CAMBO REPORT

Popup Advertising5 seconds

SEAGATE ប្រកាស​ចេញ​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ដល់​ទៅ 16TB ធំ​ជាង​គេ​លើ​លោក

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុនផលិតអង្គផ្ទុកទិន្នន័យនៅក្នុងឆ្នាំនេះបានប្រកាសចេញនូវ ផលិតផលថ្មីៗ ដែលមានទំហំផ្ទុកខ្ពស់ មាន គុណភាពផលិតល្អ ធានាទៅដល់សុវត្ថិភាព នៃការប្រើប្រាស់ ហើយបើយើង ងាកទៅមើលកាលពីពេលថ្មីៗ កន្លងទៅនេះ WD ទើបតែប្រកាសចេញនូវ Hard Disk Drive ដែលមានទំហំលោតដល់ 15,000GB ឬស្មើនឹង 15TB ជាទំហំផ្ទុកធំ មិនធ្លាប់មានពីមុនមក។ ដូច្នេះដើម្បីយកឈ្នះ ក្រុមហ៊ុន Seagate ជំនាញក្នុងការផលិត ក៏បានប្រកាសចេញនូវ Hard Disk ស៊េរីថ្មីមួយទៀតរបស់ខ្លួន ដើម្បីគ្រងដំណែង ជាម្ចាស់ជើងឯក ជាមួយនឹងអង្គផ្ទុកទិន្នន័យ ដែលមានទំហំដល់ទៅ 16,000GB ឬស្មើនឹង 16TB ចេញជាផ្លូវការ។

Hard Disk ទំហំ 16TB នេះ មានឈ្មោះហៅថា Exos ដែលវាប្រើប្រាស់បច្ចេកវិទ្យា HAMR ហៅពេញថា Heat-assisted magnetic recording ដើម្បីសរសេរទិន្នន័យទុក ជាជាងប្រើប្រាស់ បច្ចេកវិទ្យា PMR ឬហៅពេញថា Perpendicular magnetic recording ជាមូលហេតុគោល បើកសិទ្ធិឲ្យ Seagate អាចបង្កើតអង្គផ្ទុកទិន្នន័យ ទំហំផ្ទុកធំសម្បើមបែបនេះ។ Exos មានទំហំស្តង់ដា 3.5 អ៊ីញ ដូចទៅនឹង Hard Disk ដែលប្រើប្រាស់ជាមួយ នឹងម៉ាស៊ីន Desktop នៅពេលបច្ចុប្បន្នអញ្ចឹងដែរ ដោយវាប្រើប្រាស់ឌុយ SATA ល្បឿន 6Gbps និងមានល្បឿនដល់ 12Gbps សម្រាប់ប្រើប្រាស់ជាមួយនឹង ឧបករណ៍ផ្ទុកទិន្នន័យធំៗ ផ្សេងទៀត។

 

 

សម្រាប់ពេលនេះ Seagate នៅមិនទាន់ប្រកាសចេញលក្ខណៈសម្បត្តិ ឲ្យយើងបានដឹងអំពី អង្គផ្ទុកទិន្នន័យថ្មីនេះ ឲ្យយើងបានដឹងនៅឡើយទេ សូម្បីតែនៅក្នុង គេហទំព័រជាក់ស្ដែង ក៏មិនមានដែរ ដូច្នេះបើអ្នកចង់ដឹង ថាតើវាមានទំហំ Cache ប៉ុន្មាន មានល្បឿន រង្វិលជុំកម្រិតណា ឬមានបច្ចេកវិទ្យាថ្មីៗ មកជាមួយអ្វីខ្លះនោះ គឺត្រូវរង់ចាំ Seagate លាតត្រដាង នៅពេលក្រោយ។ ម្យ៉ាងវិញទៀត Exos ទំហំ 16TB ក៏មិនមែនបង្កើតឡើង សម្រាប់អ្នកប្រើប្រាស់ទូទៅនោះដែរ គឺវាមានទីផ្សារសម្រាប់ផ្គត់ផ្គង់ ទៅដល់ម៉ាស៊ីន Server ធំ តម្លៃរាប់សិបម៉ឺនដុល្លារ ដើម្បីរក្សាទុកទិន្នន័យ ដែលមានច្រើនឥតគណនា ដូច្នេះបើចង់ទិញប្រើក៏មិនងាយដែរ តែអាចជំនួសមកវិញ ជាមួយនឹង Seagate Barracuda Pro មានទំហំផ្ទុក រហូតដល់ 14TB ដែលអ្នកអាចចស្វែងរកទិញបាន នៅពេលនេះ នៅតាមទីផ្សារអន្តរជាតិ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: Seagate Global Tag: កុំព្យូទ័រ