CAMBO REPORT

Popup Advertising5 seconds

ព្រឹត្តិការណ៍​រត់​កម្សាន្ត​សប្បាយ​ជា​មួយ​នឹង​ភ្លើង​ពណ៌​ នា​ពេល​រាត្រី Metfone Night Race 2018!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នៅថ្ងៃទី 22 ខែធ្នូខាងមុខនេះ មហាព្រឹត្តិការណ៍ប្រចាំឆ្នាំ 2018 ដែលមិនធ្លាប់មានពីមុនមកនោះគឺ Metfone Night Race នឹងត្រូវបានរៀបចំឡើង ដោយក្រុមហ៊ុនមិត្តហ្វូន។ កញ្ចប់ KIT ច្រើនជាង 10,000 កញ្ចប់ត្រូវបានរៀបចំសម្រាប់រត់ប្រណាំង ដែលមានរួមមានដូចជា ដងពន្លឺ អាវយឺត វ៉ែនតាពន្លឺ បូរពន្លឺ កងពន្លឺពាក់ក អមជាមួយនឹងការ​ ប្រគំតន្រ្តីដែលចូលរួមពី កំពូលតារាល្បីៗជាច្រើនដូចជា លោកព្រាប សុវត្ថិ ខេមរៈ សិរីមន្ត ពេជ្រ សោភា សុខ ស្រីនាង DJ Maily និងតារាល្បីៗជាច្រើនរូបទៀត។

 

 

ព្រឹត្តិការណ៍នេះគឺជាការរៀបចំ បន្តឡើងពីព្រឹត្តិការណ៍ប្រណាំងពណ៌ Color Race ដ៏ធំសម្បើមមួយកាលពីឆ្នាំ 2015 ដែលមានអ្នកចូលរួមជិត 50,000 នាក់ដែលអ្នកចូលរួមម្នាក់ៗ សឹងតែមិនអាចបំភ្លេច បានជាមួយនឹងអនុស្សាវរីយ៍ និងការចែករំលែក ព័ត៌មានពីកម្មវិធីនេះ នៅលើបណ្តាញ សង្គមយ៉ាងច្រើន។

 

ក្នុងឱកាសគម្រប់ខួប 10ឆ្នាំ របស់ក្រុមហ៊ុនមិត្តហ្វូន ក្រុមហ៊ុនបាននាំមកនូវ ព្រឹត្តិការណ៍ដ៏គួរឱ្យរំភើបថ្មី មួយទៀតគឺកម្មវិធី  Metfone Night Race 2018 ដែលនឹងត្រូវបាន ប្រារព្ធឡើងនៅថ្ងៃទី 22 ខែធ្នូ ឆ្នាំ2018 ខាងមុខនេះនៅឯ ពហុកីឡាដ្ឋានជាតិអូឡាំពិក។ Metfone Night Race គឺជាការរត់ប្រណាំងចំងាយធម្មតា 1.5 គីឡូម៉ែតរបស់មិត្តហ្វូន ដែលជាបទពិសោធថ្មីមួយពោរពេញ ទៅដោយភាពសប្បាយរីករាយ ដល់អ្នកចូលរួមទាំងអស់គ្នា ដែលចូលចិត្តស្វែងរក ការកំសាន្តនិងភាពរីករាយ នៃការរត់ប្រណាំងធម្មតា។ ជាមួយនឹងផ្លូវក្នុងកីឡាដ្ឋានជាតិ អូឡាំពិកដ៏ស្រស់ស្អាត អ្នកចូលរួមអាចដើរ ឬរត់ដោយសេរី នៅតាមដងផ្លូវដែលមាន សញ្ញាតាំងបង្ហាញ បង្គោលឥន្ធនូ ស្នោអ័ព្ទ ការបាញ់ក្រដាស និងការកំសាន្តផ្សេងៗទៀត ទាំងនេះគឺជាសកម្មភាព នៃភាពសប្បាយរីករាយ 100% ពិតៗក្នុងការកំសាន្តជាមួយនឹងការថតរូប។

 

 

ការរត់ប្រណាំងនេះគឺមិនត្រូវ បានបញ្ចប់នោះទេនៅពេល ដែលអ្នកចូលរួមរត់ទៅដល់បន្ទាត់ទី។ លោកអ្នកនឹងមានការភ្ញាក់ផ្អើល និងរំភើបជាមួយនឹងការ សំដែងដោយតារាចំរៀងដ៏ល្បីៗ ប្រចាំប្រទេសកម្ពុជា និងឌីជេលំដាប់អន្តរជាតិដែលចាំស្វាគមន៍លោកអ្នកទាំងអស់គ្នា។ ហើយនឹងមានសកម្មភាព និងការសំដែងជាច្រើនផ្សេងៗទៀតដើម្បីអោយលោកអ្នកដែលបានចូលរួមកាន់តែ មានភាពសប្បាយរីករាយ បន្ថែមទៀតនៅក្នុងពេលរាត្រី នៃការរត់ប្រណាំងនោះ។

 

ថ្មីនេះៗ Trailer នៃកម្មវិធី Metfone Night Race 2018 បានផ្សព្ធផ្សាយនៅលើបណ្តាញ សង្គមហើយទទួលបាន ការចាប់អារម្មណ៍ពី សំណាក់យុវវ័យព្រម ទាំងចែករំលែកយ៉ាងច្រើនកុះករ ជាមួយនឹងការទន្ទឹងរង់ចាំ ឲ្យកម្មវិធីមកដល់ឆាប់ៗ។ អតិថិជនមិត្តហ្វូនទាំងអស់ អាចចូលរួមកម្មវិធីនេះដោយឥតគិតថ្លៃ ដោយគ្រាន់តែធើ្វតាមលក្ខខណ្ឌ មួយចំនួនប៉ុណ្ណោះ។

 

 

សម្រាប់ពត៌មានបន្ថែមទាក់ទង ទៅនឹងកម្មវិធីនេះសូមចូលទៅកាន់ http://nightrace.metfone.com.kh/Index.do ឬតាមដានទំព័រហ្វេសប៊ុករបស់ Metfone៕


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Rith ថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: metfone Cambodia Tag: Lifestyle