CAMBO REPORT

Popup Advertising5 seconds

ទប់ចិត្តមិនស្រលាញ់បានទេ? បើសិន Galaxy S10+ ជំនាន់ថ្មី មានរចនាបថបែបនេះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បើនិយាយទៅ អ្នកគាំទ្រៗរបស់ Samsung សឹងតែគ្រប់គ្នាទៅហើយ ដែលបានកំពុងទន្ទឹងរង់ចាំវត្តមានស្មាតហ្វូនត្រកូល S ជំនាន់ទី 10 នោះគឺ Galaxy S10 & S10+ ដែល​វានឹងប្រកាសបង្ហាញរូបរាងជាផ្លូវការ នៅដើមឆ្នាំ 2019 ខាងមុខនេះ។ ជាក់ស្តែង ទោះបី​ជា​ទូរសព្ទ​ទាំង 2 ម៉ូឌែល កំពុងស្ថិតនៅចម្ងាយផ្លូវរាងឆ្ងាយបន្តិចក៏ពិតមែន ប៉ុន្តែរហូតមកដល់ពេលនេះ យើងក៏បានដឹងតម្រុយខ្លះៗ ដែល​ពាក់​ព័​ន្ធនិងផ្នែកអេក្រង់ខាងមុខ, ការបំពាក់មុខងារថ្មីៗ, បច្ចេកវិទ្យាថ្មី រួមជាមួយលក្ខណៈសម្បត្តិផ្សេងៗ ជាដើម និងជាពិសេស​លើ​ម៉ូឌែល Galaxy S10 ហ្នឹងតែម្តង។

គ្រប់យ៉ាង ប្រហែលនៅមិនទាន់បញ្ចប់នោះទេ ព្រោះថានៅក្នុងពេលនេះ ស្រាប់តែមានប្រភពព័ត៌មានពី OnLeaks និង 91Mobiles បានធ្វើបញ្ចេញចំនុចថ្មីមួយទៀត ដើម្បីអោយយើងទាំងអស់គ្នាបានឃើញ ជាមួយរូបរាងគម្រូរបស់ទូរសព្ទម៉ូឌែល Galaxy S10+ វិញ​ម្តង សម្រាប់ទុកជាការកត់ចំណាំ។ យោងទៅតាមរូបភាព ដែលគេបង្ហាញមកនេះ គឺថាវាមានរចនាបថអេក្រង់លាតទ្រវែង កាត់​បន្ថយ​គែម​នៅ​តិចជាងជំនាន់មុន លើសពីនេះ វាប្រើប្រាស់ម៉ូតអេក្រង់ Infinity-O ជាកន្លែងបំពាក់កាមេរ៉ានោះ គឺមិនមែនកាមេរ៉ា​មួយ​គ្រាប់​ឡើយ តែជាកាមេរ៉ាភ្លោះ ឯទីតាំងទៀតសោត ក៏មិនស្ថិតនៅចំហៀងខាងឆ្វេងដែរ គឺវាត្រូវបានឌីហ្សាញមកដាក់ខាងស្តាំវិញ។ ងាក​មករចនាបថកាមេរ៉ាខាងក្រោយម្តង យើងឃើញថាវាស្ថិតក្នុងម៉ូតកាមេរ៉ាផ្តេកនៅចំកណ្តាលដូច Note 9 ដែរ តែមិនបញ្ឈរ​ចុះ​ក្រោម​ដូច Galaxy S9+ ទៀតឡើយ។ អ្វីដែលកាន់តែគួរអោយចាប់អារម្មណ៍មួយទៀត គឺថាកន្លែងបំពាក់សេនស័រ សម្រាប់ស្កេន​ម្រាម​ដៃនោះ នៅជិតកាមេរ៉ាខាងក្រោយនោះ ក៏មិនត្រូវបានឃើញនៅលើ រូបគម្រូទូរសព្ទនេះដែរ។ ដើម្បីអោយកាន់តែច្បាស់ សូមទស្សនារូបភាព​ខាង​ក្រោម៖

ក្រៅពីការបង្ហាញរូបរាងទូរសព្ទគម្រូ ពីខាងលើរួចមក ក៏ស្រាប់តែប្រភពលេចធ្លាយថ្មីមួយផ្សេងទៀត បានបញ្ចេញរូបភាពស៊ីអារម្មណ៍ អ្នកគាំទ្រផងដែរ នោះគឺរូបចាប់កាន់ទូរសព្ទ Galaxy S10+ ដោយផ្ទាល់ដៃ តែម្តង (យោងតាមឈ្មោះនៅលើប្រអប់)។ ចំពោះ​ម៉ូឌែល​នោះ គឺពណ៌មាស ហើយនៅផ្នែកខាងក្រោយ វាមានកាណុងកាមេរ៉ា 3 គ្រាប់ រាងផ្តេក ជាពិសេសនោះ មិនមានកន្លែងបំពាក់សេនស័រ សម្រាប់ស្កេនម្រាមដៃ ដូចនៅក្នុងរូបគម្រូ អញ្ចឹងដែរ។

សរុបមក ទាំងនេះគ្រាន់តែជា Concept រូបរាង និងរូបភាពលេចធ្លាយរបស់ Galaxy S10+ ជំនាន់ថ្មី ដែលត្រូវបានគេឌីហ្សាញមក សម្រាប់​ជាគំនិតពិចារណាមួយ ដល់ហ្វេនៗរបស់ Samsung ប៉ុណ្ណោះ។ យ៉ាងណា យើងក៏មិនអាចសនិដ្នាន បានដែរថា តើវាអាច​នឹងមានរចនាបថរូបរាង ដូចទៅនឹងអ្វី ដែលគេបានបង្ហាញនេះ ឬអត់នោះដែរ។ ចុះអ្នកទាំងអស់គ្នា យល់យ៉ាងណាដែរ ប្រសិន​បើ វា​មានរូបរាង និងលក្ខណៈសម្បត្តិបែបហ្នឹងមែន?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: GSM Arena Tag: ទូរស័ព្ទ