CAMBO REPORT

Popup Advertising5 seconds

កន្លងផុត 5 ឆ្នាំ Microsoft Office ធ្វើការផ្លាស់ប្ដូរ​មុខ​មាត់​ថ្មីជា​មួយ​នឹង Icon ប្រសើរជាងមុន

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រៅពីធ្វើការអភិវឌ្ឍន៍ផ្នែកកម្មវិធីការិយាល័យ ដែលជាទូទៅយើងស្គាល់ថា Microsoft Office នោះ ក្រុមការងាររបស់ក្រុមហ៊ុន Microsoft ក៏បាន​ចាត់​ការ​ទៅ​លើ​ផ្នែក​ឌីហ្សាញ​ថ្មី សម្រាប់ Icon របស់ខ្លួនផងដែរ ដើម្បីឲ្យវាមើលទៅប្លែកជាងមុន ទាន់សម័យ​ជាង​មុន តាមសម័យកាល ដែលយើងកំពុងឆ្ពោះទៅរក។ ជុំវិញការផ្លាស់ប្ដូរ Icon ថ្មីសម្រាប់កម្មវិធី Office នេះ Microsoft បាន​ប្រើ​ប្រាស់​វិធីសាស្ត្រមួយ ដែលអាចក្របួចបានទាំងអស់ ព្រោះថាបច្ចុប្បន្ននេះ Microsoft Office មានប្រើប្រាស់នៅច្រើន​តាម​ប្រព័ន្ធ​ប្រតិបត្តិ​ការ មានទាំងនៅលើ macOS, Android និង iOS ទៀតផង ដូច្នេះការផ្លាស់ប្ដូរថ្មីនេះ គឺនឹងប្រើប្រាស់ Codebase មួយ ដើម្បី​ទទួលបា​ន​អត្ថប្រយោជន៍ច្រើន។

ជុំវិញការកែប្រែថ្មីនេះ Microsoft នៅតែរក្សា Icon ថ្មីឲ្យមើលទៅងាយស្រួលយល់ និងចំណាំបានសម្រាប់អ្នកប្រើប្រាស់ ដោយវា​រំលេច​ជាមួយនឹងស្ទាយពីរដាច់ចេញពីគ្នា ដោយអក្សរស្ថិតនៅលើផ្ទាំងតំណាងផ្សេងមួយទៀត មើលទៅស្រស់ស្អាតម្យ៉ាងដែរ មិន​ងាយ​ធ្វើឲ្យអ្នកប្រើប្រាស់ច្រឡំឡើយ។ ការកែប្រែ Icon ថ្មីនេះសបង្ហាញឲ្យឃើញនូវការវិវឌ្ឍន៍ខ្លួននៃកម្មវិធី ដែលមានមហាជន​ប្រើប្រាស់​​រាប់ពាន់លាននាក់នេះ ដែលបានកំពុងបោះជំហ៊ាានទៅមុខបន្ថែមទៀត ដោយវាបានបន្ថែមមកជាមួយ AI ថ្មី មានមុខងារ​ច្រើន និងប្រសើរជាងមុន ពិសេសពង្រឹងទៅលើកម្មវិធី 4 ធំៗរួមបញ្ចូលដូចជា Word, Excel, Powerpoint និង Outlook ជាដើម។

គួរបញ្ជាក់ប្រិយមិត្តអ្នកអានឲ្យបានដឹងផងដែរថា ការផ្លាស់ប្ដូរមុខមាត់ Icon ថ្មីនេះ គឺមិនធ្វើឲ្យមានការកែប្រែជុំវិញបទ​ពិសោធន៍​នៃ​ការប្រើប្រាស់របស់កម្មវិធីទាំងមូលនោះទេ ដោយអ្នកនៅតែបន្តប្រើវាបានដូចធម្មតា តាមមុខងារកំណត់ គ្រាន់តែមានក្រុមការងារ Microsoft បានឌីហ្សាញបន្ថែមទៅលើផ្ទាំងប្រើប្រាស់មួយចំនួន ដើម្បីឲ្យវាមើលទៅទាន់សម័យ និងពេញនិយម។ Microsoft នឹង​ធ្វើការ Update នូវ Icons ថ្មីៗរបស់ខ្លួន ក៏ដូចជាឌីហ្សាញទៅលើកម្មវិធីរបស់ខ្លួននៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ដោយនៅពេល​នេះ​គម្រោងបានកំពុងស្ថិតក្នុងការធ្វើតេស្ដសាកល្បងហើយ ហេតុដូច្នេះមិនយូរនោះទេ អ្នកប្រើប្រាស់កុំព្យូទ័រ ក៏ដូចជាស្មាតហ្វូន និង​ថេប្លេត នឹងទទួលបានកំណែ Update ដើម្បីទទួលបាននូវអារម្មណ៍ថ្មី និងបទពិសោធន៍ប្រសើរជាងមុនតាមរយៈការប្រើប្រាស់ Guestures និងមុខងារបន្ថែមខ្លះទៅលើ Outlook Mobile ជាដើម។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: The Verge Tag: កម្មវិធី-ហ្គេម