CAMBO REPORT

Popup Advertising5 seconds

ចង់បើកវេបសាយពីរ​ប្រើ​ក្នុង​ពេល​តែ​មួយ​មិន​ពិបា​ក​ទេ​លើ iPhone

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

យើងគិតថាមានមិត្តអ្នកអាន មួយចំនួនដែលត្រូវការកម្មវិធីនេះដើម្បីយកទៅប្រើប្រាស់ ណាមួយ កម្មវិធីក៏គួរ​តែ​ចែក​ចាយ និង​ណែនាំ​ដល់​មហាជន​ឲ្យ​បាន​ស្គាល់ ដូច្នេះអ្នកប្រើប្រាស់នឹងបានដឹង ហើយអាចយកវាទៅប្រើប្រាស់នៅពេលណាមួយដែលពួកគេត្រូវការវា និង​មិន​ពិបាកស្វែងរកនៅពេលត្រូវការផងដែរ ដោយពួកគេបានដឹងថាកម្មវិធីនេះ មានវត្តមាន នឹងដោនឡូដ​យក​ទៅ​ប្រើប្រាស់​តាមតម្រូវ​ការ​បានភ្លាម។

នេះកម្មវិធីឈ្មោះ Split Web Browser ដែលអាចឲ្យអ្នកប្រើប្រាស់ឧបករណ៍ដំនើរការដោយ iOS ដូចជា iPhone, iPad និង iPod Touch អាចទាញយកទៅប្រើប្រាស់បាន ដើម្បីបើកចូលវេបសាយពីរ ឆែកមើលក្នុងពេលតែមួយនៅលើអេក្រង់តែមួយតែម្តង ដោយ​វា​ចែក​គ្នាម្នាក់ ពាក់កណ្តាលដើម្បីបង្ហាញវេបសាយ។ បើនិយាយសម្រាប់ឧបករណ៍ដំនើរការដោយ Android វិញ អ្នកប្រើប្រាស់​មិនចាំ​បាច់​ត្រូវការកម្មវិធីអ្វីមកជំនួយនោះទេ គឺប្រើមុខងារ Split Screen បើកកម្មវិធី Browser មកពីរតែម្តង ក៏អាចចែក​អេក្រង់​គ្នា​ពាក់​កណ្តាល​ដើម្បីប្រើប្រាស់ដែរ។ ងាកមកនិយាយពីការដោនឡូដវិញ អ្នកអាចទាញយកកម្មវិធីនេះបានដោយ ចូលតាម តំណរភ្ជាប់នេះ ហើយត្រូវប្រាកដថា iPhone, iPad របស់អ្នកដំណើរការជំនាន់ iOS6 ឡើងទៅ។

នេះជាកម្មវិធីសំខាន់មួយ សម្រាប់អ្នកដែលត្រូវការវា ហើយអ្នកដែលមិនត្រូវការវានៅពេលនេះ ក៏អាចចងចាំបាន ថាវាមានវត្តមាន នឹងងាយស្រួលយកវាទៅប្រើប្រាស់ នៅពេលណាមួយ ដែលអ្នកត្រូវការវា ដូច្នេះមិនខាតទេ ក្នុងការចែករំលែក ឬណែនាំកម្មវិធីនេះ ដល់​អ្នកប្រើប្រាស់ដទៃទៀត ក៏ដូចជាធ្វើអំពើល្អមួយដល់មនុស្សម្នាផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: iDownload​ Blog Tag: កម្មវិធី-ហ្គេម