CAMBO REPORT

Popup Advertising5 seconds

nVIDIA Titan RTX អាច​នឹង​ប្រកាស​ចេញ​ឆាប់ៗ​នេះ​ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រាហ្វិចកាតធុនកណ្ដាល RTX 2060 បានកំពុងធ្វើដំណើរមកកាន់ទីផ្សារបណ្ដើរៗហើយ ជាមួយនឹងតម្លៃធូរថ្លៃ សម្រាប់​អ្នក​លេង​ហ្គេម ឬធ្វើការជាមួយនឹងក្រាហ្វិច។ ស្របពេលជាមួយគ្នានោះដែរ ក្រាហ្វិចកាតកំពូលមួយផ្សេងទៀត បាននឹងកំពុង​ធ្វើ​ដំណើរ​មក​ដែរ​ហើយ ស្ថិតក្នុងត្រកូល Titan ជាក្រាហ្វិចកាតកំរិតកំពូលមួយផ្សេងទៀត មានកម្លាំងខ្លាំង ហើយនឹងខ្លាំងជាង RTX 2080 Ti ដែល​កំពុង​ចរាចរណ៍ក្នុងទីផ្សារបច្ចុប្បន្នទៅទៀត។

យោងតាមប្រភពព័ត៌មានអន្តរជាតិ ដែលបានធ្វើឲ្យបែកធ្លាយរូបភាពមួយចំនួននៃត្រកូល Titan ជំនាន់ថ្មី បានបង្ហាញឲ្យយើងដឹងថា Titan RTX បាននឹងកំពុងធ្វើដំណើរមកហើយ ដោយរង់ចាំតែថ្ងៃប្រកាសចេញជាផ្លូវការប៉ុណ្ណោះ។ ក្នុងនោះ បើទោះបីជា nVIDIA មិនបានបង្ហើបឲ្យអតិថិជនខ្លួនដឹងអំពីក្រាហ្វិចកាតថ្មីមួយទៀតរបស់ខ្លួនក៏ពិតមែន តែយើងប្រទះឃើញមានរូបភាពបែកធ្លាយ​មួយ​ចំនួន​នៅ​តាមបណ្ដាញសង្គមតាមរយៈតំណរ Link ខាងក្រោម៖

 

 

យោងតាមរូបភាពខាងលើក៏ដូចជាវីដេអូរបស់ Channel Linustechtips ខាងក្រោម នៅត្រង់នាទី 30:33 និង 34:06 បង្ហាញឲ្យ​យើង​ឃើញយ៉ាងច្បាស់ថា Titan RTX ពិតជាមានវត្តមានជាផ្លូវការពិតមែន ដោយវានឹងចេញមុខជំនួស Titan V ជាមួយរចនាបថថ្មី មាន​ខ្លួន​ពណ៌ទឹកមាស តែកម្លាំង ក៏ដូចជាលក្ខណៈសម្បត្តិទូទៅរបស់វា នៅមិនទាន់មានដំណឹងណាបញ្ជាក់ឲ្យដឹងនៅឡើយ ដូច្នេះ​យើង​មានតែរង់ចាំមើលព័ត៌មានបន្ថែមអំពីវា ហើយនៅពេលវាប្រកាសចេញជាផ្លូវការ ខេមបូរីផត នឹងចេញផ្សាយព័ត៌មាន​លម្អិត​ជូន​ប្រិយ​មិត្តអ្នកអានឲ្យបានដឹងអំពីកម្លាំង ក៏ដូជាមុខងារថ្មីៗរបស់ Titan RTX។

 



***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: PC​ Gamer Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ