CAMBO REPORT

Popup Advertising5 seconds

នេះគឺជា នាឡិកា Apple Watch ដែល​មាន​តម្លៃថ្លៃ​ហួស​ពី​ការ​ស្មាន​របស់​អ្នក!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ពីមួយជំនាន់ទៅមួយជំនាន់ប្រិយមិត្តប្រហែលជាអាច​នឹង​បាន​ឃើញ​នូវស្មាតហ្វូន ក៏ដូច​ជានាឡិកា​វៃឆ្លាតមួយ​ចំនួនត្រូវបា​ន​យក​ទៅកែ​ច្នៃ​បន្ថែម ឲ្យវាមើលទៅកាន់តែមានភាពទាក់ទាញ លេចធ្លោជាងគេ ហើយក៏មានតម្លៃថ្លៃជាងគេ សម្រាប់អ្នកមានថវិកា​ច្រើន​ទិញ​យក​ទៅ​ប្រើប្រាស់ផងដែរ។ ជាក់ស្ដែងលោតមកដល់នាឡិកាវៃឆ្លាត Apple Watch ជំនាន់ទី 4 ដែលទើបតែប្រកាសចេញក្នុងឆ្នាំនេះវិញ ក៏​ត្រូវបានក្រុមហ៊ុនជាច្រើនយកទៅកែច្នៃបន្ថែមដើម្បីដាក់លក់ក្នុងតម្លៃថ្លៃផងដែរ ដោយក្នុងនោះក្រុមហ៊ុន VAVIAR របស់​ប្រទេស​រុស្សី​ បានយក Apple Watch Series 4 មកកែច្នៃបន្ថែម ធ្វើឲ្យវាមានភាពទាក់ទាញបំផុត អាចកែប្រែឲ្យវាក្លាយ​ទៅ​ជាគ្រឿង​អលង្ការ​ដ៏​មាន​តម្លៃថ្លៃកប់ពពក។

ឆ្នាំនេះ CAVIAR មានផលិតផល Apple Watch Series 4 ជាច្រើនសម្រាប់លក់ ដែលអតិថិជនរបស់ខ្លួន​អាច​ស្វែងរក​ទិញបាន​តាមរយៈ​គេហទំព័រផ្លូវការរបស់ខ្លួន ជាមួយនឹងតម្លៃខុសគ្នាទៅតាមគុណភាពនៃការផលិត គ្រឿងមានតម្លៃ ដែលបំពាក់មកជាមួយ​ម៉ាស៊ីន ។ល។ សម្រាប់កម្លាំងម៉ាស៊ីនគឺដូចគ្នា តែរចនាបថគឺមានភាពខុសប្លែកគ្នាច្រើន ដែលអតិថិជនអាចជ្រើសរើស​ពីនាឡិកា​ក្បាល​ស្រោបមាសប្រើប្រាស់ខ្សែស្បែក រហូតដល់ក្បាលស្រោបមាស ប្រើខ្សែមាស និងមានរហូតដល់ខ្សែមាសដាំពេជ្រ ផងដែរ ដោយ​តម្លៃចាប់ផ្ដើមពី USD 3,880 ឡើងរហូតដល់ USD 43,850 ដោយរាល់ជម្រើសទាំងនោះអាចមើលបន្ថែម​ជុំវិញលក្ខណៈ​សម្បត្តិ​តាមរយៈគេហទំព័រ CAVIAR បានតាមតំណរ Link ខាងក្រោម៖

 

 

សម្រាប់អ្នកដែលមានថវិកា​គ្រប់គ្រាន់ ហើយបានចំនាយប្រាក់យ៉ាងច្រើនទិញផលិតផលណាមួយ ដូចមានដាក់លក់​តាមរយៈ​គេហទំព័រ​ខាងលើនេះ គឺប្រៀបបានដូចជាទិញ Apple Watch Series 4 មួយអញ្ចឹងដែរ តែអ្វីដែលអ្នកនឹងទទួលបាន​មក​វិញ​គឺ​ភាព​ប្រណិត និងនាឡិកាដែលមានតម្លៃ ដែលកម្រនឹងឃើញមានអ្នកពាក់ខ្លាំងណាស់ ជាមួយនឹងទំហំមុខកាត់ 44mm (មានតែមួយ​ជម្រើស​ប៉ុណ្ណោះ) អមមកជាមួយនឹងក្បាលសាកថ្ម និងឌុយ USB ធម្មតាមួយ និងក្រដាសធានាមួយសន្លឹកផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: Caviar Global Tag: នាឡិកាវៃឆ្លាត