CAMBO REPORT

Popup Advertising5 seconds

ស្ថានីយ៍​ទូរទស្សន៍​កម្រិត 8K ចាប់​បើក​ដំណើរ​ការ​មុន​ដំបូង​គេ​បង្អស់ ក្នុង​ពិភព​លោក​នៅ​ជប៉ុន

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នៅក្នុងស្រុកខ្មែរយើងបើទោះបីជាអ្នកមានទូរទស្សន៍ទំនើប វៃឆ្លាត មានសមត្ថភាពបង្ហាញរូបភាព កម្រិត 2K ឬ 4K ក៏ដោយ ក៏នៅពេលដែលទស្សនា កម្មវិធីនានា តាមកញ្ចក់ទូរទស្សន៍ នៅក្នុងស្រុកខ្មែរ ក៏អ្នកមិនអាចទទួលបាននូវ រូបភាពច្បាស់ម៉ដ្ឋនោះដែរ គឺអស់ត្រឹមកម្រិត HD ប៉ុណ្ណោះ ដូច្នេះបើចង់បានវីដេអូ ត្រូវតាមស្តង់ដារអេក្រង់ គឺត្រូវចាក់ជា វីដេអូមើលផ្ទាល់ខ្លួន ដូចជាខ្សែភាពយន្ត និងជាច្រើនប្រភេទក្នុង YouTube ទើបបាន។ យ៉ាងណាមិញ នៅឯជប៉ុនវិញ ស្ថានីយ៍ទូរទស្សន៍ដំបូងគេ ដែលផ្គត់ផ្គង់វីដេអូ 4K និង 8K ដំបូងគេត្រូវបានប្រកាស ដំណើរការជាផ្លូវការហើយ ល្អបំផុតសម្រាប់អ្នក ដែលប្រើប្រាស់ ទូរទស្សន៍ ដែលមានអេក្រង់ បង្ហាញកម្រិតធំ។

មកដល់ពេលនេះ អ្នកដែលមានទូរទស្សន៍ ដែលមានអេក្រង់លោត ដល់កម្រិត 8K ប្រើប្រាស់ គឺមានតិចតួចបំផុត អាចនិយាយបានថា សឹងតែគ្មានក៏ថាបាន ព្រោះវាពិបាកនឹងរកវីដេអូ ត្រូវតាមទំហំបង្ហាញរូបភាព នៃអេក្រង់ខ្លាំងណាស់ ដូចខ្ញុំបានបញ្ជាក់ខាងដើមនេះ អញ្ចឹង គឺវាទាមទារ រយៈពេលប៉ុន្មានឆ្នាំ ទៅមុខទៀត ទើបអាចធ្វើឲ្យ វីដេអូកម្រិត 8K មានភាពរីក ដុះដាលឡើង។ ក៏ប៉ុន្តែនៅជប៉ុនអាចនឹងមានអ្នក ប្រើបណ្ដើរៗហើយ ហើយស្ថានីយ៍ ទូរទស្សន៍ដំបូងគេ ដែលផ្គត់ផ្គង់វីដេអូកម្រិត 4K និង 8K ក៏បានចាប់ផ្ដើមជាផ្លូវការ រួចរាល់ហើយដែរ ដែលវាបានធ្វើការសិក្សា និងធ្វើតេស្ដ អស់រយៈពេលជាច្រើនឆ្នាំ មកហើយ ទម្រាំបានចេញ ជាផ្លូវការបែបនេះ។

 

 

ការផ្គត់ផ្គង់វីដេអូកម្រិត 4K និង 8K នេះ មិនមែនដូចទៅនឹងទូរទស្សន៍ នៅស្រុកខ្មែរយើង ដែលគ្រាន់តែ តម្លើងអត់តែនហើយ អាចមើលបាននោះទេ ផ្ទុយទៅវិញ ប្រជាជនជប៉ុនណា ដែលចង់ ទស្សនាវីដេអូកម្រិតច្បាស់ ញាក់សាច់មួយនេះ ត្រូវមានដុំបំបែកមួយ ផ្សេងទៀត ដែលដុំបំបែកនោះ គេហៅថា Satellite Receivers ត្រូវធ្វើការទំនាក់ទំនងគ្នា យ៉ាងស្អិតរមួតជាមួយនឹង ផ្កាយរណប រួចបញ្ជូនទិន្នន័យទាំងនោះ មកកាន់អេក្រង់ ទើបអាចទស្សនាកម្រិត 8K ដោយមិនមានភាព រអាក់រអួល។

 

 

ដូច្នេះដើម្បីមើលវីដេអូកម្រិតច្បាស់បែបនេះបាន គឺត្រូវចំនាយប្រាក់ច្រើន ក្នុងការទិញទូរទស្សន៍ កម្រិតច្បាស់ ទិញដុំបំបែក និងត្រូវបង់ថ្លៃសេវាកម្មទៀតផង តែរឿនេះចាប់ផ្ដើមកើតមានឡើង នៅជប៉ុនហើយ ហើយមិនយូរ មិនឆាប់នោះដែរ វានឹងចាប់ផ្ដើម កើតមានឡើងនៅតាមបណ្ដា ប្រទេសជឿនលឿនផ្សេងៗទៀត ក្នុងរយៈពេលប៉ុន្មានឆ្នាំ ខាងមុខនេះ!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: Engadget Tag: Lifestyle