CAMBO REPORT

Popup Advertising5 seconds

OPPO R17 Pro ត្រូវ​បាន​សម្ភោធ​ជា​ផ្លូវ​ការ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​មាន​ការ​ចូល​រួម​ពី​សំណាក់​តារា​ល្បីៗ​ជា​ច្រើន!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ប្រ៊ែនទូរស័ព្ទ OPPO សព្វថ្ងៃកំពុងទទួលបាន ការពេញនិយមកាន់តែច្រើន ពីសំណាក់ប្រជាជនកម្ពុជា ក៏ដូចជានៅលើ សកលលោកផងដែរ។ ស្មាតហ្វូនជាច្រើនម៉ូដែលរបស់ OPPO ត្រូវបានផលិតឡើង និងចរាចរលក់ពេញ ទីផ្សារកម្ពុជាយើងក្នុងពេលបច្ចុប្បន្ននេះ។

 

 

OPPO បានប្រារព្ធពិធីសម្ពោធម៉ូដែល R17 Pro របស់ខ្លួនកាលពីថ្ងៃសៅរ៍ ទី 01 ខែធ្នូ ឆ្នាំ 2018 នៅសណ្ឋាគារសុខាភ្នំពេញ (Tonle Sap Sky Bar)។ ក្នុងពិធីសម្ពោធនេះ ក៏មានចូលរួមពីសំណាក់តារាល្បីៗតំណាងឲ្យក្រុមហ៊ុន OPPO ទាំងបីដួងដូចជាអ្នកនាង ពេជ្រ សោភា លោក Step និងកញ្ញា រ៉េត ស៊ូហ្សាណា។ ក្រៅពីនោះ ក៏នៅមានការអញ្ជើញ ចូលរួមពីសំណាក់ កញ្ញា ស៊ិន យូប៊ិន  លោក ឆឹម សក្កដា  លោក ហៃ ប៉ោហុង  កញ្ញា សាឡាត់ ស្រីឡាង  លោក ហេង វិសាល  និងលោក កែវ សុខផេង ផងដែរ។

 

 

OPPO R17 Pro នឹងចាប់ផ្ដើមមានលក់នៅ ក្នុងទីផ្សារប្រទេសកម្ពុជា នាខែដើមធ្នូនេះហើយ។ OPPO ត្រកូល R ថ្មីនេះ ជាម៉ូដែលស្មាតហ្វូនដែល លក់ដាច់ច្រើននៅលើពិភពលោក ចាប់តាំងពីម៉ូដែល R9 មកម្ល៉េះ រួចក៏បន្តមកដល់ម៉ូដែល R15 ដែលមានអ្នកនិយមប្រើច្រើន ព្រោះវាតែងតែជាអ្នកដឹកនាំឈានមុខគេទៅលើ Camera Phone។ ម៉ូដែល OPPO R17 Pro នេះ មានមុខងារដ៏លេចធ្លោជាងគេនោះ គឺការថតរូបច្បាស់ខ្លាំងនៅពេលយប់។ OPPO ផ្ដោតសំខាន់លើអតិថិជនជាយុវវ័យ ដែលពួកគាត់ចូលចិត្តភាពទាន់សម័យ ជាពិសេសចូលចិត្តដើរកម្សាន្តនៅពេលរាត្រី ដូច្នោះហើយចាំបាច់ណាស់ដែលពួកគាត់ត្រូវការថតរូបឱ្យស្អាតៗនាពេលយប់។

 

 

នាពេលបច្ចុប្បន្ន យើងអាចសង្កេតឃើញថា មានបញ្ហាក្នុងការថតរូប ពេលយប់មួយចំនួនកើតមានឡើង លើស្មាតហ្វូនធម្មតា គឺថាខ្លះថតទៅមានសភាពងងឹត ថតមិនច្បាស់ និងថតទៅព្រាលជាដើម។ ប៉ុន្តែចំពោះ OPPO R17 Pro វិញ លោកអ្នកនឹងអស់ ក្ដីបារម្ភពីបញ្ហា ទាំងនេះហើយ ដោយ OPPO R17 Pro បានប្រើប្រាស់នូវបច្ចេកវិទ្យា នៃកាមេរ៉ាដ៏ឈានមុខដូចជា៖


•      បំពាក់មកជាមួយនូវកាមេរ៉ាក្រោយបីគ្រាប់


•      កាំពន្លឺដ៏វៃឆ្លាត F1.5/F2.4 ៖ កាន់តែភ្លឺ ធ្វើឱ្យយើងថតរូបបានកាន់ច្បាស់ មិនចាញ់ងងឹត


•      ទំហំ Pixel Size ធំ 1.4μm ៖ ទំហំ Sensor Pixel Size កាន់តែធំ ការថតរូបពេលយប់គឺបានកាន់តែប្រសើរ


•      បច្ចេកវិទ្យាទប់លំនឹង OIS ៖ អស់ក្តីបារម្ភពីការបាត់បង់ លំនឹងក្នុងពេលថតរូបភាព ឬថតវីដេអូ មិនងាយព្រាល


•      Ultra Night Mode ៖ រូបភាពកាន់តែត្រជាក់ភ្នែក


•      Color Mode ៖ ពណ៌នៃរូបភាពកាន់តែដូចធម្មជាតិ

 

 

ក្រៅពីការថតរូបច្បាស់នៅពេលយប់ R17 Pro មានបំពាក់មកជាមួយនូវ UI ប្រភេទ ColorOS 5.2 ដំណើរការដោយ Android 8.1 ហើយថែមទាំងបានវិវត្ត ពីបច្ចេកវិទ្យាសាកថ្មលឿន VOOC ដែលប្រើប្រាស់សម្ពាធភ្លើង 5V, 4A និង 20W  មកជា Super VOOC ដោយប្រើប្រាស់នូវសម្ពាធភ្លើង 10V, 5A និង 50W) កាន់តែលឿនជាងមុនផងដែរ ដែលអាចឱ្យអ្នកសាកថ្ម បានដល់ទៅ 40% ក្នុងរយៈពេល 10 នាទី។

 

 

R17 Pro មានមុខងារសប្បាយៗនិងទាក់ទាញជាច្រើន ដូចជា AR stickers, Lighting Effects, O-moji ជាដើម។ AR stickers និង Lighting Effects អាចឱ្យអ្នកប្រើប្រាស់បន្ថែមនូវ effects និង stickers សប្បាយៗ នៅពេលដែលអ្នកថតរូបស៊ែលហ្វី ឬថតរូបធម្មតា ហើយអ្នកប្រើប្រាស់ក៏អាចបង្កើតនូវ O-moji ដោយខ្លួនឯងផងដែរ។

 

លើសពីនេះទៀត R17 Pro មានការរចនានូវ តួខ្លួនបែបប្រដេញពណ៌ (Radiant Mist) ហើយបំពាក់មកជាមួយនូវអេក្រង់ទំហំ 6.4 អ៊ីង ដែលជាអេក្រង់រាងដំណក់ទឹក។ បន្ថែមលើនេះទៀត R17 Pro បានបំពាក់មកជាមួយនូវ RAM ទំហំ8 GB & ROM ទំហំ128 GB ហើយនិងមាន ការដោះសោរដោយស្គែនក្រយៅដៃលើអេក្រង់ (Hidden Fingerprint Unlock) ទៀតផង។

 

 

បើនិយាយពីតម្លៃវិញ ម៉ូដែល R17 Pro នេះ ក៏ត្រូវបានប្រកាសលក់ក្នុងតម្លៃ 699 ដុល្លារអាមេរិក ហើយនឹងចាប់ទទួលការកម្មង់ទិញ (Pre-order) ពីថ្ងៃ 02 ដល់ទៅ 07 ខែធ្នូ ឆ្នាំ 2018 នេះ ដែលលោកអ្នកនឹងទទួលបានកាដូ Bluetooth Speaker កាស Bluetooth ដបទឹកក្ដៅ រួមនិង Sim-card លេខពិសេសផងដែរ ហើយក៏នឹងចាប់ផ្ដើម មានលក់លើទីផ្សារកម្ពុជានៅថ្ងៃទី 10 ខែធ្នូ ឆ្នាំ 2018 នេះផងដែរ ព្រមជាមួយកាដូជា កាស Bluetooth និង Sim-card ធម្មតាទៀតផង។

 

 

ជាមួយនឹងតម្លៃ និងលក្ខណៈពិសេសៗជាច្រើនបែបនេះហើយ វាប្រាកដជាអាចធ្វើឱ្យលោកអ្នកពិចារណាបានហើយ ថានឹងគួរជ្រើសរើសប្រើទូរស័ព្ទដៃស្មាតហ្វូនត្រកូល R ចុងក្រោយនេះឬយ៉ាងណា!

 

 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Rith ថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: OPPO Cambodia Tag: ទូរស័ព្ទ