CAMBO REPORT

Popup Advertising5 seconds

Vivo បង្ហើប​ឲ្យ​ដឹង​អំពី​ម៉ូឌែល Nex ជំនាន់ទី 2 ដែលនឹង​មាន​អេក្រង់​ភ្លោះ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ស្មាតហ្វូននៅពេលបច្ចុប្បន្ន បានកំពុងដេញជើងគ្នាខ្លាំងមែនទែនទៅលើផ្នែកអេក្រង់ ព្រោះវាគឺជាចំនុចទាក់ទាញមួយ ដែលអាចទាក់​ចិត្ត​អ្នកប្រើប្រាស់ឲ្យលង់ស្នេហ៍ចំនាយលុយទិញវាបាន ហេតុដូច្នេះការច្នៃប្រឌិតអេក្រង់ឲ្យកាន់តែប្រសើរជាងមុន គឺជារឿងដែល​មិន​អាច​ខ្វះបាន ហើយក្រុមហ៊ុន Vivo ក៏បានអភិវឌ្ឍន៍អេក្រង់ស្មាតហ្វូនរបស់ខ្លួនឲ្យកាន់តែប្រសើរជាងមុន ពីមួយជំនាន់ទៅមួយ​ជំនាន់​ផង​ដែរ។ ជាក់ស្ដែងស្មាតហ្វូន ដែលត្រៀមនឹងប្រកាសចេញឆាប់នេះ ស្ថិតក្នុងត្រកូល Nex ជំនាន់ទី 2 ត្រូវបានបង្កើបឲ្យដឹងខ្លះៗហើយ ហើយចំនុចទាក់ទាញបំផុតនោះ គឺវានឹងមានអេក្រង់ភ្លោះ។

ស្មាតហ្វូនមានអេក្រង់ភ្លោះ មិនមែនជារឿងថ្មីនោះទេសម្រាប់ទីផ្សារបច្ចុប្បន្ន ព្រោះមានក្រុមហ៊ុនផ្សេងៗទៀត ក៏បានផលិត និងបាន​ចេញ​លក់រួចជាស្រេច ជាមួយនឹងស្មាតហ្វូនអេក្រង់ពីររបស់ខ្លួនរួចទៅហើយដែរ តែសម្រាប់ Vivo អាចនឹងមានភាពលេចធ្លោជាង​អេក្រង់​ទាំងនោះ ព្រោះដោយយោងតាមរូបភាព និងវីដេអូខាងក្រោម សបង្ហាញឲ្យឃើញថា Vivo Nex 2 ឬអាចជា Vivo Nex S2 នឹង​មាន​អេក្រង់មុខធំ ហើយអេក្រង់ក្រោយខ្នងក៏ធំដូចគ្នា គ្រាន់តែតូចជាងអេក្រង់ខាងមុខបន្តិច។ ទោះបីជាយ៉ាងណាក៏ដោយ យើងក៏​នៅ​មិន​ទាន់ដឹងច្បាស់ថា តើអេក្រង់ទីពីរនោះ ប្រើប្រាស់បន្ទះបង្ហាញប្រភេទអ្វី ក៏ដូចជាមានសមត្ថភាពបង្ហាញរូបភាពកម្រិតណា ហើយ​អាច​ជួយឲ្យបទពិសោធន៍ប្រើប្រាស់ប្លែកកម្រិតណាដែរ តែវាអាចជាជម្រើសល្អមួយសម្រាប់ការថតរូប Selfie ក៏ថាបាន ព្រោះវាអាច​ភ្ជាប់​​មកជាមួយកាមេរ៉ាដល់ទៅ 3 គ្រាប់ ដោយខាងមុខជាអេក្រង់លាតធំ ដែលមិនមិនចន្លោះដាក់កាមេរ៉ា ឬលេងស្ទាយកាមេរ៉ាលៀន​ចេញមកក្រៅដូច Vivo Nex S នោះដែរ។

 

 

ក្រៅពីអេក្រង់ កម្លាំងម៉ាស៊ីនគឺស្ថិតនៅលើតារាងកំពូលនាឆ្នាំនេះ ដោយវាអាចបំពាក់មកជាមួយបន្ទះឈីប Snapdragon 845 អមមក​ជាមួយ RAM ទំហំ 10GB មានអង្គផ្ទុកទិន្នន័យ 128GB និងមានសេនស័រស្កេនក្រយៅដៃនៅលើអេក្រង់ថែមទៀតផង។ Vivo អាច​នឹង​ប្រកាសចេញ Nex 2 ឬ Nex S2 ឆាប់ៗខាងមុខនេះ ដោយវាអាចនឹងមានតម្លៃប្រហាក់ប្រហែល USD 650! សម្រាប់ព័ត៌មាន​បន្ថែម ខេមបូរីផត នឹងចេញផ្សាយកាន់តែលម្អិតបន្ថែមទៀត នៅពេល Vivo ប្រកាសចេញម៉ូឌែលនេះជាផ្លូវការ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: GSM Arena Tag: ទូរស័ព្ទ