ក្នុងចំណោមស្មាតហ្វូនលំដាប់កំពូលប្រចាំឆ្នាំ 2018 តើម៉ូឌែលណាមួយមានថាមពលថ្មរស់បានយូរជាងគេ?
នៅសល់តែមួយខែទៀតប៉ុណ្ណោះ គឺដាច់ឆ្នាំចាស់ 2018 ឈានចូលឆ្នាំថ្មី 2019 ហើយ ដោយក្នុងនោះ ក្រុមហ៊ុនផលិតទូរសព្ទធំជាច្រើន ក៏បានបញ្ចេញស្មាតហ្វូនថ្នាក់លំដាប់កំពូលៗ របស់ពួកគេរួចរាល់អស់ហើយដែរ មិនថា Apple, Samsung, Huawei, Honor, OnePlus, LG, Google, Sony, Xiaomi និង Motorola ជាដើម។ ចំណែកឯលក្ខណៈសម្បត្តិរបស់ទូរសព្ទកំពូលៗទាំងអស់នោះ ក៏មិនអោយចាញ់គ្នាប៉ុន្មានដែរ បូករួមទាំងកម្លាំងថាមពលថ្ម។ ចុះម៉ូឌែលណា មានថាមពលថ្មរស់បានយូរជាងគេ?
អញ្ចឹង នៅក្នុងថ្ងៃនេះ ខាងប្រភព Phone Arena ក៏បានធ្វើការបង្ហាញតារាងរបាយការណ៍មួយ ក្រោយប្រមូលទិន្នន័យពីកម្លាំងថាមពលថ្មរបស់ទូរសព្ទកំពូលៗ រហូតដល់ទៅ 17 ម៉ូឌែល ដែលមានវត្តមាន ជាផ្លូវការ នៅក្នុងឆ្នាំ 2018 នេះ។ ចំពោះម៉ូឌែល ដែលខាងប្រភពបានធៀបគ្នា លើរយៈពេលរស់នៃកម្លាំងថាមពលថ្ម រូមមាន iPhone XS, iPhone XS Max, iPhone XR, Galaxy S9, Galaxy S9+, Galaxy Note 9, Mate 20, Honor 10, OnePlus 6T, LG V40 ThinQ, LG G7 ThinQ, Pixel 3, Pixel 3 XL, Xperia XZ2, Xperia XZ3, Pocophone F1, Moto XZ3 Play។ ដូច្នេះ កុំអោយខាតពេល ដោយខាងក្រោមនេះ ជាតារាងបញ្ជាក់ថា រយៈពេលនៃថាមពលថ្មស្មាតហ្វូនកំពូលម៉ូឌែលណា រស់បានយូរជាងគេ និងបន្តបន្ទាប់៖
• ម៉ោង = h
• នាទី = min
សរុបមក ជាលទ្ធផល បានបង្ហាញអោយឃើញថា ស្មាតហ្វូនដែលមានថាមពលថ្ម អាចរស់បានយូរជាងគេ សម្រាប់ការប្រើប្រាស់ គឺបានទៅលើម៉ូឌែល Mate 20 របស់ក្រុមហ៊ុន Huawei ដែលមានថាមពលថ្ម 4000mAh ជាមួយរយៈពេលរស់បានដល់ 14 ម៉ោង 26 នាទី។ ម៉ូឌែលបន្ទាប់ក្នុងចំណាត់ថ្នាក់ទី 2 គឺបានទៅលើ iPhone XR របស់ Apple ដែលមានថាមពលថ្ម 2942mAh ជាមួយរយៈពេលរស់បានដល់ 11 ម៉ោង 01 នាទី ឯចំណាត់ថ្នាក់ទី 3 បានទៅលើទូសរព្ទ Pocophone F1 របស់ Xiaomi ដែលមានថាមពលថ្ម 4000mAh ជាមួយរយៈពេលរស់បានដល់ 10 ម៉ោងគត់តែម្តង។
***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
