CAMBO REPORT

Popup Advertising5 seconds

Nokia 8.1 ជំនាន់ថ្មី អាចនឹងបំពាក់​បន្ទះឈីប Snapdragon 710, អេក្រង់​ទំហំ 6.18 និង​ដំណើរ​ដោយ Android 9 Pie ចេញ​ពី​ប្រអប់

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុន HMD Global ទើបនឹងបញ្ចេញលិខិតអញ្ចើញមួយ ដោយបានបញ្ជាក់អោយដឹងពីកាលបរិច្ឆេទ ជាផ្លូវការ ក្នុងការ​ដាក់​បង្ហាញ​ផលិតផលជំនាន់ថ្មី ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី 10 ខែធ្នូ ឆ្នាំ 2018 ឆាប់ៗខាងមុខនេះ ធ្វើឡើងនៅប្រទេសឥណ្ឌា។ ជាក់ស្តែង មានបណ្តាអ្នកគាំទ្រជាច្រើន រួមជាមួយប្រភពបរទេសមួយចំនួន បានរំពឹងថា ខាងក្រុមហ៊ុន អាចនឹងធ្វើការប្រកាសចេញ វត្តមានស្មាតហ្វូនជំនាន់ថ្មី ម៉ូឌែល Nokia 8.1 ជាវាកំណែអាប់ដេតបន្ទាប់ពីទូរសព្ទ Nokia 7.1។

ប៉ុន្តែឥលូវនេះ ស្រាប់តែប្រភពពី Phone Arena បានបង្ហាញតារាងតេស្តមួយនៅលើ Geekbench ដែលមានភ្ជាប់ជាមួយ​ឈ្មោះ​ម៉ូឌែល Nokia 8.1  របស់ក្រុមហ៊ុន HMD Global តែម្តង។ តាមការបង្ហាញ បានអោយដឹងថាទូរសព្ទ ម៉ូឌែល Nokia 8.1 នេះ អាចនឹងប្រើប្រាស់បន្ទះឈីប Snapdragon 710 របស់ Qualcomm, មាន CPU ចំនួន 8គ្រាប់ អាចរត់ក្នុងល្បឿន 1.71GHz, ទទូលបានពិន្ទុ Single-core 1820 និងពិន្ទុ Multi-core 5766។ សម្រាប់ចំនុចបន្ថែមនោះគឺថា ទូរសព្ទជំនាន់ថ្មីនេះ អាចនឹង​ដំណើរការ លោតចូលប្រព័ន្ធប្រតិបត្តិការណ៍ Android 9 Pie (ស្តុកកម្មវិធី Android One) ចេញពីប្រអប់តែម្តង មិនមែនកើត​មក​ចំ​ជំនាន់ Android Oreo ដូចម៉ូឌែលមុនៗឡើយ។

ក្រៅពីតារាងតេស្តពី Geekbench ក៏មានប្រភពលេចធ្លាយមួយចំនួន បានបង្ហើបលក្ខណៈសម្បត្តិបន្ថែមថា ស្មាតហ្វូនម៉ូឌែល Nokia 8.1 នេះ អាចនឹងមានអេក្រង់ទំហំ 6.18 អ៊ីញ អាចបង្ហាញរូបភាពក្នុងកម្រិត 1080 x 2280 ភិចសែល មានម៉ូតឆកទ្រវែង, កាមេរ៉ា​មុខ​ទំហំ 20 មេហ្គាភិចសែល និងកាមេរ៉ាភ្លោះខាងក្រោយទំហំ 12 មេហ្គាភិចសែល + 13 មេហ្គាភិចសែល។ វាអាចមានទំហំរ៉េម 4GB / 6GB អមដោយទំហំអង្គផ្ទុកទិន្នន័យ 64GB / 128GB និងមានកម្លាំងថាមពលថ្មទំហំ 3500mAh។

សរុបមក យើងក៏មិនទាន់ដឹងច្បាស់ថា តើចំនុចលក្ខណៈសម្បត្តិទាំងប៉ុន្មានចំនុច ដែលបានបង្ហាញមកពីខាងលើនេះ នឹងអាចក្លាយ​ជា​​ការ​ពិតទាំងស្រុង ឬក៏អត់នោះដែរ ហើយដើម្បីអោយកាន់តែប្រាកដ គឺមានតែរង់ចាំព័ត៌មានច្បាស់ការ ពីក្រុមហ៊ុន HMD Global ផ្ទាល់ប៉ុណ្ណោះ។ យ៉ាងណា យើងនឹងអាប់ដេតជាព័ត៌មាន ចែករំលែកអោយប្រិយមិត្តទាំងអស់គ្នាបានដឹងបន្តទៀត នៅពេល​ទូរសព្ទម៉ូឌែលនេះ បង្ហាញខ្លួនជាផ្លូវការ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: GSM Arena Tag: ទូរស័ព្ទ