CAMBO REPORT

Popup Advertising5 seconds

មួយទៀតហើយ! Lenovo Z5s អាចនឹងចូល​មក​ប្រជែង​ជាមួយ Galaxy S10 តាម​រយៈ​ប្រជ្រុយ O នៅលើអេក្រង់

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ម៉ូតអេក្រង់ Infinity-O ត្រូវបានក្រុមហ៊ុន Samsung ធ្វើការប្រកាសបង្ហាញ កាលពីដើមខែវិច្ឆិកា កន្លងទៅ ជាមួយ​ម៉ូត​អេក្រង់​ជំនាន់​ថ្មី ចំនួន 3 ប្រភេទទៀត រួមមាន Infinity-U, Infinity-V និង New Infinity។ ជាក់ស្តែង សម្រាប់អេក្រង់នេះ គឺមានម៉ូតប្រជ្រុយ រាង​ជា​អក្សរ O ដែលវាស្ថិតនៅផ្នែកខាងលើអេក្រង់ ចំហៀងខាងឆ្វេង ប្លែកខុសពីគេ ខណៈអេក្រង់ Infinity-U និង Infinity-V មានឆក​នៅ​ចំ​កណ្តាល ឯម៉ូតអេក្រង់ New Infinity គឺលាតសុទ្ធ គ្មានឆកឡើយ។

តួយ៉ាង ចំពោះម៉ូតអេក្រង់ Infinity-O នេះ ត្រូវបានគេរំពឹងថា វាអាចនឹងត្រូវបានបំពាក់ នៅលើទូរសព្ទ Galaxy A8s ជំនាន់ថ្មី ហើយ​ក៏​អាចឈានចូលដល់ម៉ូឌែល Galaxy S10 & S10+ ទៀតផង (នេះបើយោងទៅតាមប្រភពព័ត៌មានបរទេស ដែលបាន​ចុះ​ផ្សាយ​កន្លងមក)។

 

រហូតមកដល់ពេលនេះ យើងសង្កេតឃើញថា ក្រុមហ៊ុន Huawei ក៏គ្រោងនឹងបង្ហាញវត្តមានស្មាតហ្វូន មានម៉ូតអេក្រង់ប្រជ្រុយ O ដែលអាចជាកន្លែងបំពាក់កាមេរ៉ា ថត Selfie នោះ ដូច Samsung ដែរ (តាមរយៈរូបភាពផូស្ទ័រ និងរូបភាពចាប់កាន់ ទូរសព្ទប៉ាន់​គម្រូ​ជាដើម) ដោយគេបានសន្មត់ថា វាអាចជាម៉ូឌែល Nova 4 ជំនាន់ថ្មី។

ប្រហែលមិនមែនតែ Huawei ទេ ដែលតៀមបង្ហាញទូរសព្ទអេក្រង់ប្រជ្រុយ O នោះ ព្រោះថានៅពេលនេះ ស្រាប់តែមានប្រភពមួយ​ឈ្មោះ Slash Leak បានធ្វើការបង្ហាញរូបចាប់កាន់ស្មាតហ្វូនមួយម៉ូឌែល ជាមួយអេក្រង់លាតស្ទើរអស់គែម តែមានរំលេចប្រជ្រុយ O ដូចគ្នា ប៉ុន្តែមិនមែននៅខាងឆ្វេងទេ គឺនៅចំកណ្តាលអេក្រង់ តែម្តង។ ចំពោះទូរសព្ទនេះដែរ ត្រូវបានប្រភពបង្ហើបឈ្មោះអោយដឹងថា វាជាម៉ូឌែល Lenovo Z5s ព្រោះម៉ូឌែល Lenovo Z5 & Z5 Pro សុទ្ធតែមានអេក្រង់លាត គ្រាន់តែ Z5 មានក្បាលឆកទ្រវែង ឯ Z5 Pro គ្មានឆកនោះទេ គឺជាអេក្រង់លាតសុទ្ធ និងមានកាមេរ៉ាមុខ ហូតឡើងលើ។

 

នេះជាវីដេអូខ្លី ដែលគេចាប់កាន់៖

 

 

អញ្ចឹង ចំពោះទូរសព្ទមួយម៉ូឌែលដែលគេសន្មត់ថាជា Lenovo Z5s មានប្រជ្រុយ O នៅចំកណ្តាលនោះ (អាចជាកន្លែង​បំពាក់​កាមេរ៉ា​ខាងមុខ) គឺស្ថិតនៅក្នុងប្រភពលេចធ្លាយប៉ុណ្ណោះ ដោយយើងមិនទាន់ហ៊ានសនិដ្ឋាន ថាវានឹងក្លាយជាការពិតឬអត់នោះដែរ គឺមានតែរង់ចាំប្រភពផ្លូវការ ពីក្រុមហ៊ុនដោយផ្ទាល់ តែម្តងទៅ ទើបអាចប្រាកដចិត្ត។ ចុះមិត្តអ្នកអាន យល់យ៉ាងណាដែរ បើសិនជា Lenovo Z5s មានរចនាបថអេក្រង់ បែបនេះមែន?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: Phone​​ Arena Tag: ទូរស័ព្ទ