CAMBO REPORT

Popup Advertising5 seconds

AirPods ជំនាន់ថ្មីអាច​បង្ហាញ​ខ្លួន​នៅ​ដើម​ឆ្នាំ 2019 ខាង​មុខ​នេះ ហើយ​អាច​​សាកថ្ម​ឥត​ខ្សែបាន

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បើគិតមកទល់ពេលនេះ អស់រយៈពេល 2 ឆ្នាំហើយ ដែល AirPods ជាកាសស្ដាប់ត្រចៀកឥតខ្សែ ស្ថិតក្រោមស្លាកពាណិជ្ជនាម របស់​ក្រុមហ៊ុន Apple ត្រូវបានចរាចរណ៍ចេញលក់ក្នុងទីផ្សារ ជាមួយតម្លៃដើម 159 ដុល្លារ។ លុះមកដល់ឆ្នាំនេះ ក្នុងឱកាសប្រកាសចេញ iPhone ជំនាន់ថ្មី កាលពីថ្ងៃទី 12 ខែកញ្ញា កន្លងទៅនោះ មានអ្នកគាំទ្រ និងប្រភពមិនតិចឡើយ ដែលបានរំពឹងថា Apple អាចនឹង​បញ្ចេញ​វត្តមាន កាស AirPods ជំនាន់ថ្មី ជាផ្លូវការ ប៉ុន្តែគ្រប់យ៉ាង ត្រូវបានរសាត់ទៅតាមខ្យល់អស់។

យ៉ាងណាមិញ កាលដែលយើងទាំងអស់គ្នា មិនបានឃើញវត្តមាន AirPods ជំនាន់ថ្មី ប្រកាសចេញមកនោះ មិនមែនមានន័យថា Apple មិនបញ្ចេញកាសនេះ ជាលើកទី 2 ឡើយ តែអាចមានហេតុផលណាមួយ ទើបធ្វើអោយចំនុចនេះ ត្រូវបានពន្យាពេល ដោយ​ក្នុង​នោះ ក៏មានប្រភពមួយចំនួន បានលើកឡើងថា វាអាចមកពី Apple មិនចង់សម្រុកចេញផលិតផលជំនាន់ថ្មីច្រើនពេក ក្នុងឆ្នាំ​តែ​មួយ។

 

ប៉ុន្តែថ្មីៗនេះ យោងតាមរបាយការណ៍មួយ ពីលោក Minh-Chi Kou ដែលជាអ្នកវិភាគល្បីឈ្មោះមួយរូប ដោយបានធ្វើការ​បង្ហាញ​ក្តី​រំពឹង សារជាថ្មីម្តងទៀត ជាមួយការលើកឡើងថា ក្រុមហ៊ុន Apple អាចនឹងបញ្ចេញកាស AirPods ជំនាន់ថ្មី នៅក្នុងត្រីមាសទី 1 ក្នុង​ឆ្នាំ 2019 ខាងមុខនេះ ដោយគិតរាប់ចាប់ពីថ្ងៃទី 01 ខែមករា តទៅ។ ចំនុចពិសេសពាក់ព័ន្ធមួយទៀតនោះ លោកបានបន្ថែមថា AirPods ជំនាន់ទី 2 នេះ អាចនឹងប្រើប្រាស់ការសាកថ្ម តាមរយៈ Wireless ឬហៅថាការសាកថ្មឥតខ្សែ ដោយមិនត្រូវបានប្រអប់​កាស ដោតខ្សែទៀតនោះទេ មានន័យថា វាអាចសាកថ្មបានដោយផ្ទាល់ ដូចទូរសព្ទខ្សែស្រឡាយ iPhone X ដែរ។

ជាចុងក្រោយ លោក Kou បានបញ្ជាក់ថា សម្រាប់វត្តមានកាសស្តាប់ឥតខ្សែ AirPods ជំនាន់ថ្មីហ្នឹង គឺអាចនឹងមានតម្លៃថ្លៃជាង AirPods ជំនាន់ដំបូង តាមរយៈចំនុចពិសេសមួយនេះ រួមជាមួយកំណែអាប់ដេតជាច្រើនទៀត។ អញ្ចឹងនេះ គ្រាន់តែជាការរំពឹង​ទុក​មួយ​ថ្មីទៀតប៉ុណ្ណោះ តែបើវាក្លាយជាការពិតនោះ ខ្ញុំគិតថា សម្រាប់អ្នកដែលមានលុយ និងនិយមប្រ៊េន Apple អាចនឹងពេញចិត្ត ជាក់​ជា​មិនខាន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: Phone​​ Arena Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ