CAMBO REPORT

Popup Advertising5 seconds

ស្មាតហ្វូន Samsung ដ៏​អាថ៌​កំបាំង​មួយ​គ្រឿង ត្រូវ​បាន​គេ​ប្រើ​ក្នុង​ថ្ងៃ​សម្ភោធ​ប្រព័ន្ធ 5G

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ប្រព័ន្ធទូរសព្ទ 5G ចាប់ផ្តើមចេញជាផ្លែផ្កាហើយ ដែលជាប្រព័ន្ធទូរសព្ទជំនាន់ថ្មី បន្ទាប់ពី 4G LTE ដូច្នេះល្បឿនរបស់ 5G ក៏លឿនហួសនិស្ស័យដែរ ដោយនៅពេលនេះ មានប្រទេសជាច្រើន បានដាក់ប្រព័ន្ធនេះ ឲ្យប្រជាជនគេបានប្រើ និងតំបន់ខ្លះ គ្រោងនឹងសម្ភោធ នាដើមឆ្នាំក្រោយ រីឯសន្ទុះនៃស្មាតហ្វូន របស់ក្រុមហ៊ុនល្បីៗ ក៏គ្រោងចេញមកដោយ ភ្ជាប់ជាមួយ Modem 5G ផងដែរ។ 

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនប្រព័ន្ធទូរសព្ទ SK Telecom នៅប្រទេសកូរ៉េ ដែលមានការសហការ ជាមួយក្រុមហ៊ុន Samsung ជាច្រើនឆ្នាំ ទើបបានសម្ភោធប្រព័ន្ធ 5G របស់ពួកគេ និងបានបង្ហាញពីការប្រើប្រាស់ ជាវីដេអូខល ដោយប្រើប្រាស់ប្រព័ន្ធ 5G នេះផងដែរ ដើម្បីបញ្ជាក់ទៅដល់ មហាជនពីល្បឿនរបស់វា។ ស្របពេលនោះ មនុស្សម្នារបែរជាងាក មកចាប់អារម្មណ៍លើស្មាតហ្វូន ដែលពួកគេប្រើនោះ ជាងទៅវិញ ព្រោះស្មាតហ្វូននោះ ត្រូវបានគេបិត កាមេរ៉ាខាងក្រោយ ទុកតែអេក្រង់ ខាងមុខប៉ុណ្ណោះ ហើយគេគិតថា វាជាស្មាតហ្វូនជំនាន់ក្រោយ របស់ Samsung ពីព្រោះ CEO របស់ Samsung ក៏បានចូលរួមអបអរ ការសម្ភោធនេះដែរ តាមរយៈសារ វីដេអូមួយ។ 

 

ការសង្ស័យ ការប៉ាន់ស្មាន នៅតែបន្ត ដោយស្របពេលគេកំពុងផ្អើល ពីវត្តមានស្មាតហ្វូនត្រកូល S គឺ S10 ដែលជិតបង្ហាញវត្តមាន ក្នុងពេលឆាប់ៗ ខាងមុខនេះ ហើយប្រាកដណាស់ វាអាចនឹងបំពាក់មកជាមួយ ប្រព័ន្ធទូរសព្ទ 5G ជាក់ជាមិនខាន ព្រោះនៅកូរ៉េនៅពេលនេះ មានក្រុមហ៊ុនប្រព័ន្ធទូរសព្ទ SK Telecom ដាក់ប្រព័ន្ធ 5G ឲ្យប្រើប្រាស់ហើយ ដូច្នេះ Galaxy S10 ចេញមកនឹងត្រូវម៉ាច់ ចំពេលដ៏ល្អ មែនទែន។ 

 

ទស្សនាវីដេអូខាងក្រោម៖ 

 

 

 

បច្ចេកវិទ្យារបស់ប្រទេសកូរ៉េនាពេលនេះ ពិតជាមានការជឿនលឿន ខ្លាំងមែនទែន ជាពិសេសបច្ចេកវិទ្យា ដែលទាក់ទងនឹង ស្មាតហ្វូនតែម្តង ដោយយើងហ៊ាន និយាយថា វាជឿនលឿន ជាងសហរដ្ឋអាមេរិក ទៅទៀត។ ហើយរួមមានទាំង បច្ចេកវិទ្យា របស់ស្មាតហ្វូន Samsung មានការឈានមុខ ខ្លាំងទៀតនោះ ទើបធ្វើអោយ ក្រុមហ៊ុនផលិត ស្មាតហ្វូនមួយចំនួន ផ្សេងទៀត ចម្លងម៉ូត និងមុខងារពីក្រុមហ៊ុននេះ ច្រើនណាស់។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: Phone Arena Tag: ទូរស័ព្ទ