CAMBO REPORT

Popup Advertising5 seconds

ម៉ាស៊ីនត្រជាក់ Samsung 360 Cassette និង Wind-free 4 way Cassette កំពុង​តែ​មា​ន​ការ​ពេញ​និយម​ខ្លាំង​ទាំង​ក្រៅ និង​ក្នុង​ប្រទេស!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ដោយយោងតាមព័ត៌មាន​ ដែលទទួលបានពីការិយាល័យកណ្តាល ក្រុមហ៊ុនសាមសុង ដែលបានចុះផ្សាយនា ពេលថ្មីៗនេះថា៖ ភ្នាក់ងារបច្ចេកវិទ្យា និងស្តង់ដាររបស់ប្រទេសកូរ៉េ បានរៀបចំពិធី ប្រគល់រង្វាន់មួយដើម្បី ទទួលស្គាល់ពីបច្ចេកវិទ្យាថ្មី នឹងល្អឥតខ្ចោះ។ នៅក្នុងព្រឹតិ្តការណ៍នេះដែរ ក្រុមហ៊ុនអេឡិចត្រូនិកយក្សរបស់សាមសុង ទទួលបានវិញ្ញាបនប័ត្រ (NET) ក្នុងព្រឹតិ្តការណ៍ ប្រគល់ពានរង្វាន់ប្រចាំឆ្នាំ 2018 សម្រាប់ផលិតផល ម៉ាស៊ីនត្រជាក់របស់ខ្លួនម៉ាក Samsung 360 Cassetteនិង Wind-free 4 way Cassette ដែលមានបំពាក់បច្ចេកវិទ្យា យ៉ាងទំនើបគឺ Wind-Free Cooling និងមានសមត្ថភាព នៃដំណើរការរបស់ម៉ាស៊ីន ដែលធានាលើការអនុវត្ត ហើយអាចជឿទុកចិត្ត។

 

 

ម្យ៉ាងវិញទៀត អគារដ៏ល្បីឈ្មោះរបស់កូរ៉េ LEGO ក៏បានជ្រើសរើស នូវម៉ាស៊ីនត្រជាក់សាមសុង ដែលមានកំរិតត្រជាក់រហូតដល់ 360ដឺក្រេ  ដើម្បីផ្តល់ជូននូវ ភាពត្រជាក់ដែលមានការ ច្នៃប្រឌិតខ្ពស់នៅផ្ទៃខាងក្នុង និងមានប្រសិទ្ធភាពបំផុត។ មូលហេតុដែល LEGO ធ្វើការជ្រើសរើស យកម៉ាស៊ីនត្រជាក់ Samsung 360 Cassetteនិង Wind-free 4 way Cassette  សម្រាប់អាគាររបស់ខ្លួន ព្រោះចង់កែលំអ ប្រពន្ធ័ម៉ាស៊ីនត្រជាក់អោយ មានភាពប្រសើរឡើង ហើយធានាបាននូវការ រក្សាហេដ្ឋារចនាសម្ពន័្ធ ឲ្យនៅតែមាន សោភ័ណ្ឌភាពស្រស់ស្អាតជានិច្ច។ បន្ថែមលើនេះទៀត នាពេលថ្មីៗនេះ ក្រុមការងារ RHQ CMI បានដាក់ភ្នាក់ងារដើម្បី ស្ទាបស្ទង់មតិលើផលិតផល ដែលមានបំពាក់បច្ចេកវិទ្យា Wind-free មួយនេះនៅលើទីផ្សារ ក្នុងប្រទេសថៃ និងប្រទេសភីលីពីន លើគោលដៅចំបងពីរផ្នែក គឺ អ្នកប្រើប្រាស់ចុងក្រោយ និង អ្នកផ្សព្វផ្សាយ។

 

 

ក្រោយពីចុះស្រង់សតិហើយ និងមានការពិភាក្សាជាមួយក្រុម (FGD) គេសង្កេតឃើញថា ម៉ាស៊ីនត្រជាក់ Samsung 360 Cassette និង Wind-free 4way Cassette កំពុងតែមានការពេញនិយមខ្លាំង ដោយសារតែ Good Sleep Mode with Wind-Free Cooling គឺជាមុខងារស្វ័យប្រវត្តិ ដែលអាចជួយសម្រួល ដល់ការគេងរបស់អ្នក ប្រកបដោយផាសុកភាព។ នេះជាដំណើរការរបស់ មុខងារមួយនេះ៖


  ១. ក្នុងកំឡុងពេល ១ម៉ោងដំបូង ពេលដែលអ្នកគេងលក់ នោះសីតុណ្ហភាពនឹងធ្លាក់ចុះ ដោយស្វ័យប្រវត្តិ។


  ២. នៅពេលដែលអ្នក ប្តូរទៅជាការគេងនៅ ពេលយប់ជ្រៅនៅចន្លោះម៉ោងពី 2 ទៅ 7 ម៉ោងនោះសីតុណ្ហភាព នឹងកើនឡើងបន្តិចម្តង ៗ និង រក្សានៅសីតុណ្ហភាពដែល ធ្វើអោយអ្នកគេងលក់ស្រួល និងគ្មានការរំខាន ដោយភាពត្រជាក់ខ្លាំង។


  ៣. មួយម៉ោងមុនពេលភ្ញាក់ពីគេង នោះសីតុណ្ហភាពវា នឹងកើនឡើងបន្តិចម្តង ។

 


សម្រាប់ប្រទេសកម្ពុជាទៀតសោត អគារ Keystone Premium ដែលមានទីតាំងស្ថិតនៅលើផ្លូវនរោត្តម រាជធានីភ្នំពេញ បានប្រើប្រាស់ម៉ាស៊ីនត្រជាក់ Samsung 360 Cassette និង Wind-free 4 Cassette មុនដំបូងគេបង្អស់ និងមានចំនួនរហូតដល់ ៤៥៧គ្រឿង។ ការជឿទុកចិត្តត្រូវបានផ្តល់ ឲ្យដោយ គុណភាព តម្លៃ សមត្ថភាព និងការរចនាដែលមើលទៅគ្មានទាស់ភ្នែក។

 

 

 

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចអញ្ចើញ មកកាន់ហាងទំនើបសាមសុង ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖ 1800 203 232៕

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Rith ថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: Samsung Cambodia Tag: ម៉ាស៊ីនត្រជាក់