CAMBO REPORT

Popup Advertising5 seconds

TITAN RTX ចេញ​ជា​ផ្លូវ​ការ​ហើយ! តម្លៃ​ជិត​ស្មើ RTX 2080 TI ពីរ​ដើម​ចូល​គ្នា​តែ​មួយ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ដើមសប្ដាហ៍នេះ ទើបតែបែកធ្លាយថាកំពូលក្រាហ្វិចកាត ក្នុងខ្សែស្រឡាយ RTX នឹងត្រៀមបង្ហាញខ្លួនឆាប់ៗ ខាងមុខនេះ តែមិនបាន 1 សប្ដាហ៍ផងក្រុមហ៊ុន nVIDIA បានប្រកាសចេញ ជាផ្លូវការនូវក្រាហ្វិចកាតត្រកូល TITAN ស្ថិតក្នុងខ្សែស្រឡាយ RTX ជាផ្លូវការហើយ ដោយ nVIDIA ដាក់ឈ្មោះថា Titan RTX។ TITAN RTX មានរូបរាងរចនាបថ ដូចទៅនឹងត្រកូល RTX ទាំង 3 ស៊េរីជាប្រភេទ Founder Edition ដែលបានចេញកាល ពីពេលកន្លងទៅអញ្ចឹង មានកង្ហារពីរ សម្រាប់បន្ថយកម្ដៅ ស្ទីលបែបចង្ក្រានហ្គាស តែរំលេចពណ៌ទឹកមាស ឲ្យវាមើលទៅប្រណិត ប្លែកខុសគេ ហើយសាកសមទៅនឹងតម្លៃផងដែរ។

Titan RTX ដែលចេញមុខជំនួស Titan V លើកនេះ ក៏មិនខុសគ្នាពីលើកមុនដែរ ដោយក្រុមហ៊ុន nVIDIA លើកឡើងថា ក្រាហ្វិចកាតនេះបង្កើតឡើង សម្រាប់ការងារធ្ងន់ៗ ដែលពាក់ព័ន្ធទៅនឹង ការអភិវឌ្ឍន៍មុខងារ ខួរក្បាលសិប្បនិមិត្ត (AI Researcher) អ្នកអភិវឌ្ឍន៍ Deep Learning, អ្នកវិទ្យាសាស្ត្រ ក៏ដូចជា Content Creator តែអ្វីវាក៏នៅតែអាចយកទៅលេង ហ្គេមបានផងដែរ គ្រាន់តែតម្លៃរបស់វា ពិបាកនឹងទទួលយកបាន ពីសំណាក់អ្នកលេងហ្គេម ភាគច្រើន។ Titan RTX ប្រើប្រាស់ Architecture Turing ដូចទៅនឹងត្រកូល RTX ផ្សេងៗទៀតដែរ តែវាត្រូវបានវេចខ្ចប់ មកជាមួយនឹងកម្លាំងខ្លាំង ដែល nVIDIA អះអាងថា វាគឺជាក្រាហ្វិចកាតមានកម្លាំងខ្លាំង ជាងគេសម្រាប់ម៉ាស៊ីន Desktop ជាមួយលក្ខណៈសម្បត្តិដូច ខាងក្រោម៖

សម្រាប់អតិថិជនរបស់ nVIDIA ដែលចង់បានកម្លាំង កាន់តែខ្លាំងបន្ថែម អាចប្រើប្រាស់បច្ចេកវិទ្យា NVLink ដើម្បីដាក់ឲ្យក្រាហ្វិចកាតនេះ ដំណើរការជាមួយគ្នាបាន 2 ដើម ក្នុងពេលតែមួយ បើកសិទ្ធិកាន់តែធំជាងមុន ក្នុងការដោះស្រាយបញ្ហា ដែលមានភាពស្មុគស្មាញបំផុត តែក៏ត្រូវចំនាយប្រាក់ USD 5,000 សម្រាប់តម្លៃខ្លួន ក្រាហ្វិចកាតផងដែរ។ សម្រាប់រន្ធ I/O នៅខាងក្រោយ រួមមានដូចជា Display Port 1.4 x 3, HDMI 2.0 x 1 និង USB C x 1 សម្រាប់ប្រើប្រាស់ ជាមួយមុខងារ nVIDIA VirtualLink។ ចុងក្រោយគេ ដើម្បីឲ្យវាដំណើរការបាន គឺតម្រូវឲ្យប្រើប្រាស់ Power Supply មានទំហំ Watt ខ្ពស់ ចាប់ពី 700W ឡើងទៅ សម្រាប់មួយដើម ឬធំជាង 1000W សម្រាប់ពីរដើម គួបផ្សំជាមួយនឹង CPU ផ្សេងៗទៀត ដោយវាតម្រូវឲ្យភ្ជាប់ឌុយ 8-pin ចំនួន 2 រួមគ្នា ជាមួយកម្លាំងស៊ីភ្លើង 280W។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: Tom's Hardware Tag: កុំព្យូទ័រ