CAMBO REPORT

Popup Advertising5 seconds

Google Hangouts អាចនឹង​បាត់​មុខ​ចេញ​ពី​ពិភពគុណ​នៅ​ឆ្នាំ ២០២០ ខាងមុខ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Google Hangouts គឺជាកម្មវិធីសេវាកម្មល្អមួយសម្រាប់ទំនាក់ទំនងគ្នាទៅវិញទៅមក រវាងមិត្តភក្ដិ ក្រុមការងារ ក្រុមគ្រួសារជាដើម ដែល​ចាប់​កំណើត​ដំបូង​នៅ​ឆ្នាំ 2013 កន្លង​ទៅ ហើយវាក៏ទទួលបានកំណែ Update ពីមួយជំនាន់ទៅមួយជំនាន់ឥតឈប់ឈដែរ តែ​យ៉ាង​ណាក៏ដោយ វាក៏មិនសូវជាទទួលបានជោគជ័យខ្លាំងប៉ុន្មានដែរ ទាំងនៅបរទេស និងក្នុងស្រុកខ្មែរយើង។ ជុំវិញការមិនទទួល​បាន​ជោគ​ជ័យច្រើនជាមួយនឹង Google Hangouts ក្រុមហ៊ុនយក្សនេះ ក៏បានបង្កើតមកជាមួយនូវកម្មវិធីថ្មីៗមកជំនួស Hangouts ផងដែរ ដោយក្នុងនោះយើងឃើញមាន Google Duo និង Google Allow ជាដើម។

មានមូលហេតុជាច្រើន នៅពីក្រោយរឿងនេះ ដែលជាហេតុធ្វើឲ្យ Google Hangouts មិនសូវទទួលបានជោគជ័យ ហើយអ្វីដែល​យើង​បានដឹងនោះគឺថាវាមានអ្នកប្រើប្រាស់តិចតួច បើទោះបីជាវាពុំមានបញ្ហាផ្នែកប្រើប្រាស់ និងល្បឿនក៏ដោយ។ យោងតាម​ប្រភព​ព័ត៌មានអន្តរជាតិបានចេញផ្សាយឲ្យដឹងថា Google នឹងបញ្ចប់ជោគវាសនាកម្មវិធី Google Hangouts នៅក្នុងឆ្នាំ 2020 ខាងមុខ​នេះ​ហើយ។ ជុំវិញការសម្រេចនេះ បើទោះបីជា Google ពុំបានប្រកាសចេញឲ្យអតិថិជនរបស់ខ្លួនដឹងក៏ពិតមែន តែវាកំពុងដើរទៅ​បន្តិច​ម្ដងៗ​ហើយ ម្យ៉ាងរឿងលុបបំបាត់ Hangouts នេះក៏មិនមែនជារឿងថ្មីដែរ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកដែលកំពុង​ប្រើប្រាស់ Google Hangouts នៅតែបន្តអាចប្រើប្រាស់សេវាកម្មមួយនេះបានធម្មតា និងទទួលបានកំណែ Update ដូចសព្វមុន​ដង​អញ្ចឹងដែរ ហើយឆ្នាំ 2019 ដែលនឹងមកដល់ឆាប់ៗខាងមុខនេះ ក៏ជាឆ្នាំចុងក្រោយ ដែលអ្នកនៅតែបន្តប្រើប្រាស់ Google Hangouts បានហើយ។

យើងនឹងរង់ចាំមើលការប្រកាសជាក់ស្ដែងពី Google ផ្ទាល់ ថាតើការសម្រេចចិត្តបញ្ចប់ជោគវាសនា Google Hangouts នឹងធ្វើ​ឡើង​នៅឆ្នាំ 2020 ពិតមែន ឬក៏ Google មានសេវាកម្មផ្សេងទៀតសម្រាប់អតិថិជនខ្លួនជំនួស Hangouts? ចុះសម្រាប់អ្នក តើ​ធ្លាប់​បាន ឬកំពុងប្រើប្រាស់ Google Hangouts ឬទេ?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: 9to5Google Tag: កម្មវិធី-ហ្គេម