CAMBO REPORT

Popup Advertising5 seconds

Microsoft មិនគិតថា iPad អាច​ជំនួ​ស​ឲ្យ​កុំព្យូទ័រ​បាន​ទេ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុន Apple បាននិយាយជាច្រើនអំពីថេប្លេត iPad Pro ជំនាន់ចុងក្រោយរបស់ពួកគេ ថាមានកម្លាំងម៉ាស៊ីនខ្លាំង លើស​កុំព្យូទ័រ​ស្ទើរ​តែ​ទាំងអស់ដែលកំពុងចរាចរលើទីផ្សារនាពេលបច្ចុប្បន្ននេះ ហើយអះអាងថា iPad Pro អាចជំនួសឲ្យកុំព្យូទ័របានទៀតផង ជា​ពិសេស​បាន​ចេញផ្សាយពាណិជ្ជកម្មផ្លែផ្កាទៅកាន់ក្រុមហ៊ុន Microsoft ទៀតផង ទាក់ទងនឹងកុំព្យូទ័រត្រកូល Surface របស់ពួកគេ។

Microsoft បានចេញវីដេអូពាណិជ្ជកម្មថ្មីមួយ ដែលច្រៀងដោយក្មេងស្រីម្នាក់អាយុ 10 ឆ្នាំប៉ុណ្ណោះ តែមានការទាក់ទាញខ្លាំង ដោយ​សារ​តែប្រយោគរបស់នាងច្រៀងនោះ បង្កប់ន័យឌឺដងទៅកាន់ iPad ព្រោះចាប់ផ្តើមច្រៀងដំបូង “នាងច្រៀងថា លោកយាយកុំទិញ iPad ឲ្យខ្ញុំអី ប្រសិនបើកាលពីខ្ញុំអាយុ 6 ឆ្នាំគឺមិនអីទេ តែឥលូវខ្ញុំអាយុ 10 ឆ្នាំហើយ ក្តីស្រមៃរបស់ខ្ញុំធំធេង ដូច្នេះខ្ញុំត្រូវការកុំព្យូទ័រ​ពិតប្រាកដ​មួយ”។ ជាពិសេសនោះ យើងបានឃើញតម្លៃរបស់ Surface GO ដែលមានតម្លៃត្រឹមតែ 399 ដុល្លារប៉ុណ្ណោះ ជា​តម្លៃ​ពាក់​កណ្តាល iPad Pro ជំនាន់ចុងក្រោយ ហើយ Surface GO នេះ ដំណើរការដោយ Windows វាជាកុំព្យូទ័រមួយគ្រឿងពិតប្រាកដ ដូច្នេះ​អ្នក​សិក្សាត្រូវការវាខ្លាំងណាស់។

 

ទស្សនាវីដេអូខាងក្រោម៖

 

 

នេះមិនមែនជាការពន្លើសអ្វីនោះទេ ព្រោះមានអ្នកជំនាញ និងក្រុម YouTuber ជាច្រើន បានតេស្ត និងហ៊ាននិយាយថា iPad នៅ​តែ​មិន​អាច​ជំនួយការងាររបស់កុំព្យូទ័រពិតមែន ដូច្នេះយើងគួរតែដឹង កុំព្យូទ័រមានអត្ថប្រយោជន៍ផ្សេងជារបស់វា ហើយថេប្លេតក៏មាន​អត្ថប្រយោជន៍ផ្សេង​ជារបស់វាដែរ ដូច្នេះការយកវាមកជំនួសគ្នានោះគឺមិនអាចនោះទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: The Verge Tag: កុំព្យូទ័រ