកដជាស៊ីលុយខ្ទេចដោយមិនដឹងខ្លួន ដូច្នេះសូមចាប់អារម្មណ៍​ត្រង់ចំ​នុច​នេះ​ផង។

និយាយរួមទៅ យើងក៏មិនដឹងថា មុខងារនេះមានប្រយោជន៍អ្វីសម្រាប់អ្នកប្រើប្រាស់នោះឡើយទេ តែបើមិត្តអ្នកអានដឹង ក៏គួរតែ​ទម្លាក់​ពីអត្ថប្រយោជន៍មកផង ព្រោះតែយើងគិតថាវាគ្មានប្រយោជន៍ទេសម្រាប់អ្នកប្រើ ប៉ុន្តែមានប្រយោជន៍សម្រាប់ក្រុមហ៊ុនទាំងនេះ ហើយ​ការ​ដាក់មុខងារនេះឲ្យប្រើប្រាស់ក៏មិនបានបញ្ជាក់ពីអត្ថប្រយោជន៍របស់វាផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: The Verge Tag: កម្មវិធី-ហ្គេម