CAMBO REPORT

Popup Advertising5 seconds

Microsoft កំពុង​ធ្វើ​ការ​លើ​គម្រោង​កម្មវិធី Browser ថ្មី ដើម្បី​ជំនួស Microsoft Edge ដែល​មាន​អ្នក​ប្រើ​តិច​បំផុត

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កម្មវិធីសម្រាប់ប្រើប្រាស់អ៊ីនធឺណិត ឬហៅថា Browser នៅពេលបច្ចុប្បន្នមានច្រើនឈ្មោះ និងច្រើនប្រភេទ ថែមទាំងមានច្រើន នៅលើប្រព័ន្ធប្រតិបត្តិការផ្សេងៗគ្នា ដែលក្នុងនោះយើងឃើញមាន កម្មវិធីមួយចំនួនតូច ដែលទទួលបានការគាំទ្រ និងមានអ្នកប្រើប្រាស់ច្រើន ខណៈកម្មវិធីខ្លះ សឹងតែគ្មានអ្នកប្រើប្រាស់ទៅហើយ បើទោះបីជាមានតម្លើងស្រាប់ មកជាមួយក្ដី។ ជាក់ស្ដែងដូចទៅនឹងកម្មវិធី Edge ដែលជាកម្មវិធី Browser បង្ហាញខ្លួនកាលពី 3 ឆ្នាំមុខជំនួសមុខ Internet Explorer អញ្ចឹង វាមានតម្លើងមករួចជាស្រេច ជាមួយនឹង Windows 10 តែបើអ្នកតាមដាន និងស្វែងយល់អំពី វាឲ្យបានច្បាស់ ឃើញថាអ្នកប្រើប្រាស់ Windows ភាគច្រើន គឺមិនបានប្រើប្រាស់ Edge នោះទេ ដោយភាគច្រើនពួកគេ ប្រើប្រាស់ Google Chrome, Firefox, Opera ជាដើម។

ជុំវិញការធ្លាក់កូដ មិនមានអ្នកប្រើប្រាស់ច្រើនដូច Browser ដទៃ រឿងនេះ ក្រុមហ៊ុន Microsoft បានកំពុងចាត់វិធានការ ដើម្បីដោះស្រាយ បញ្ហានេះហើយ ដោយបាននឹងកំពុងធ្វើការ ទៅលើគម្រោងថ្មី ជុំវិញការបញ្ចេញនូវ Browser ថ្មី សម្រាប់ជំនួសមុខឲ្យ Edge នាពេលបច្ចុប្បន្ន។ គម្រោងនាំយក Browser ថ្មី នេះមិនត្រឹមតែចង់ ស្រោចស្រង់កម្មវិធីប្រើប្រាស់ អ៊ីនធឺណិតរបស់ខ្លួន ឲ្យមានភាពរីកចំរើន ជាងមុននោះទេ Microsoft ក៏ចង់ធ្វើការប្រកួតប្រជែង ជាមួយនឹង Browser ថ្មីៗផ្សេងទៀត នៅពេលបច្ចុប្បន្នផងដែរ ស្របពេលកំពុងមាន ការវិវឌ្ឍន៍ខ្លួននៃបច្ចេកវិទ្យា ដែលតម្រូវឲ្យ Browser អាចធ្វើការបានច្រើន ក្នុងការបង្ហាញផ្ទាំង ក្រាហ្វិចជំនាន់ថ្មី មានសមត្ថភាពបង្ហាញវីដេអូ ក៏ដូចជាកម្មវិធីផ្សេងៗទៀត។ ជាងនេះទៅទៀត កម្មវិធីថ្មី ដែលត្រៀមនឹងមកជំនួស Microsoft Edge អាចនឹងមានឈ្មោះ ហៅជាផ្លូវការថា Chromium ជាមួយនឹងការបង្កើនសមត្ថភាព ទៅលើល្បឿននៃការប្រើប្រាស់ សុវត្ថិភាព និងភាពងាយស្រួល សម្រាប់អ្នកប្រើប្រាស់ Windows 10 ទាំងអស់ គ្រប់ Version ទាំង 32-bit និង 64-bit។

ទោះបីជាយ៉ាងណាក៏ដោយ Microsoft ក៏មិនទាន់មានគម្រោងបញ្ចេញ Chromium ឆាប់ៗនេះដែរ ដូច្នេះយើងមិនដឹងថា តើពេលនេះទើបគម្រោងនោះ ចេញឲ្យប្រើប្រាស់ ជាផ្លែផ្កានោះទេ ម្យ៉ាងក៏យើងមិនប្រាកដដែរថា Chromium អាចនឹងទាញចំនាប់អារម្មណ៍ អ្នកប្រើប្រាស់ផ្សេងៗទៀត ឲ្យងាកមកប្រើប្រាស់ Browser ថ្មី ដែលបង្កើតដោយ Microsoft ផ្ទាល់ ឬយ៉ាងណាដែរ! យើងនឹងតាមដានបន្តទៀត ជុំវិញរឿងនេះ ថាតើក្រុមហ៊ុនកម្មវិធី យក្សមួយនេះ អាចផ្លាស់ប្ដូរ ជោគវាសនាកម្មវិធី Browser របស់ខ្លួនបាន ឬក៏អត់សម្រាប់ថ្ងៃអនាគត!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: The Verge Tag: កម្មវិធី-ហ្គេម