CAMBO REPORT

Popup Advertising5 seconds

Google ចេញ​មុខ​បក​ស្រាយ​ថា ពុំមាន​គម្រោង​បញ្ចប់​វាសនា Google Hangouts នោះ​ទេ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នៅដើមសប្ដាហ៍នេះមានអត្ថបទព័ត៌មានជាច្រើនបានចេញផ្សាយ ជុំវិញដំណឹងលេចឮមកថា Google មានគម្រោងបញ្ចប់​ជោគ​វាសនា​កម្មវិធី Google Hangouts របស់​ខ្លួន យ៉ាងយូរនៅឆ្នាំ 2020 ខាង​មុខ ដោយ​បើក​សិទ្ធិ​ឲ្យ​អតិថិជន ដែលប្រើប្រាស់សេវាកម្ម ឬ​កម្មវិធីនេះ នៅបន្តប្រើប្រាស់វាបាន 1 ឆ្នាំទៀតនៅឆ្នាំ 2019 នឹងមកដល់ឆាប់ៗខាងមុខ។ យ៉ាងណាក៏ដោយ ជុំវិញការលេចឮមកនេះ ទីបំផុត​ភ្នាក់ងារនាំពាក្យរបស់ Google បានចេញមុខបកស្រាយលើរឿងនេះហើយ។

យោងតាមប្រភពព័ត៌មានអន្តរជាតិបានចេញផ្សាយបន្ថែមអំពីរឿងនេះឲ្យបានដឹងថា លោក Scott Johnston ដែលជាថ្នាក់ដឹង​នាំផ្នែក​ទំនាក់​ទំនង​បញ្ចាំ​នៅ​ក្រុមហ៊ុន Google បានបង្ហោះសារចែកចាយតាមបណ្ដាញសង្គម Twitter ជុំវិញការបកស្រាយ​អំពី​គម្រោង​នោះ​ថា “Google ពុំមានការសម្រេចចិត្តក្នុងការលុបចោលនូវកម្មវិធី ក៏ដូចជាសេវាកម្មនៃកម្មវិធី Hangouts នោះទេ ផ្ទុយទៅវិញអ្នក​ប្រើប្រាស់​ទាំងអស់ នឹងអាចធ្វើការអាប់ដេត ប្រើប្រាស់ជាមួយនឹង Hangouts Chat និង Hangouts Meet ថែមទៀត”។ នេះគឺជាការ​បក​ស្រាយពីបុគ្គលិកធ្វើការនៅក្នុងក្រុមហ៊ុនរបស់ Google ដូច្នេះតើជោគវាសនារបស់ Google Hangouts នៅទៅជាយ៉ាងណា? យើង​ក៏មិនដឹងដូចគ្នា អាចថា Google នឹងមានការផ្លាស់ប្ដូរ ឬធ្វើការសម្រេចចិត្តជាថ្មីក៏ថាបាន ព្រោះថាវានៅមានចំនួនអ្នកប្រើប្រាស់​តិច​តួច​ពេក បើទោះបីជា Google Hangouts ខ្លះត្រូវបានតម្លើងមករួចជាស្រេចនៅលើស្មាតហ្វូន និងថេប្លេតរត់ដោយ Android ក៏ប៉ុន្តែវានៅតែមិនអាចទទួលបានប្រជាប្រិយភាព។

ជុំវិញការអាប់ដេតឡើងទៅ Hangouts Chat និង Hangouts Meet នេះក៏តម្រូវឲ្យអតិថិជនរបស់ Google មានគណនី G Suite ផងដែរទើបប្រើបាន ដូច្នេះវាមើលទៅរឿងរញ៉េរញ៉ៃបន្តិច សម្រាប់អ្នកប្រើប្រាស់មួយចំនួន ដែលជាមូលហេតុធ្វើឲ្យវាមិនសូវជាទទួល​បាន​ការ​គាំទ្រខ្លាំង ខណៈពេលដែលបណ្ដាញសង្គមយក្សបច្ចុចុប្បន្នបានអូសទាញ ហើយបាននឹងកំពុងខិតខំបង្កើត​សេវាកម្មថ្មីៗ​បន្ថែម​។ ពេលវេលានឹងប្រាប់អំពីចម្លើយពិត! អញ្ចឹងយើងនឹងរង់ចាំមើលថាតើ 2020 កម្មវិធី Hangouts របស់ Google នឹងបន្តមានវត្តមាន​ក្នុ​ង​ទីផ្សារឬក៏អត់!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: GSM Arena Tag: កម្មវិធី-ហ្គេម