CAMBO REPORT

Popup Advertising5 seconds

Apple ចែក iPhone XR ដោយ​ឥតគិត​ថ្លៃ​ដ​ល់​អ្នក​ចូល​រួម​កម្មវិធី The Ellen Show

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

មិត្តអ្នកអាន ដែលចូលចិត្តតាមដានកម្មវិធីក្រៅប្រទេសប្រហែល​ជា​ស្គាល់​កម្មវិធីល្បី The Ellen Show ដែល​មាន​ពិធីការនី​ម្នាក់​ពូកែ​វោហារស័ព្ទ តែងតែសម្ភាសន៍តារាកិត្តិយសឲ្យទាល់យោបល់តែម្តង បង្ករភាពរីករាយដល់អ្នកទស្សនា ហើយកម្មវិធីនោះ ក៏មានម្ចាស់​ឧបត្ថម្ភកម្មវិធីជាច្រើនបានផ្តល់អោយកម្មវិធីនេះ ចែកជូនដល់អ្នកគាំទ្រផងដែរ ដោយធ្វើឲ្យអ្នកគាំទ្រ​កាន់​តែកើនឡើងៗបែបនេះ។

លើកនេះ មានការរីករាយយ៉ាងខ្លាំងពីអ្នកគាំទ្រ ព្រោះពិធីការនី Ellen ម្នាក់នោះ បានចែក iPhone XR ជាច្រើនគ្រឿងដល់​អ្នក​ចូលរួម​ទស្សនា​ផ្ទាល់​ក្នុងស្ទូឌីយ៉ូរបស់កម្មវិធីនេះផងដែរ និងធ្វើឲ្យពួកគេស្រែកហ៊ោសប្បាយមែនទែន។ នេះជាការឱកាសល្អមួយ ដែល​ធ្វើ​ឲ្យ​សន្ទុះ​អ្នកគាំទ្រកម្មវិធី Ellen នេះ កាន់តែច្រើន និងមានអ្នកប្រើប្រាស់ ឬសាធារណៈជនបានឃើញពីម៉ូឌែល iPhone XR នេះផង​ដែរ​។

 

ដូចយើងបានដឹងថា សន្ទុះ iPhone XR ពិតជាលក់មិនបានល្អ ដូចការរំពឹងទុក របស់ក្រុមអ្នកជំនាញពួកគេទេ ដូច្នេះហើយ​ត្រូវការ​ធ្វើ​ទីផ្សារ ដើម្បីឲ្យចំនួនលក់កើនឡើងបន្តិចទៀត ព្រោះ Apple បានកាត់បន្ថយការផលិតបន្ថែមនូវ iPhone ជំនាន់ចុងក្រោយទាំង 3 ម៉ូឌែលតែម្តង ព្រោះចំនួនលក់យឺតជាងការរំពឹងទុក។ ពិតជារីករាយមែនទែន ដែលឃើញអ្នកចូលរួមទាំងនោះ ទទួលបាន iPhone ប្រើដោយឥតគិតថ្លៃបែបនេះ ហើយកម្លាំងនៃសម្រែករបស់ពួកគាត់ពិតជាសប្បាយខ្លាំងណាស់។

 

ទស្សនាវីដេអូខាងក្រោម៖

 

 

យើងអាចនិយាយបានថានេះជាយុទ្ធសាស្រ្តទីផ្សាររបស់ពួកគេ ដែលតែងតែបង្កើតឡើង ដើម្បីទាញចំណាប់អារម្មណ៍របស់​សាធារណៈ​ជន ហើយវាក៏គ្មានធ្វើឲ្យប៉ះពាល់នរណាម្នាក់ដែរ តែធ្វើឲ្យពួកគេចំនេញទាំងសងខាង​ទៅវិញទេ។ Apple បានផ្សព្វផ្សាយ​មហាជនឲ្យបានស្គាល់ iPhone XR រីឯ Ellen ធ្វើឲ្យអ្នកគាំទ្រសប្បាយចិត្ត ដូចនេះហើយគេហៅថា ព្រួញមួយបាញ់បានសត្វពីរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: iPhone Hacks Tag: Lifestyle