CAMBO REPORT

Popup Advertising5 seconds

មកមួយទៀតហើយ! Lenovo Z5s ម៉ូតប្រជ្រុយ​លើ​អេក្រង់ នឹង​បង្ហាញ​ខ្លួន​នៅ​ថ្ងៃ​ទី 06 ខែធ្នូ ឆាប់ៗ​នេះ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

មួយរយៈចុងក្រោយនេះ យើងសង្គេតឃើញថា ម៉ូតប្រជ្រុយឆ្វេងលើអេក្រង់សម័យថ្មី ហាក់កំពុងទាក់ចិត្តក្រុមហ៊ុនផលិតស្មាតហ្វូន Android ជាបន្តបន្តាប់ ចាប់តាំងពី Samsung បានប្រកាសបង្ហាញ ម៉ូតអេក្រង់ជំនាន់ថ្មី Infinity-O តំណាលគ្នា ជាមួយអេក្រង់ Infinity-U, Infinity-V និង New Infinity រួចមក។ សម្រាប់អេក្រង់នេះត្រូវបាន Samsung ត្រៀមបំពាក់នៅលើទូរសព្ទម៉ូឌែល Galaxy A8s មុនគេ ហើយក្នុងនោះ Huawei ក៏នឹងមានម៉ូតប្រជ្រុយ នៅលើអេក្រង់ដូច Infinity-O សម្រាប់ម៉ូឌែល Nova 4 ជំនាន់ថ្មី ផងដែរ។

មិនទាន់អស់ទេ ព្រោះថាម្សិលមិញនេះ ប្រភព Slash Leak ក៏បានធ្វើការបង្ហាញរូបចាប់កាន់ស្មាតហ្វូនមួយម៉ូឌែល ជាមួយអេក្រង់​លាត​ស្ទើរអស់គែម តែមានរំលេចប្រជ្រុយ O ដូចគ្នា ប៉ុន្តែមិនមែននៅខាងឆ្វេងទេ គឺនៅចំកណ្តាលអេក្រង់ តែម្តង។ ចំពោះ​ទូរសព្ទ​នេះ​ដែរ ត្រូវបានប្រភពបង្ហើបឈ្មោះអោយដឹងថា វាជាម៉ូឌែល Z5s របស់ក្រុមហ៊ុន Lenovo ព្រោះម៉ូឌែល Z5 & Z5 Pro សុទ្ធតែមាន​អេក្រង់​លាត សល់គែមតិចបំផុត គ្រាន់តែ Z5 មានម៉ូតឆកទ្រវែងលើក្បាល ឯ Z5 Pro គ្មានឆកនោះទេ គឺជាអេក្រង់លាតសុទ្ធ និង​មាន​កាមេរ៉ាមុខ ហូតឡើងលើ។ យ៉ាងណា ប្រភពមិនបានបញ្ជាក់ទេថា ទូរសព្ទម៉ូឌែល Z5s នេះ នឹងប្រកាសចេញ ជាផ្លូវការ នៅ​ពេល​ណា?

យ៉ាងណា នៅក្នុងពេលនេះ ស្រាប់តែក្រុមហ៊ុន Lenovo បានធ្វើការចេញផ្សាយលិខិតអញ្ចើញ ជាផ្ទាំង Poster មួយសន្លឹក ដោយ​ប្រកាស​ប្រាប់ អោយដឹងពីថ្ងៃដាក់បង្ហាញផលិតផលជំនាន់ថ្មី មានភ្ជាប់ជាមួយពន្លឺភ្លើង រាងជាអក្សរ Z ដែលគេសន្មត់ថា ខាងក្រុមហ៊ុន អាចនឹងបញ្ចេញវត្តមាន ទូរសព្ទត្រកូល Z ម៉ូឌែល Z5s នោះជាផ្លូវការ ដើម្បីបញ្ចប់ចម្ងល់ របស់អ្នកគាំទ្រ។ យោងទៅតាម​ផ្ទាំង​ផូស្ទ័រ​មួយនេះ គឺបានបង្ហាញថា ក្រុមហ៊ុន Lenovo នឹងធ្វើការដាក់បង្ហាញទូរសព្ទស៊េរី Z5s នៅថ្ងៃទី 06 ខែធ្នូ ឆ្នាំ 2018 ឆាប់ៗ​ខាង​មុខ​នេះ។ ចំពោះស្មាតហ្វូននេះដែរ ត្រូវបានប្រភពលេចធ្លាយចុងក្រោយមួយ បង្ហើបអោយដឹងខ្លះៗថា វានឹងទទួលបានការបំពាក់​អេក្រង់​ទំហំ 6.3 អ៊ីញ, ប្រើប្រាស់បន្ទះឈីប Snapdragon របស់ Qualcomm និងអាចមានកម្លាំងថាមពលថ្មទំហំ 3210mAh។

អញ្ចឹង នេះជាដំណឹងថ្មីមួយ សម្រាប់ប្រិយមិត្តអ្នកអានទាំងអស់គ្នា ដែលកំពុងតែរង់ចាំវត្តមាន ស្មាតហ្វូនត្រកូល Z ជំនាន់ថ្មី ម៉ូឌែល Z5s របស់ក្រុមហ៊ុន Lenovo នោះ គឺអាចធ្វើការកត់ចំណាំ ថ្ងៃដែលគេបានបង្ហាញ ដូចនៅខាងលើបាន។ ចំពោះលក្ខណៈសម្បត្តិ យើងនឹងដឹងកាន់តែច្បាស់ នៅពេលដែលវា ប្រកាសចេញជាផ្លូវការពី Lenovo។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: GSM Arena Tag: ទូរស័ព្ទ