CAMBO REPORT

Popup Advertising5 seconds

ក្តារខៀន​ប្រភេទ E-Ink អាច​ជំនួស​ឲ្យក្តារ​ខៀន​ដែក​ឆក់​ជំនាន់ 90s បាន

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

យើងសូមណែនាំដល់មិត្តអ្នកអានឲ្យបានស្គាល់អ្វីដែលជា E-Ink ។ E-Ink ជាប្រភេទអេក្រង់មួយប្រភេទ​ដែលបង្ហាញរូបភាព​ជា​សខ្មៅ និងស៊ីថាមពលតិចមែនទែន ព្រោះវាមិនមានពន្លឺអំពូលជះចេញមកនោះទេ ដោយអ្នកប្រើប្រាស់វា ត្រូវតែនៅទីដែល​មានពន្លឺ​គ្រប់​គ្រាន់។ ប្រភេទអេក្រង់បែបនេះ យើងប្រទះឃើញ ក្រុមហ៊ុន Amazon ផលិតជាប្រភេទ Kindle ដែលគេហៅថាសៀវភៅ​អេឡិច​ត្រូនិច​នោះ សម្រាប់បញ្ជូល E-Book ទុកអានបាន។

ទើបមកដល់ពេលនេះ ការវិវត្តន៍កាន់តែជឿនលឿន និងកាន់តែប្រសើរ ជួយសម្រួលដល់តម្រូវការរបស់អ្នកប្រើប្រាស់ ដោយគេបាន​ច្នៃ​ប្រភេទ​អេក្រង់នេះ សម្រាប់ឲ្យអ្នកប្រើប្រាស់សរសេរវិញម្តង ហើយវាបានរំលឹកខ្ញុំដល់ក្តារខៀនដែកឆក់ ដែលយើងប្រើប្រាស់ជំនួយ​ឲ្យ​ក្តារ​ខៀន​ដីសពីមុនមក តែមកដល់សម័យនេះក្តារខៀនដែកឆក់ ត្រូវបានជំនួយដោយក្តារខៀនប្រភេទអេក្រង់ E-Ink នេះវិញម្តង ព្រោះការប្រើប្រាស់សរសេរកាន់តែមិនប៉ះពាល់ដល់អ្នកប្រើ ឬមិនប្រឡាក់ដៃ និងងាយស្រួលលុបទៅវិញផងដែរ ហើយវាក៏ល្អ​សម្រាប់​​ប្អូនតូចៗ រៀនសរសេរអក្សរជាមួយក្តារខៀននេះ។

នេះជាអ្វីដែលល្អ ដល់ការសិក្សាររបស់សិស្សានុសិស្ស ហើយខ្ញុំក៏ពេញចិត្តនឹងឃើញនូវបច្ចេកវិទ្យាដែលបង្កើតឡើងមក ផ្តល់​ផល​ប្រយោជន៍ដល់មនុស្សម្នាបែបនេះ ជាពិសេសអេក្រង់នេះ មិនប៉ះពាល់ដល់ភ្នែកនោះទេ ទោះបីជាយើងសម្លឹងមើលវាយូរ​យ៉ាង​ណាក៏​ដោយ។ ហើយបើវាមានលក់នៅក្នុងស្រុកយើងនោះគឺកាន់តែប្រសើរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: The Verge Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ