CAMBO REPORT

Popup Advertising5 seconds

ម៉ាស៊ីន Surface បត់​អេក្រង់​បាន​នឹង​ឃើញ​ពន្លឺថ្ងៃ​នា​ឆ្នាំ​ក្រោយ​នេះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ដូចសារព័ត៌មានបានចេញផ្សាយដំបូងពីក្រុមហ៊ុន Microsoft បានកំពុងធ្វើការលើគម្រោងក្នុងការនាំយកនូវផលិតផលថ្មី ដែលជា​ម៉ាស៊ីន អេឡិចត្រូនិចជំនាន់ថ្មី មានភាពងាយស្រួល ក្នុងការយកតាមខ្លួន ពិសេសមានអេក្រង់ធំ តែអាចកាច់បត់មកទំហំតូចជាងមុន ដើម្បីងាយស្រួលដាក់តាមខ្លួន ដែលមានឈ្មោះកូដវា ហៅថា Andromeda អស់រយៈពេល ប្រមាណជា 2 ឆ្នាំមកហើយ។

នេះគឺជាគម្រោងថ្មី មួយដែល Microsoft បានសម្ងំខ្លួនផលិត និងធ្វើការជាមួយវា ជាយូរណាស់មកហើយ ដែលមានគោលបំណង ក្នុងការផ្លាស់ប្ដូរ របៀបនៃការប្រើប្រាស់ ផលិតផលអេឡិចត្រូនិច ដេញទៅតាមការ វិវឌ្ឍន៍ខ្លួន របស់បច្ចេកវិទ្យា។ Microsoft ក៏បាន​បង្ហើប​ឲ្យ​ដឹងអំពីគម្រោង Andromeda ផងដែរថា ម៉ាស៊ីនថ្មីនេះ គឺបានផលិតឡើង យកតាមម៉ាស៊ីន Surface ជាច្រើនជំនាន់មកនេះ ដែល​អាចរាប់ជា ម៉ាស៊ីនកុំព្យូទ័រផង និងទូរសព្ទផង។ វាគឺជាម៉ាស៊ីនតូចល្មម យកលំនាំតាម Surface ដែរ ដែលនាំមកជាមួយ នឹងការ​ច្នៃ​ប្រឌិតថ្មី ផ្នែករឹងថ្មី និងបទពិសោធន៍ ប្រើប្រាស់ប្លែក ជាមួយផ្នែកទន់ ដែលបង្កើតឡើង សម្រាប់ការប្រើប្រាស់ ផ្ទាល់ខ្លួន។ គួរ​បញ្ជាក់​ផង​ដែរ​ថា ម៉ាស៊ីនថ្មីរបស់ Microsoft ​នេះ នឹងមានអេក្រង់ 2 បែប Touchscreen ថែមទាំងមានប៊ិច វៃឆ្លាតសម្រាប់ប្រើប្រាស់ ជាមួយ​ផង​ដែរ អាចថាប្រើប្រាស់វា សម្រាប់អានសៀវភៅ ឆែកអ៊ីនធឺណិត ធ្វើការងារ ទូទៅប្រចាំថ្ងៃ និងកិច្ចការ មួយចំនួនទៀត ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ ជាក់ស្ដែង ថាវានឹងរត់ដោយ អ្វីនោះ គឺស្ថិតនៅក្នុងភាព អាថ៌កំបាំងនៅឡើយ។

ដំណឹងចុងក្រោយបានចេញផ្សាយថា ក្រុមហ៊ុន Microsoft គម្រោងនឹងប្រកាសចេញនូវម៉ាស៊ីន Microsoft Andromeda នេះ​នៅ​ចុង​ឆ្នាំ 2019 តែសម្រាប់ថ្ងៃ ជាក់ច្បាស់ថា វានឹងចេញលក់ក្នុងទីផ្សារ នៅថ្ងៃខែឆ្នាំណានោះ គឺនៅមិនទាន់មានប្រភព ច្បាស់ការ​នៅ​ឡើយ​ទេ សូម្បីតែ Microsoft ក៏បិទរឿងនេះ មិនឲ្យបែកធ្លាយផងដែរ។ អាចថាបើចុងឆ្នាំនេះ វាមិនបង្ហាញខ្លួននោះ ឆ្នាំក្រោយ Microsoft នឹង​បញ្ចេញ វាជាផ្លូវការ ដែលអាចចាត់ទុកវាថា ជាទូរសព្ទផង និងកុំព្យូទ័រផង ហើយសម្រាប់ឈ្មោះ ពិតប្រាកដយ៉ាងណានោះ យើងនឹងបានដឹង នាពេលក្រោយទៀត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: Phone​​ Arena Tag: ទូរស័ព្ទ