CAMBO REPORT

Popup Advertising5 seconds

iPhone ប្រើ​ប្រព័ន្ធ 5G នឹង​មិនមាន​ទេ​មុន​ឆ្នាំ 2020

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បើយោងតាមរបាយការណ៍ថ្មីចុងក្រោយ របស់សារព័ត៌មានល្បីឈ្មោះ Bloomberg បានចេញផ្សាយថា Apple មិនទាន់ចង់ដាក់ឲ្យ iPhone ជំនាន់ក្រោយឆ្នាំ 2019 របស់ពួកគេ ប្រើប្រព័ន្ធ 5G នោះទេ តែស្របពេលក្រុមហ៊ុនជាច្រើន កំពុងតែត្រៀម​បញ្ចេញ​ស្មាតហ្វូន​ដែល Support ប្រព័ន្ធ 5G នៅដើមឆ្នាំក្រោយនេះ ព្រោះប្រព័ន្ធនេះ ត្រូវបានគេអភិវឌ្ឍន៍ដល់ពេលផ្តាច់ព្រ័ត្រហើយ និងក្រុមហ៊ុន​ទូរគមនាគមន៍​ជាច្រើនគ្រោងបញ្ចេញឲ្យប្រើប្រាស់នៅដើមឆ្នាំក្រោយនេះផងដែរ។

សូមរំលឹកម្តងទៀតដែរថា ការប្រើប្រាស់ប្រព័ន្ធ 5G នេះបាន លុះត្រាណា ស្មាតហ្វូននោះ មានមកជាមួយ Modem ដែលអាច Support ប្រព័ន្ធ 5G បាន ណាមួយទៀត អ្នកប្រើប្រាស់ក៏ត្រូវតែប្តូរយកស៊ីមកាត 5G ពីក្រុមហ៊ុនសេវាទូរសព្ទដែលចែកចាយប្រព័ន្ធ 5G អោយអ្នកបានប្រើ ទើបប្រើបាន តែបើស្មាតហ្វូននោះ មិនបំពាក់មកជាមួយ Modem ដែលអាច Support ប្រព័ន្ធ 5G នោះទេ គឺដាច់ខាតមិនអាចប្រើប្រព័ន្ធ 5G បានទេ ទោះបីជាប្រើប្រាស់ស៊ីមកាត 5G ក៏ដោយ។ នេះជា​ប្រព័ន្ធសេវាទូរសព្ទ ដែលគេ​អភិវឌ្ឍន៍​ច្រើនឆ្នាំមក មានប្រទេសកូរ៉េបានដាក់ឲ្យប្រើប្រាស់ប្រព័ន្ធនេះហើយ និងនៅតាមបណ្តាប្រទេសធំៗឯទៀត ក៏គ្រោងដាក់ឲ្យប្រើប្រាស់​នា​ដើមឆ្នាំក្រោយនេះផងដែរ។

សរុបមក ប្រព័ន្ធ 5G កំពុងតែទាញការចាប់អារម្មណ៍របស់មហាជនច្រើននាពេលនេះ ព្រោះសារព័ត៌មានជាច្រើនចេញផ្សាយ ពីល្បឿន​របស់​វាលឿនកប់ លឿនហូសនិស្ស័យ លឿនដល់ថ្នាក់ប្រល័យលោក ដូច្នេះមានមនុស្សម្នារង់ចាំ និងចង់ប្រើប្រាស់វាណាស់ តែ​នៅ​ក្នុង​ស្រុក​យើង មិនដឹងពេលណាបានប្រើប្រាស់នោះទេ ព្រោះនៅស្រុកគេទើបចាប់ផ្តើមប្រើតិចតួចបំផុត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: The Verge Tag: Lifestyle