CAMBO REPORT

Popup Advertising5 seconds

Skype ចេញ​មុខងារ​វីដេអូ​ខល​សម្រាប់​អ្នក​ថ្លង់!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ដូចយើងបានដឹង ថាកម្មវិធី Skype ពិតជាទទួលបានការគាំទ្រច្រើននាពេលចេញមកដំបូងគេ ព្រោះតែ Skype នេះ អាចឲ្យ​មនុស្ស​ទូទាំង​ពិភពលោកនិយាយឆ្លើយឆ្លងគ្នាបានតាមប្រព័ន្ធអ៊ីនធើណេត រហូតបន្តបន្ទាប់មក មានកម្មវិធីផ្សេងៗចេញមកមាន​មុខងារ​ដូច​គ្នា​​ ក៏ធ្វើឲ្យ Skype ធ្លាក់កូដមកដល់សព្វថ្ងៃនេះ តែយើងរំពឹងទុកថាមុខងារថ្មីមួយ ដែល Skype ទើបណែនាំដល់មហាជន​ប្រហែល​ជា​អាច​ឲ្យ​គេ​ងាកមកប្រើវាវិញ។

Skype បានណែនាំពីមុខងារថ្មី ផលិតឡើងជាពិសេសសម្រាប់មនុស្សថ្លង់ ដែលចង់ខលវីដេអូឆាតជាមួយមិត្តភក្តិបាន ដោយរាល់​អ្វី​ដែល​ពួក​គេ​និយាយក្នុងវីដេអូខលនោះ វានឹងបង្ហាញជាអក្សរនៅលើអេក្រង់តែម្តង ដូច្នេះអ្នកថ្លង់ អាចអាន និងដឹងថា មិត្តភក្តិរបស់គេ​បាន​និយាយ​ពីអ្វីភ្លាមៗតែម្តង។ អក្សរនោះលោតចេញមកភ្លាមដូចគេ Comment ក្នុង Live អញ្ចឹង ហើយវាក៏ស្រដៀងនឹង Subtitle ផងដែរ។ មុខងារនេះចាប់ផ្តើមដាក់ឲ្យអ្នកប្រើតាមតំបន់មួយចំនួនហើយ តែតំបន់មួយចំនួនទៀត មិនទាន់ទទួលការប្រើប្រាស់មុខងារ​នេះនៅឡើយទេ។ ក្រុមហ៊ុនផលិតកម្មវិធីនេះ មានគំរោងបញ្ចេញនូវអក្សរបង្ហាញនោះបន្ថែមជាភាសារផ្សេងៗចំនួនជាង 20 ភាសា​ទៀត។

នេះជាគំនិតល្អមួយ ដែលក្រុមហ៊ុនល្បីៗ មានកម្មវិធីសម្រាប់ឲ្យមនុស្សម្នាប្រើប្រាស់ក៏គួរតែគិតគូរដល់មនុស្សដែលអសមត្ថភាពផង ហើយយើងពិតជារីករាយដែលបានឃើញ Skype ចេញមុខងារនេះ សម្រាប់ឲ្យមនុស្សថ្លង់អាចនិយាយ​វីដេអូខលជាមួយមិត្តភក្តិពួកគេ​បាន​ចាប់ពីពេលនេះតទៅ ហើយក៏ធ្វើឲ្យទំនាក់ទំនងរបស់គេកាន់តែស្និទ្ធស្នាលផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: The Verge Tag: កម្មវិធី-ហ្គេម